ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោស​ប្រមាថមើលងាយ​ទាន​អ្នក​ដទៃ

5 ឆ្នាំ មុន

សម័យ​ពុទ្ធកាល​មាន​ជាង​តម្បាញ​១៨​នាក់​នៅ​ក្រុង​សាវត្ថី​បានដឹង​ថា​មាន​ភិក្ខុ​១២​អង្គ​ទៅ​គង់នៅ​ក្នុង​ព្រៃរបោះ​ជិត​លំនៅ​ខ្លួន ក៏​នាំ​គ្នា​ចូល​ទៅ​ថ្វាយបង្គំ​និមន្ត​មក​ទទួល​ភត្ត​ឯ​គេហដ្ឋាន​របស់​ខ្លួន ដោយ​ជាង​ត្បាញ​ជា​ធំ​ទទួលយក​ភិក្ខុ​ពីរ​អង្គ​ទៅ​ប្រគេន​ចង្ហាន់​ឯ​ផ្ទះ​រៀង​ៗ​ខ្លួន ហើយ​និមន្ត​ឲ្យ​គង់​ចាំ​វស្សា​នៅ​ក្នុង​ព្រៃ​នោះ ដើម្បី​បាន​បំពេញ​ទាន ។ ចំណែក​ភរិយា​ជាង​តម្បាញ​ជា​ធំ​នោះ ជា​ស្ត្រី​មិច្ឆាទិដ្ឋិ​មិន​ជ្រះថ្លា​នឹង​ភិក្ខុសង្ឃ​សោះឡើយ ធ្វើ​ឱ្យ​ជាង​តម្បាញ​ខឹង ក៏​យក​ប្អូនស្រី​នៃ​ភរិយា​នោះ…

សម័យ​ពុទ្ធកាល​មាន​ជាង​តម្បាញ​១៨​នាក់​នៅ​ក្រុង​សាវត្ថី​បានដឹង​ថា​មាន​ភិក្ខុ​១២​អង្គ​ទៅ​គង់នៅ​ក្នុង​ព្រៃរបោះ​ជិត​លំនៅ​ខ្លួន ក៏​នាំ​គ្នា​ចូល​ទៅ​ថ្វាយបង្គំ​និមន្ត​មក​ទទួល​ភត្ត​ឯ​គេហដ្ឋាន​របស់​ខ្លួន ដោយ​ជាង​ត្បាញ​ជា​ធំ​ទទួលយក​ភិក្ខុ​ពីរ​អង្គ​ទៅ​ប្រគេន​ចង្ហាន់​ឯ​ផ្ទះ​រៀង​ៗ​ខ្លួន ហើយ​និមន្ត​ឲ្យ​គង់​ចាំ​វស្សា​នៅ​ក្នុង​ព្រៃ​នោះ ដើម្បី​បាន​បំពេញ​ទាន ។

ចំណែក​ភរិយា​ជាង​តម្បាញ​ជា​ធំ​នោះ ជា​ស្ត្រី​មិច្ឆាទិដ្ឋិ​មិន​ជ្រះថ្លា​នឹង​ភិក្ខុសង្ឃ​សោះឡើយ ធ្វើ​ឱ្យ​ជាង​តម្បាញ​ខឹង ក៏​យក​ប្អូនស្រី​នៃ​ភរិយា​នោះ មក​ធ្វើ​ជា​ភរិយា​បន្ថែម​មួយទៀត ហើយ​ប្រគល់​ទ្រព្យសម្បត្តិ​ឲ្យ​ជា​ធំ​ក្នុងផ្ទះ នាំ​គ្នា​ធ្វើ​ទាន មាន​ប្រគេន​ចីវរ​ជាដើម​ដល់​ភិក្ខុសង្ឃ​ទាំងនោះ​ដោយ​ចិត្ត​ជ្រះថ្លា ។

ក្រោយ​ធ្វើ​ទាន​ហើយ ភរិយា​មិច្ឆាទិដ្ឋិ​នោះ​និយាយ​ប្រមាថមើលងាយ​ទាន ដែល​ស្វាមី​បាន​ធ្វើ​ដល់​ព្រះសង្ឃ​ថា បាយ​ទឹក​ដែល​អ្នក​ឲ្យ​ភិក្ខុសង្ឃ​ឆាន់ នឹង​ឲ្យ​ផល​បុណ្យ​ដល់​អ្នកជា​លាមក ខ្ទុះ​ឈាម ឯ​ចីវរ​ដែល​អ្នក​ប្រគេន​លោក​នោះ ឲ្យ​ផល​ជា​ភ្លើង​ឆេះ​ស្រោប​កាយ​អ្នកជា​ប្រាកដ ។

លុះ​នាង​ភរិយា​មិច្ឆាទិដ្ឋិ​នោះ​ស្លាប់ ទៅ​កើតជា​ប្រេត​ញី​នៅ​ក្បែរ​ព្រៃ​ភ្នំ​មួយ​ស៊ី​តែ​លាមក ខ្ទុះ​ឈាម និង​មាន​ភ្លើង​ឆេះ​ស្រោប​ពេញ​រាង​កាយ ចំណែកឯ​ជាង​តម្បាញ​ជា​ប្តី​របស់​នាង​មិច្ឆាទិដ្ឋិ​នោះ ស្លាប់​ទៅ​កើតជា​រុក្ខទេវតា មាន​ស័ក្តិធំ នៅ​អាស្រ័យ​លើ​ដើមឈើ​ក្នុង​ព្រៃធំ​នោះ​ឯង ។