ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​មនុស្ស​ស្លា.ប់​ម្នាក់​ទើប​មានការ​ផ្អើល​ឆោឡោ​កើតឡើង​បែប​នេះ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ បើ​មិន​គ្រោះថ្នាក់​ធ្លាក់​រថយន្ត​ដឹក​ដី​ពីលើ​ភ្នំ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់​ក៏​គ្មាន​ការ​បង្ក្រាប និង​បិត​អាជីវកម្ម​ក្រុមហ៊ុន​ដែល​កាយ​បំផ្លាញ​ភ្នំ​២​កន្លែង​ល្មើសច្បាប់ ដែល​ប៉ះពាល់​ដល់​ធនធានធម្មជាតិ​ដែល​សមាជិក​ក្រុមប្រឹក្សា​ខេត្ត លើក​ឡើង​កិច្ចប្រជុំ​នៅ​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​សាល​ប្រជុំ​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ…

បន្ទាយ​មាន​ជ័យ ៖ បើ​មិន​គ្រោះថ្នាក់​ធ្លាក់​រថយន្ត​ដឹក​ដី​ពីលើ​ភ្នំ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់​ក៏​គ្មាន​ការ​បង្ក្រាប និង​បិត​អាជីវកម្ម​ក្រុមហ៊ុន​ដែល​កាយ​បំផ្លាញ​ភ្នំ​២​កន្លែង​ល្មើសច្បាប់ ដែល​ប៉ះពាល់​ដល់​ធនធានធម្មជាតិ​ដែល​សមាជិក​ក្រុមប្រឹក្សា​ខេត្ត លើក​ឡើង​កិច្ចប្រជុំ​នៅ​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​សាល​ប្រជុំ​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ ។

កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥២ របស់​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ និង​របាយ​ការ​ប្រចាំ​ខែតុលា ឆ្នាំ​២០១៨ ស្តី​ពី​ការ​អនុវត្ត​ការងារ​របស់​រដ្ឋបាល​ខេត្ត​លោក ពឹង ប៉ូ​ឡូ សមាជិក​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ​បាន​មាន​ប្រសាសន៍​ថ្លែង​អំណ​គុណ​ចំពោះ​កម្លាំង​កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ និង​ស្រុក​បាន​សហការ​គ្នា​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ ដែល​កាយ​បំផ្លាញ​ភ្នំ​ល្មើស​នឹង​ច្បាប់ និង​ត្រូវ​បាន​បិត​ក្រុមហ៊ុន​មួយ​ចំនួន​ដែល​ធ្វើ​អាជីវកម្ម​ល្មើសច្បាប់ ។

លោក​បាន​បញ្ជាក់​ថា ការ​បំផ្លាញ​ធនធានធម្មជាតិ​ការ​កាយ​បំផ្លាញ​ភ្នំ​នេះ គឺ​សកម្មភាព​កាយ​មាន​រយៈពេល​យូរ​មក​ហើយ តែ​អាជ្ញាធ​ខេត្ត ស្រុក ក្រុង និង​មន្ទី​ពាក់ព័ន្ធ​ដូច​គ្មាន​សកម្មភាព​ទប់ស្កាត់​ឡើយ រហូត​ដល់​មាន​គ្រោះថ្នាក់​កើតឡើង​ដោយ​ជន​រង​គ្រោះ​ម្នាក់​បាន​ស្លាប់ ដោយ​រថយន្ត​ឡើង​ដឹក​ដី​លើ​ភ្នំ​ទ្រ​យោង បណ្តាល​ឲ្យ​រអិល​ធ្លាក់​ស្លាប់ ទើប​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ស្រុក​ក្រុង​បាន​ចុះ​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​ជា​បន្តបន្ទាប់ និង​បិត​អាជីវកម្ម​ក្រុមហ៊ុន​ដែល​កាយ​ភ្នំ​ល្មើសច្បាប់ ដូច​ជា ក្រុមហ៊ុន​ដែល​បាន​ធ្វើ​សកម្មភាព​កាយ​ភ្នំ​កង​វ៉ា ក្រុង​សិរី​សោភ័ណ និង​កាយ​ភ្នំ​តា​ដុ​ង្គ ស្រុក​ស្វាយចេក ដែល​ប្រជាពលរដ្ឋ​ធ្លាប់​បាន​ប្តឹង​ឲ្យ​ជួយ​ធ្វើ​អន្តរាគមន៍​ដែល​កាយ​បំផ្លាញ​ភ្នំ​ប៉ះពាល់​ធនធានធម្មជាតិ និង​ប៉ះពាល់​វត្ថុ​បូរាណ​ដែល​សេសសល់​ពី​សម័យ​ដើម ។

លោក អ៊ុ​ង អឿ​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ​មាន​ប្រសាសន៍​សំណូមពរ​សុំ​ឲ្យ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ស្រុក ក្រុង​មន្ទី​ពាក់ព័ន្ធ​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​ធនធានធម្មជាតិ​ដូច​ជា ភ្នំ​មិន​ត្រូវ​កាយ​បំផ្លាញ​ដោយ​ល្មើសច្បាប់​ត្រូវ​ទប់ស្កាត់​ឲ្យ​បាន ។

ហើយ​ថ្លែង​អំណ​គុណ​ចំពោះ​កងកម្លាំង​កងរាជអាវុធហត្ថ​ខេត្ត និង​ស្រុក ក្រុង​ដែល​បាន​បង្ក្រាប និង​អាជីវកម្ម​កាយ​បំផ្លាញ​ភ្នំ​ដោយ​គ្មាន​ច្បាប់​ទប់ស្កាត់​បាន​ទាន់​ពេល ដោយ​មិន​បំផ្លាញ​អស់​ទើប​ស្កាត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ