ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​បង្ក្រាប​ជនសង្ស័យ​​២នាក់​នៅ​ចំណុច​ផ្សារ​ជីភូ​

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ​៖ ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​ពី​បទ​រក្សា​ទុក និង​​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​ ​កាលពី​​វេលា​ម៉ោង​១០​និង​១០​នាទី​យប់​ថ្ងៃ​ទី​១៣​ វិច្ឆិកា​ ២០១៨​ នៅ​ចំណុច​ផ្សារ​ជី​ភូ​ សង្កាត់​ព្រៃ​អ​ង្គុ​ញ​ ក្រុង​បា​វិត…

ខេត្តស្វាយរៀង ​៖ ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​ពី​បទ​រក្សា​ទុក និង​​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​ ​កាលពី​​វេលា​ម៉ោង​១០​និង​១០​នាទី​យប់​ថ្ងៃ​ទី​១៣​ វិច្ឆិកា​ ២០១៨​ នៅ​ចំណុច​ផ្សារ​ជី​ភូ​ សង្កាត់​ព្រៃ​អ​ង្គុ​ញ​ ក្រុង​បា​វិត ​។​

បើ​តាម​សមត្ថកិច្ច​នគ​បាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​​ទាំង​​២នាក់​ខាងលើ ​ម្នាក់​​ឈ្មោះ​ហូ​យ ​សារាយ ​ភេទ​ប្រុស ​អាយុ​២២​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ ​មាន​ទីលំនៅ​ភូមិ​គម្ពោត​ជ្រូក ​សង្កាត់​ព្រៃ​អ​ង្គុ​ញ​ ក្រុង​បា​វិត​ (​ជា​មុខសញ្ញា​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​សមត្ថកិច្ច​ធ្លាប់​ចាប់ខ្លួន​ហើយ​តុលាការ​ដាក់​ពន្ធនាគារ​ម្តង​ហើយ​តែ​មិន​រា​ង​ចាល​)​។

​ចំណែកម្នាក់​ទៀង​​ឈ្មោះ​យឿ​ន ​ឈី​ ភេទ​ប្រុស ​អាយុ​១៦​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ មាន​ទីលំនៅ​ភូមិ​ព្រៃធំ​សង្កាត់​ព្រៃ​អ​ង្គុ​ញ​ក្រុង​បា​វិត​។​

ប្រភព​​ព័ត៌មានបាន​ឱ្យ​​​ដឹង​​បន្ត​ទៀត​ថា ​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​ចំណុច​ផ្សារ​ជី​ភូ ហើយ​ក៏ត្រូវ​​ប្រជាពលរដ្ឋ​ប្រទះឃើញ បាន​រាយការណ៍​ជូន​សមត្ថកិច្ច​នគ​បាល​ប៉ុ​ស្តិ៍​រដ្ឋ
បា​ល​សង្កាត់​ព្រៃ​អ​ង្គុ​ញ​ ដើម្បី​ចុះ​បង្ក្រាប​ ។​

​ក្រោយ​ពី​ទទួល​ព័ត៌មាន​​ខាងលើ​ភ្លាម​ នគ​រ​បាល​ប៉ុ​ស្តិ៍​រដ្ឋបាល​សង្កាត់​ព្រៃ​អ​ង្គុ​ញ​សហការ​ជាមួយ​នគ​បាល​អធិការដ្ឋាន​នគ​បាល​ក្រុង​បា​វិត​ចុះ​បង្ក្រាប​ និង​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​​រួម​ជាមួយ​វត្ថុ​ុ​តាង​គ្រឿងញៀន​មួយ​ចំនួនផងដែរ​។

​ក្រោយ​ពី​ធ្វើការ​សាកសួរ​រួច សមត្ថកិច្ច​​បញ្ជូន​ជន​ស​ង្ស័​យ​រួម​ទាំង​វត្ថុ​តាង​មក​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ ​ហើយ​បាន​ពិនិត្យ​ទឹក​នោម រក​ឃើញ​ថា​វិជ្ជមាន​ ​និង​បាន​កសាង​សំណុំរឿង​បញ្ជូន​មក​សាលាដំបូង​ខេត្តស្វាយរៀង​នៅ​ព្រឹក​ថ្ងៃ​ទី​១៥​ វិច្ឆិកា​ ២០១៨​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ