ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល និង​សួរសុខទុក្ខ​ពលរដ្ឋ (មានវីដេអូ)

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ដឹកនាំ​សមាជិក សមាជិកា មន្ត្រី…

ខេត្តមណ្ឌលគិរី ៖ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ដឹកនាំ​សមាជិក សមាជិកា មន្ត្រី បុគ្គលិក​កាកបាទក្រហមកម្ពុជា អមដំណើរ​ដោយ​លោក​ឧកញ៉ា អុឹង ស៊ី​តាត​វី​រៈ ជំនួយការ​ផ្ទាល់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​ជា​ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត លោក​ស្វាយ សំ​អ៊ា​ង ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ព្រមទាំង​សមាជិក សមាជិកា អនុ​សាខា​ស្រុក បាន​ជួប​សំណេះសំណាល សាកសួរ​សុខទុក្ខ និង​ផ្តល់​អំណោយ​មនុស្សធម៌​កាកបាទក្រហមកម្ពុជា​ដល់​ប្រជាពលរដ្ឋ ចាស់ជរា​គ្មាន​ទីពឹង ស្ត្រី​មេម៉ាយ​កូន​ច្រើន កុមារ​កំព្រា ជន​ពិការ និង​អ្នក​រស់នៅ​ជាមួយ​មេរោគ​អេ​ដស៍​ចំនួន ១,៣៥៨​គ្រួសារ ដែល​មក​ពី​បណ្តា​ឃុំ​ចំនួន​បី គឺ​ឃុំ​ស្រែ​ខ្ទុ​ម ឃុំ​ស្រែ​ឈូក និង​ឃុំ​ស្រែ​ព្រះ ក្នុងស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។

ពិធី​នេះ​បាន​ធ្វើ​ឡើង​នៅ​ទីលាន​បាល់ទាត់ ក្រោយ​វិហារ​អ៊ិ​ស្លា​ម ស្ថិត​នៅ​ភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី នា​ព្រឹក​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ