ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង​អភិបាលរង​ខេត្ត​នៃ​គណៈ​អភិបាល​ខេត្តស្វាយរៀង

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ លោក​ឡាំ ជា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ក្រឡាហោម ស…

ខេត្តស្វាយរៀង ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ លោក​ឡាំ ជា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ អញ្ជើញ​ជា​គណៈ​អធិប​តិ​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង​អភិបាលរង​នៃ​គណៈ​អភិបាល​ខេត្តស្វាយរៀង និង​ប្រកាស​ឲ្យ​ចូល​កាន់​តំណែង​ជា​អភិបាល​នៃ​គណៈ​អភិបាលស្រុក​កំ​ព​ងើ​រោ​ទិ៍ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​ម៉ែ​ន វិបុល អភិបាលខេត្ត​និង​អភិបាលរង​ខេត្ត​មន្ត្រីរាជការ​ជា​ច្រើន​កុះករ​។

ក្នុង​ឱកាស​នោះ​ដែរ លោក​ឡាំ ជា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​បាន​ថ្លែង​នូវ​ការ​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុមប្រឹក្សា​ខេត្ត​គណៈ​អភិបាលខេត្ត​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ និង​មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ​ក្នុង​ខេត្តស្វាយរៀង​ទាំងអស់ ដែល​បាន​រួម​សាមគ្គី សហការ​គ្នា​ខិតខំ​ប្រឹងប្រែង​យ៉ាង​សកម្ម​ក្នុង​ការ​អនុវត្ត​កម្មវិធី​នយោបាយ​និង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដោយ​បាន​ជំរុញ​ការ​អភិវឌ្ឍ​ខេត្ត​ឲ្យ​មានការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ​និង​រក្សា​បាន​នូវ​សន្តិសុខ​សណ្ដាប់​សាធារណៈ​សង្គម​បាន​ល្អ​ប្រសើរ​នា​ពេល​កន្លង​មក​។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ