ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ប្រកាស​ចូលកាន់​មុខ​តំណែងនាយករដ្ឋបាល​សាលា​ខេត្ត​សៀមរាប​

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​១៤ ខែ វិច្ឆិកា ឆ្នាំ​២០១៨ នៅ​រដ្ឋបាល​សាលាខេត្ត​សៀមរាប មាន​រៀបចំ​ពិធី​ប្រកាស​តែងតាំង​អតីត លោក សុខ…

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​១៤ ខែ វិច្ឆិកា ឆ្នាំ​២០១៨ នៅ​រដ្ឋបាល​សាលាខេត្ត​សៀមរាប មាន​រៀបចំ​ពិធី​ប្រកាស​តែងតាំង​អតីត លោក សុខ ថុ​ល នាយករង រដ្ឋបាល​សាលាខេត្ត ឱ្យ​ចូល​កាន់​មុខ​តំណែង ថ្មី ជា​នាយក​រដ្ឋបាល​សាលាខេត្ត​សៀមរាប​វិញ ជំនួស​លោក នួន ពុ​ទ្ឋា​រ៉ា ដែល​ត្រូវ​ផ្ទេរ​ភារកិច្ច​ទៅ​កាន់​តំណែង​ជា អភិបាលក្រុង​សៀមរាប ក្រោម​អធិបតីភាព​របស់​លោក បណ្ឌិត ឃឹម ប៊ុ​ន​សុង អភិបាលខេត្ត​សៀមរាប ។

ក្នុង​ពិធី​តែងតាំង​នោះ លោក បណ្ឌិត ឃឹម ប៊ុ​ន​សុង អភិបាលខេត្ត​សៀមរាប​បាន​មាន​ប្រសាសន៍​ថា ការ​ប្រកាស​តែងតាំង​លោក សុខ ថុ​ល ជា​នាយក​រដ្ឋបាល​សាលាខេត្ត​នៅ​ពេល​នេះ ក៏​មានការ​ជឿជាក់​ពី​រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និង​អាជ្ញាធរ​ខេត្ត ដែល​ជា​ការ​លើកទឹកចិត្ត​ដល់​មន្ត្រី ឲ្យ​បន្ត​ខិតខំ​បំពេញភារកិច្ច ក្នុង​ការ​បម្រើ​ជាតិ​មាតុភូមិ ។

ប្រការ​សំខាន់​នេះ សុំ​ឲ្យ​នាយក​រដ្ឋបាល​ថ្មី​ធ្វើ​យ៉ាងណា​ត្រូវ​ខិតខំ ប្រឹងប្រែង​យកចិត្តទុកដាក់​ក្នុង​ការ​អនុវត្តន៍​នូវ​តួនាទី​ភារកិច្ច​របស់​ខ្លួន ដោយ​ឈរ​លើ​ជំហរ​ទទួលខុសត្រូវ​លើ​ការងារ រក្សា​សាមគ្គី​ឯកភាព​ផ្ទៃក្នុង ដាស់តឿន​ក្រើនរំលឹក​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​គ្រឹះ​ទាំង​៤​សម្រាប់​មន្ត្រី​មុខងារសាធារណៈ គឺ​ឆន្ទៈ ម្ចាស់​ការ ភក្ដីភាព មនសិការ​វិជ្ជាជីវៈ និង​វប្បធម៌​សេវា​សាធារណៈ និង​ត្រូវ​បន្ត​សហការ​ល្អ​គ្រប់​ជាមួយ​បណ្តា​ក្រសួង ស្ថាប័ន អង្គភាព​នានា គោរព​និង​អនុវត្តន៍​តាម​រដ្ឋធម្មនុញ្ញ ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​នានា របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រសួងមហាផ្ទៃ និង​សេចក្តីណែនាំ​រដ្ឋបាល​ខេត្ត ឱ្យ​មាន​ប្រ​សិ​ទ្ឋ​ភាព​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ