ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គលិក​ខ្មែរ​​ក្នុង​អង្គការសហប្រជាជាតិ​របួស​4​នាក់ ក្រោម​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃា.ត​

5 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួង​ការពា រ​ជាតិ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១៩​និង​១២​នាទី​ថ្ងៃ​ទី​១២ ខែវិច្ឆិកា…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួង​ការពា រ​ជាតិ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១៩​និង​១២​នាទី​ថ្ងៃ​ទី​១២ ខែវិច្ឆិកា (​ម៉ោង​នៅ
ប្រទេស​ម៉ា​លី​) ត្រូវ​នឹង​ព្រឹក​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា (​ម៉ោង​នៅ​កម្ពុជា​) មាន​ករណី​បំផ្ទុះ គ្រាប់ បែក​អត្តឃាត​មួយ បង្ក​ឡើង​ដោយ​ក្រុម​ភេរវ​ករ​បើករថយន្ត​១​គ្រឿង​ចូល​ទៅ​បំផ្ទុះ​ក្នុង​ទីតាំង​ស្នាក់​នៅ​របស់​អង្គការសហប្រជាជាតិ​(​អ​.​ស​.​ប​) នៅ​តំបន់​ហ្កា​វ ប្រទេស​ម៉ា​លី ។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា ហេតុការណ៍​នេះ បណ្តាល​ឲ្យ​ភេរវ​ករ​ម្នាក់​ដែល​ធ្វើ​សកម្មភាព​បំផ្ទុះ​គ្រាប់បែក​ស្លាប់​នៅ​នឹង​កន្លែង​និង​បាត់បង់​ជីវិត​ជនជាតិ​ម៉ា​លី​២​នាក់ ព្រមទាំង​មាន​អ្នក​របួស​១៤​នាក់ ក្នុង​នោះ​ក៏​មាន​ពលរដ្ឋ​ខ្មែរ​ដែល​ជា​មន្ត្រី​បម្រើ​ការ​ងារ​ជាមួយ​អង្គការសហប្រជាជាតិ​ចំនួន​៤​នាក់​ផង​ដែរ ដោយ​ក្នុង​នោះ​ម្នាក់​របួសធ្ងន់ និង​៣​នាក់​របួសស្រាល ។

អ្នកនាំពាក្យ​ក្រសួងការពារជាតិ ក៏​បាន​បញ្ជាក់​សម្រាប់​សាធារណ​មតិ​ផង​ដែរ​ថា ចំណែក​កងកម្លាំង​រក្សា​សន្តិភាព​របស់​កម្ពុជា (​ទាហាន​មួក​ខៀវ​) ដែល​បំពេញបេសកកម្ម​នៅ​តំបន់​នេះ មិន​មាន​គ្រោះថ្នាក់​ដោយហេតុ​ការណ៍​ខាងលើ​នោះ​ទេ ។

រហូត​មក​ដល់​ពេល​នេះ ជន​រង​គ្រោះជា​ជនជាតិ​ខ្មែរ​ដែល​រង​របួសធ្ងន់​នោះ ត្រូវ​បាន​បញ្ជូន​​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កម្រិត​២​របស់​ចិន​នៅ​ក្នុង​ប្រទេស​ម៉ា​លី ចំណែកឯ​អ្នក​របួសស្រាល​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្បែរ​នោះ​។

ជុំវិញ​ព័ត៌មាន​ពី​ការ​វាយប្រហារ​ដោយ​ជន​អត្តឃាត​នេះ ត្រូវ​បានដឹង​ថា ក្រុម​អ្នក​បំផ្ទុះ​គ្រាប់បែក​ជា​ក្រុម​ភេរវ​ករ JNIM បាន​ប្រើប្រាស់​រថយន្ត​បើក​បំ​បុក​ទម្លុះ​របង​ចូល​សំដៅ​ទីស្នាក់ការ និង​ចុច​បំផ្ទុះ​ខ្លួនឯង​នៅ​ក្នុង​រថយន្ត ។ មិន​មាន​បន្សល់​ទុក​វត្ថុ​តាង​ណាមួយ​នៅ​កន្លែង​កើតហេតុ​នោះ​ទេ ក្រៅ​តែ​គ្រោងឆ្អឹង​រថយន្ត​ដែល​រហែក​ខ្ទេចខ្ទី​សល់​តែ​ដុំ​ម៉ាស៊ីនរថយន្ត​ប៉ុណ្ណោះ ។

ទីស្នាក់ការ​ដែល​រង​ការ​វាយប្រហារ​នេះ ជា​ការិយាល័យ​របស់​ក្រុមការងារ​TDI ស្ថិត​នៅ​ក្នុង​ក្រុង​ហ្កា​វ ចម្ងាយ​ប្រហែល​៣​គីឡូម៉ែត្រ​ពី​ទីបញ្ជាការ​ប្រចាំ​តំបន់​របស់​ក្រុម​រក្សា​សន្តិ​សុខ​របស់ អ​.​ស​.​ប ។ ការ​វាយប្រហារ​នេះ បណ្តាល​ឲ្យ​អគារ​ទីស្នាក់ការ​របស់​ក្រុមការងារ TDI ត្រូវ​ខូចខាត​ទាំងស្រុង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ