ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រាក​សុខ​ៗ ក៏​ធំក្លិន​ឈ្ងៀម​ចូល​ទៅ​មើល​ស្រាប់តែ​ផ្អើល​ឆោឡោ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គិភ័យ​បាន​ឆាបឆេះ​កម្ទេច​ជ័រ​ដែល​គេ​គរ​ចោល​នៅ​ខាង​មុខ​រោងចក្រ​ផលិត​ស្បែកជើង​យីហោ «​សេង​សាន់​ស៊ូ​» បង្ក​ឲ្យ​មាន​ការណ៍​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ចុះ​មក​អន្តរាគមន៍​កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​យប់​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ ត្រង់​ចំណុច​រោងចក្រ​ផលិត​ស្បែកជើង​ខាងលើ តាម​បណ្តោយ​ផ្លូវ​សម្តេច​ជា​ស៊ី​ម…

រាជធានី​ភ្នំពេញ ៖ អគ្គិភ័យ​បាន​ឆាបឆេះ​កម្ទេច​ជ័រ​ដែល​គេ​គរ​ចោល​នៅ​ខាង​មុខ​រោងចក្រ​ផលិត​ស្បែកជើង​យីហោ «​សេង​សាន់​ស៊ូ​» បង្ក​ឲ្យ​មាន​ការណ៍​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ចុះ​មក​អន្តរាគមន៍​កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​យប់​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ ត្រង់​ចំណុច​រោងចក្រ​ផលិត​ស្បែកជើង​ខាងលើ តាម​បណ្តោយ​ផ្លូវ​សម្តេច​ជា​ស៊ី​ម ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

បើ​តាម​សម្តី​ពី​បុរស​ម្នាក់​ឈ្មោះ គិត សីហា អាយុ​៣៥​ឆ្នាំ ជា​សន្តិសុខ​យាម​រោងចក្រ កើតហេតុ​ខាងលើ​បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គាត់​កំពុង​សម្រាក​នៅ​ក្នុង​រោងចក្រ​ខាងលើ ។ លុះដល់​វេលា​កើតហេតុ​គាត់​ក៏​បាន​ធំក្លិន​ឈ្ងៀម​ចេញ​មក​ពី​ខាងក្រៅ ខណៈ​ពេល​នោះ​គាត់​ក៏​បាន​ដើរទៅ​មើលឃើញ​មាន​អណ្ដាតភ្លើង​បាន​កំពុង​ឆាបឆេះ​គំនរ​កម្ទេច​ជ័រ​ដែល​គេ​ចាក់​គរ​ចោល​នៅ​ក្នុង​របង​ខាង​មុខ​រោងចក្រ ។

ភ្លាម​នោះ​គាត់​ក៏​ស្រែក​ឆោឡោ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​បុគ្គលិក​ជា​ជនជាតិ​ចិន ដែល​ស្នាក់​នៅ​ក្នុង​នោះ​បាន​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​បាញ់​ពន្លត់ និង​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​រួម​ទាំង​រថយន្ត​ពន្លត់​អគ្គិភ័យ​ឲ្យ​ចុះ​មក​ជួយ​អន្តរា​គន៍ ។ បន្ទាប់​មក​ក៏​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​មក​ចំនួន​ពីរ​គ្រឿង បាន​ធ្វើការ​បាញ់​ពន្លត់​អស់​ទឹក​មួយ​គ្រឿង​ក៏​រលត់​ទៅ​វិញ​ជា​ស្ថាពរ ។

ចំពោះ​ករណី​ខាងលើ គឺ​មិន​បង្ក​ឲ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង ឬ​រោងចក្រ​ខាងលើ​នោះ​ទេ គឺ​គ្រាន់តែ​ឆេះ​ខូចខាត​កម្ទេច​ជ័រ​ដែល​គេ​ចាក់ចោល​តែ​ប៉ុណ្ណោះ ។ បើ​តាម​ការ​សន្និដ្ឋានជំហាន​ដំបូង​សមត្ថកិច្ច​សន្និដ្ឋាន​ថា មាន​អ្នក​បោះ​កន្ទុយបារី​ចូល​ទៅ​ក្នុង​នោះ ទើប​បង្ក​ឲ្យ​ឆេះ​តែ​ម្ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ