ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​សង្ស័យ​ ឃាត់ខ្លួន​ឆែកឆេរ​បែកធ្លាយ​ខ្ទេច

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ខណ្ឌទួលគោក​ដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​និង​ពង្រឹង​ច្បាប់​ចរាចរណ៍​បាន​ធ្វើការ​ឃាត់ខ្លួន​សង្ស័យ​ពី​នាក់​ដក​បាន​ថ្នាំ​ញៀន​១​កញ្ចប់​តូច​និង​ម៉ូតូ​មួយ​គ្រឿង ហេតុការណ៍​នេះ​កើ​ឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ច្រកចូល​ផ្ទះសំណាក់​ឈូក​ទិ​ព្ធ តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​រ៉េ​ត ក្នុង​សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ខណ្ឌទួលគោក​ដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​និង​ពង្រឹង​ច្បាប់​ចរាចរណ៍​បាន​ធ្វើការ​ឃាត់ខ្លួន​សង្ស័យ​ពី​នាក់​ដក​បាន​ថ្នាំ​ញៀន​១​កញ្ចប់​តូច​និង​ម៉ូតូ​មួយ​គ្រឿង ហេតុការណ៍​នេះ​កើ​ឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ច្រកចូល​ផ្ទះសំណាក់​ឈូក​ទិ​ព្ធ តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​រ៉េ​ត ក្នុង​សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក ។

ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ម្នាក់​ឈ្មោះ និ​ប នៅ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​កម្មករ​សំណង ស្នាក់​នៅ​បន្ទប់​ជួល​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ មានស្រុក​កំណើត​នៅ​ស្រុក​អូរ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ ។

ចំណែក​ម្នាក់​ទៀត​ឈ្មោះ ស៊ី ធា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​ជាងដែក ស្នាក់​នៅ​សង្កាត់​សំរោង ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ស្រុក​អូរ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ​។

តាម​ប្រភព​ព័ត៌មាន​ពី​កម្លាំង​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​នឹង​កម្លាំង​ធ្វើការ​ដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ និង​ពង្រឹង​ច្បាប់​ចរាចរណ៍​នៅ​ត្រង់​ចំណុច​កើតហេតុ​ខាងលើ​។ បន្ទាប់​មក​ក៏​លេចមុខ​ជនសង្ស័យ​ទាំង​ពីរ​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រៃវែង ១B-៩៦៧១ ចូល​មក​ក្នុង​គោលដៅ​ត្រួតពិនិត្យ​ខាងលើ ។

ដោយ​មានការ​សង្ស័យ កម្លាំង​សម​ត្ថិ​ច្ច​ក៏​បាន​ហៅ​ឲ្យ​ឈប់ និង​ឆែកឆេរ​ទៅ​លើ​ខ្លួន​ជន​រង​សង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ ស្រាប់តែ​ប្រទះ​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​ក្រាម​ស​ថ្លា​១​កញ្ចប់​តូច​នៅ​លើ​ខ្លួន​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់​ខាងលើ រួច​ក៏​កម្លាំង​សមត្ថកិច្ច​ក៏​ធ្វើការ​ឃាត់ខ្លួន​ភ្លាម​ៗ​តែ​ម្តង​។

បច្ចុប្បន្ន​សង្ស័យ​ទាំង​ពីរ​រួម​នឹង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​នគរ​បាន​បញ្ជូន​ខ្លួន​មក​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​រង់ចាំ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ