ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីតាំង​សិប្បកម្ម​ជាង​10​កន្លែង​របស់​​ជន​ជាតិវៀតណាមត្រូវ​​បោសសម្អាត​

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ រោង​សិប្បកម្ម​ក​កែ​ច្នៃ​គ្រឿងសង្ហារិម​ចំនួន​ជាង​១០​ទីតាំង​សុទ្ធ​សឹង​ជា​របស់​ជន​ជាតិ​វៀតណាម ដែល​បាន​ដំណើរការ​អាជីវកម្ម​ដោយ​គ្មាន​ច្បាប់ទម្លាប់​និង​រំខាន​ដល់​ប្រជា​ពលរដ្ឋ​ដែល​រស់នៅ​តំបន់​ជុំវិញ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ ពេល​នេះ​បាន​ត្រូវ​អាជ្ញា​ធរមាន​វិធានការ​បោសសម្អាត​ហើយ ។ ការ​បង្ក្រាប​អាជីវកម្ម​កែ​ច្នៃ​គ្រឿងសង្ហារិម ដុះ​ស្លែ​គ្មាន​ច្បាប់​របស់​ក្រុម​ជនជាតិ​វៀតណាម​នេះ​គឺ​នៅ​តំបន់​ជាប់មាត់​ទន្លេមេគង្គ ក្នុង​សង្កាត់​ក្រគរ…

ខេត្តក្រចេះ ៖ រោង​សិប្បកម្ម​ក​កែ​ច្នៃ​គ្រឿងសង្ហារិម​ចំនួន​ជាង​១០​ទីតាំង​សុទ្ធ​សឹង​ជា​របស់​ជន​ជាតិ​វៀតណាម ដែល​បាន​ដំណើរការ​អាជីវកម្ម​ដោយ​គ្មាន​ច្បាប់ទម្លាប់​និង​រំខាន​ដល់​ប្រជា​ពលរដ្ឋ​ដែល​រស់នៅ​តំបន់​ជុំវិញ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ ពេល​នេះ​បាន​ត្រូវ​អាជ្ញា​ធរមាន​វិធានការ​បោសសម្អាត​ហើយ ។

ការ​បង្ក្រាប​អាជីវកម្ម​កែ​ច្នៃ​គ្រឿងសង្ហារិម ដុះ​ស្លែ​គ្មាន​ច្បាប់​របស់​ក្រុម​ជនជាតិ​វៀតណាម​នេះ​គឺ​នៅ​តំបន់​ជាប់មាត់​ទន្លេមេគង្គ ក្នុង​សង្កាត់​ក្រគរ ក្រុង​ក្រចេះ ដែល​ដឹកនាំ​ដោយ​លោក ជា សុ​ភ័ក្ត្រ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត ។ ប្រតិបត្តិការ​របស់​សមត្ថកិច្ច បាន​ធ្វើ​ឡើង​ពេញ​មួយ​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា និង​មាន​សិប្បកម្ម​កែ​ច្នៃ​គ្រឿងសង្ហារិម​ជិត​១០​ទីតាំង​ធំ​ៗ​ត្រូវ​បាន​បង្ក្រាប​និង​រឹបអូស ។

មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ក្រចេះ​និយាយ​ថា ទី​តាំង​សិប្បកម្ម​ដែល​ត្រូវ​វ​បាន​បង្ក្រាប គឺ​សុទ្ធ​សឹង​តែ​គ្មាន​ច្បាប់​ក្នុង​ការ​ធ្វើ​អាជីវកម្ម ។ ជាមួយនឹង​ការ​ចុះ​បង្ក្រាប​នេះ ក្រុម​ជំនាញ​ក៏​បាន​រឹបអូស​ឈើ​ប្រណីត​រាប់រយ​កំណាត់ ព្រមទាំង​សម្ភារ​សម្រាប់​កែ​ច្នៃ​បម្រើ​ឲ្យ​សិប្បកម្ម​ទាំង​នោះ​មួយ​ចំនួន​ទៀត ។

ការ​ដែល​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចុះ​បង្ក្រាប​ទីតាំង​សិប្បកម្ម​ខាងលើ​នេះ ក៏​ទទួល​បានការ​សាទរ​ពី​សំណាក់​ពលរដ្ឋ​ដែល​រស់នៅ​តំបន់​ជុំវិញ​សិប្បកម្ម​ខាងលើ​ផង​ដែរ ។ ពួក​គាត់​និយាយ​ថា សិប្បកម្ម​កែ​ច្នៃ​គ្រឿងសង្ហារិម​ទាំងនេះ​តែង​តែ​បង្ក​ការ​រំខាន​ដល់​ការ​រស់នៅ​របស់​ពួក​គាត់​ដោយសារ​សំឡេង​ចេញពី​ការ​អារច្រៀក​ឈើ​របស់​ក្រុម​ជាង ដែល​ន​ធ្វើ​សកម្មភាព​ទាំង​យប់​ទាំង​ថ្ងៃ ។ លើស​ពី​នេះ​ទៀត សិប្បកម្ម​ទាំងនេះ​បាន​បង្ក​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ​ទៀត​ផង ដូច​ជា​ការ​ហុយ​កម្ទេច​រណារ និង​ការ​ចោល កម្ទេច​រណារ កម្ទេច​ឈើ​ចូល​ទៅ​ក្នុង​ទន្លេមេគង្គ​ជាដើម ។

ទន្ទឹម​គ្នា​នេះ ប្រជាពលរដ្ឋ​ស្នើ​ឲ្យ​អាជ្ញាធរ​បិទ​ទីតាំង​សិប្បកម្ម​កែ​ច្នៃ​ឈើ​ប្រណីត​ទាំងនោះ​ទាំងស្រុង​តែ​ម្តង ។ ពួក​គាត់​និ​យា​ថា សិប្បកម្ម​មាន​ម្ចាស់​សុទ្ធតែ​ជនជាតិ​វៀតណាម ។
ទោះ​បីជា​បែប​ណា ក្រុម​មន្ត្រី​ដែល​បាន​ចុះ​ទៅ

បោសសម្អាត​សិប្បកម្ម​កែ​ច្នៃ​គ្រឿងសង្ហារិម​អត់​ច្បាប់​នៅ​តំបន់​ខាងលើ នៅ​មិន​ទាន់​បាន​បង្ហាញ​ចំនួន​ឈើ​និង​ចំនួន​សម្ភារ​ដែល​បាន​រឹបអូស​ថា​មាន​ចំនួន​ប៉ុន្មាន​នៅឡើយ​ទេ ដោយ​​គ្រាន់តែ​បញ្ជាក់​ថា ឈើ​ដែល​ត្រូវ​បាន​រក​ឃើញ​មាន​ឈើ​ប្រណីត​និង​ឈើ​លេខ​២ ត្រូវ​បាន​រឹបអូស​យក​ទាំងស្រុង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ