ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាន់តែ​សម្បូរ​បែប​ហើយ​ឈើ​អារ​ជិត​២០​ម៉ែត្រ​គីប​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ឈើ​អារ​ខុសច្បាប់​ប្រមាណ​ចំនួន​២០​ម៉ែត្រ​គីប ដែល​ដឹក​តាម​រថយន្ត​មក​ទន្លាក់​លក់ ឲ្យ​ម្ចាស់​ទីតាំង «​រុន សុ​ភ័​ក្រ (​ភ្នំ​ប្រុស​)» នៅ​ភូមិ​អណ្តូង​ច្រុះ ឃុំ​អំពិល…

ខេត្តកំពង់ចាម ៖ ឈើ​អារ​ខុសច្បាប់​ប្រមាណ​ចំនួន​២០​ម៉ែត្រ​គីប ដែល​ដឹក​តាម​រថយន្ត​មក​ទន្លាក់​លក់
ឲ្យ​ម្ចាស់​ទីតាំង «​រុន សុ​ភ័​ក្រ (​ភ្នំ​ប្រុស​)» នៅ​ភូមិ​អណ្តូង​ច្រុះ ឃុំ​អំពិល ស្រុក​កំពង់សៀម ត្រូវ​បាន​លោក
ហួត វុ​ទ្ធី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ដឹកនាំ​ក្រុម​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​នា​ព្រឹក​ថ្ងៃ​ទី​១៤ វិច្ឆិកា ២០១៨ ធ្វើការ​បង្ក្រាប​បន្ទាប់​ពី​ឈើ​ទន្លាក់​ចុះ​ពីលើ​រថយន្ត​នោះ ។

លោក គឹ​ម ណា​រ៉ា នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ចាម​ត្រើយ​ឆ្វេង​ឲ្យ​ដឹង​ថា ឈើ​គ្រឿងផ្ទះ​នោះ​មាន​ប្រភេទ​ឈើទាល និង​ឈើ​ផ្តៀក​តាម​ការ​វាស់វែង​របស់​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​មាន​ចំនួន​ប្រមាណ​២០​ម៉ែត្រ​គីប ដោយ​មិន​មានច្បាប់​នោះ​ទេ ហើយ​កន្លែង​លក់​ឈើ​នេះ​ក៏​មិន​មានច្បាប់ ពី​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ឡើយ ។ លោក គឹ​ម ណា​រ៉ា បន្ត​ថា រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៤ វិច្ឆិកា​នេះ កម្លាំង​រដ្ឋបាល​ព្រៃឈើ​រួម​នឹង​ស្ថាប័ន​ពាក់ព័ន្ធ​បាន​ចុះ​មក​ត្រួតពិនិត្យ ឃើញ​ថា ឈើ​២​ប្រភេទ​ខាងលើមិន​មានច្បាប់​ដឹក​ជញ្ជូន​ចេញ​ដោយ​រដ្ឋបាល​ព្រៃឈើ​ទេ ។

កម្លាំង​រដ្ឋបាល​ព្រៃឈើ​បាន​ធ្វើការ​វាស់វែង​សរុប​មាន​បរិមាណ​រហូត​ដល់​ទៅ​ជិត​២០​ម៉ែត្រ​គីប នា​ពេល​កន្លង​មក ឲ្យ​តែ​រដ្ឋបាល​ព្រៃឈើ​បង្ក្រាប​បាន​នោះ នឹង​ត្រូវ​ពិន័យ​គុណ​នឹង​៣ ហើយ​ឈើ​នេះ​ត្រូវ​បាន​គេ​លក់​ក្នុង​តម្លៃ​១២០​ដុល្លារ ក្នុង​១​ម៉ែត្រ​គីប ។ រហូត​មក​ដល់​រសៀល​ថ្ងៃ​ដដែល​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​បាន​នឹង​កំពុង​បំពេញបែបបទ​បញ្ជូន​ទៅ​ឲ្យ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចាត់ការ​បន្ត ។ ទីតាំង​លក់​គ្រឿងសំណង់​របស់​ឈ្មោះ សុ​ភ័​ក្រ ខាងលើ​មិន​មាន ច្បាប់​បើក​ដេប៉ូ​លក់​ឈើ​នោះ​ទេ កន្លង​មក​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​បាន​ចុះ​មក​ណែនាំ​ឲ្យ​រៀបចំ​ធ្វើ​ច្បាប់ តែ​ម្ចាស់​ថា ដី​នេះ​ជួល​គេ​លក់ដូរ​ក្រែង​បើ​ម្ចាស់​លែង​ជួល​រត់​ច្បាប់​នោះ​ខ្លាច​ខាត​ទើប​ចេះ​បន្ត​លក់ដូរ​មក​ដល់​សព្វថ្ងៃ ។

លោក​គឹ​ម ណា​រ៉ា នាយ បញ្ជាក់​ថា ម្ចាស់ផ្ទះ​លក់​គ្រឿងសំណង់​ខាងលើ​បាន​ដាក់​ឈើ​ហៀរ​មក​ដល់​ចិញ្ចើមថ្នល់​ដែល​បង្ក​ការ​លំបាក​ដល់​ក្មេង ដែល​ជា​សិស្សសាលា​មិន​មាន​កន្លែង​ដើរ ។ លុះ​ពេល​ដើរ​លើ​ផ្លូវជាតិ​លេខ​៧ ជួន​អាច​បង្ក​គ្រោះថ្នាក់​ក៏​ថា បាន ថែម​ទាំង​មានការ​ធ្វេសប្រហែស​ទៀត​ផង ។ រូប​លោក​នឹង​ជម្រុញ​ដល់​ម្ចាស់ផ្ទះ​នេះ​ឲ្យ​រៀបចំ​ឯកសារ បង្កើត​ដេប៉ូ​លក់​ឈើ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ចៀសវាង​កុំ​ឲ្យ​មាន​បញ្ហា​ថ្ងៃក្រោយ ។ មន្ត្រី​អាវុធហត្ថ​ម្នាក់​ប្រាប់​ថា ឈើ​អារ​នេះ​ត្រូវ​បាន​គេ​ទម្លាក់​ចុះ​ពីលើ​រថយន្ត​នៅ​យប់​ទាប​ភ្លឺ​ឈាន​ចូល​ព្រឹក ថ្ងៃ​ទី​១៣ វិច្ឆិកា ២០១៨ ដោយ​មិន​មានច្បាប់​នោះ​ទេ លុះ​ពេល​បែកការ​ដឹង​ដល់ រដ្ឋបាល​ព្រៃឈើ និងលោក​ព្រះរាជអាជ្ញា​បាន​បញ្ជា​ឲ្យ​ចុះ​បង្ក្រាប​តែ​ម្តង ។

មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ម្នាក់​សូម​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​ថា ឈើ​ខាងលើ​ត្រូវ​បាន​ម្ចាស់​ឈ្មោះ សុ​ភ័​ក្រ
បាន​ទិញ​ពី​ដេប៉ូ​ឈើ​មួយ​កន្លែង​នៅ​ថ្នល់បំបែក​ត្រើង នៅផ្ទះ​របស់​ឈ្មោះ ម៉េ​ង ឡាយ ដើម្បី​យក​មក​លក់
បន្ត​ទៀត ចំណេញ​ក្បាលកាក់​នោះ ។ ហើយ​នៅ​រសៀល​ថ្ងៃ​ទី​១៤ វិច្ឆិកា ឈ្មោះ ម៉េ​ង ឡាយ ក៏​បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ឈើ​នេះ គឺ​ពិតជា​បាន​ទិញ​ពី​ប្រពន្ធ​របស់​គេ​មែន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ