ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

2​យប់​សោះ! ខ្ទេច​កញ្ចក់​រថយន្ត​ជាង​20​គ្រឿង​លើ​ផ្លូវជាតិ​លេខ​5​ (មាន​វីដេអូ)

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ព័ត៌មាន​ដែល​ទទួល​បានបឋម​ឲ្យ​ដឹង​ថា ក្មេង​ស្ទាវ​ចំនួន​៨​នាក់​បាន​ត្រូវ​នគរបាល​ខេត្ត ស្រុក និង​ក្រុង សហការ​គ្នា​ដាក់​កម្លាំង​ពួនស្ទាក់​ចាប់​បានជា​បន្តបន្ទាប់ និង​នាំ​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ពាក់ព័ន្ធ​នឹង​ការ​គប់​កញ្ចក់​រថយន្ត​តាម​ផ្លូវជាតិ​លេខ​៥ ។…

ខេត្តកំពង់ឆ្នាំង ៖ ព័ត៌មាន​ដែល​ទទួល​បានបឋម​ឲ្យ​ដឹង​ថា ក្មេង​ស្ទាវ​ចំនួន​៨​នាក់​បាន​ត្រូវ​នគរបាល​ខេត្ត ស្រុក និង​ក្រុង សហការ​គ្នា​ដាក់​កម្លាំង​ពួនស្ទាក់​ចាប់​បានជា​បន្តបន្ទាប់ និង​នាំ​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ពាក់ព័ន្ធ​នឹង​ការ​គប់​កញ្ចក់​រថយន្ត​តាម​ផ្លូវជាតិ​លេខ​៥ ។

លោក​ឧត្តមសេនីយ៍ទោ ឡុ​ច វ​ណ្ណា​រ៉ា ស្នង​ការ​នគរបាល​ខេត្ត បាន​ឲ្យ​ដឹង​ថា មាន​ព័ត៌​មាន​​ប៉ុន្មាន​ថ្ងៃនេះ​ថា មាន​ក្មេង​ស្ទាវ​មួយ​ក្រុម​តែងតែ​ពួនស្ទាក់ និង​ខ្លះ​ជិះ​ម៉ូតូ​ដេញ​គប់​កញ្ចក់​រថយន្ត​តាម​ផ្លូវជាតិ​លេខ​៥ ចាប់ពី​ភូមិ​ត្រពាំង​អញ្ចាញ ឃុំ​ស្វាយ​ជ្រំ ស្រុក​រលាប្អៀរ រហូត​ទៅ​ដល់​ភូមិ​ថ្មី ឃុំ​ផ្សារ ស្រុក​បរិបូណ៌ បណ្តាល​ឲ្យ​ខូចខាត​អស់​រថយន្ត​ជា​ច្រើន​គ្រឿង និង​កាលពី​យប់​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ក្រុម​ក្មេង​ទាំងនោះ​បាន​ធ្វើ​សកម្មភាព​គប់​កញ្ចក់​រថយន្ត​បណ្តាល​ឲ្យ​បែក​២​កន្លែង និង​រង​របួស​បែកក្បាល​អ្នកបើកបរ​រថយន្ត​ម្នាក់​ផង​ដែរ។

លោកស្នងការ​ថា បន្ទាប់​ពី​មាន​សេចក្តី​រាយ​ការណ៍​និង​បណ្តឹង​តាម​ទូរស័ព្ទ​ពី​ជន​រង​គ្រោះជា​ម្ចាស់​រថយន្ត ដែល​តាម​ការប្រមាណ​មាន​ចំនួន​ជាង​២០​គ្រឿង​តែ​ក្នុង​រយៈពេល​តែ​២​យប់​ប៉ុណ្ណោះ​លោក​ក៏​បាន​ទទួល​ការ​ណែនាំ​ពី​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត ហើយ​បញ្ជា​ឲ្យ​កម្លាំង​តាម​គោលដៅ​សហការ​គ្នា​ចាប់តាំងពី​ក្រុង​កំពង់​ឆ្នាំង រហូត​ដល់​ស្រុក​បរិបូណ៌ ដើម្បី​ពួនស្ទាក់ ចាប់​ក្រុម​ក្មេង​ទំនើង​ទាំងនេះ ដោយ​មិន​ត្រូវ​ទុក​ឲ្យ​បង្ក​ភាព​អសន្តិសុខ​ដល់​សង្គម​បែប​នេះ​ឡើយ​។

ជា​លទ្ធផល នា​យប់​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា កម្លាំង​នគរបាល​ស្ទាក់​ចាប់​បាន​ជន​ដៃដល់​ចំនួន​៣​នាក់ ដែល​កំពុង​ធ្វើ​សកម្មភាព​គប់​កញ្ចក់​រថយន្ត​នៅ​ចំណុច​ផ្សារ​បរិបូណ៌ ហើយ​នាំ​យក​មក​សាកសួរ ។ លុះ​នៅ​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ចាប់ខ្លួន​បាន​៥​នាក់​ទៀត សរុប​ទាំងអស់​៨​នាក់ ដើម្បី​យក​មក​ផ្ដន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់ ។

ជន​ដៃដល់​ទាំង​៨​នាក់​នេះ​មាន ១-​ឈ្មោះ សេង ហាន អាយុ​២០​ឆ្នាំ ២-​ឈ្មោះ អុំ ច​ន អាយុ​២០​ឆ្នាំ ៣-​ឈ្មោះ យឿ​ន ចាន់​ឌី អាយុ​១៨​ឆ្នាំ ៤-​ឈ្មោះ សៀន សា​រ៉ាត់ អាយុ​១៦​ឆ្នាំ ៥-​ឈ្មោះ ម៉ា​ល់ ចាន់​រ៉ុ​ង អាយុ​១៧​ឆ្នាំ ៦-​ឈ្មោះ ហ៊​ន សុខ​ចាន់ អាយុ​២៧​ឆ្នាំ ៧-​ឈ្មោះ ឌឿ​ន សីហា អាយុ​១៧​ឆ្នាំ និង​៨-​ឈ្មោះ ខាំ ឈាង​ម៉ា​លី អាយុ​២០​ឆ្នាំ ។ ជន​ទាំង​៨​នាក់​មាន​ទីលំនៅ​ក្នុងស្រុក​បរិបូណ៌ ហើយ​ក្រោយ​ពី​ចាប់​ឃាត់ខ្លួន​រួម​ជាមួយ​វត្ថុ​តាង ក៏​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ។

លោកស្នងការ​នគរបាល​ខេត្ត បាន​អំពាវនាវ​ដល់​ម្ចាស់​រថយន្ត​ទាំងអស់ សូម​អញ្ជើញ​មក​មក​ដាក់​ពាក្យ​ប្តឹង​នៅ​ស្នងការដ្ឋាន​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ