ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះបង្ក្រាប ខណៈ​មុខ​សញ្ញា​កំពុងពួនសម្ងំក្នុងផ្ទះ​

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ បន្ទាប់​ពី​ទទួល​បាន​សេចក្ដីរាយការណ៍​ពី​ភ្នាក់ងារ​ភ្លាម សមត្ថកិច្ច​នគរបាល​ជំនាញ​នគរ បាល​ក្រុង​ពោធិ៍សាត់​សហការ​ជាមួយ​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​លលក​.​ស បាន​ចុះ​ទៅ​បង្ក្រាប​ និង​ឃាត់ខ្លួន​មុខសញ្ញា​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​បាន​ម្នាក់ ពេល​កំពុង​ពួន​សម្ងំ​នៅ​ក្នុងផ្ទះ រួម​ជាមួយនឹង​វត្ថុ​តាង​មួយ​ចំនួន​ទៀត​។…

ខេត្តពោធិ៍សាត់ ៖ បន្ទាប់​ពី​ទទួល​បាន​សេចក្ដីរាយការណ៍​ពី​ភ្នាក់ងារ​ភ្លាម សមត្ថកិច្ច​នគរបាល​ជំនាញ​នគរ
បាល​ក្រុង​ពោធិ៍សាត់​សហការ​ជាមួយ​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​លលក​.​ស បាន​ចុះ​ទៅ​បង្ក្រាប​ និង​ឃាត់ខ្លួន​មុខសញ្ញា​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​បាន​ម្នាក់ ពេល​កំពុង​ពួន​សម្ងំ​នៅ​ក្នុងផ្ទះ រួម​ជាមួយនឹង​វត្ថុ​តាង​មួយ​ចំនួន​ទៀត​។ ការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ភូមិ​ព្រែក​ស្ដី សង្កាត់​លលក​.​ស ក្រុង​ពោធិ៍សាត់ ។

​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​នេះ​ឈ្មោះ ជា បញ្ញា ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​សង្កាត់​ខាងលើ ជា​មុខសញ្ញា​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ដែល​ស្ថិត​ក្នុង​ការ​តាមដាន​របស់​សមត្ថកិច្ច ។

នៅ​ថ្ងៃ​ទី​១៤ វិច្ឆិកា បន្ទាប់​ពី​ភ្នាក់ងារ​ផ្ដល់​ព័ត៌មាន​មក​ថា មុខសញ្ញា​ម្នាក់​ខាងលើ​កំពុង​សម្ងំ​លាក់ខ្លួន​ក្នុងផ្ទះ​នៅ​ភូមិ​ព្រែក​ស្ដី សង្កាត់​លលក​.​ស ក្រុង​ពោធិ៍សាត់ រៀបចំ​ហៅ​គ្នីគ្នា​មក​ធ្វើ​សកម្មភាព​ជក់​និង​ចែកចាយ​ថ្នាំ​ញៀន ។

ភ្លាម​នោះ សមត្ថកិច្ច​ជំនាញ​ក្រុង​ពោធិ៍សាត់​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​លលក​.​ស ចុះ​ទៅ​បង្ក្រាប​ជា​បន្ទាន់​រហូត​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ និង​ដកហូត​វត្ថុ​តាង​ម្សៅ​ក្រាម​ស​ថ្លា​បាន​ចំនួន​៥​កញ្ចប់ (​ក្នុង​នោះ​កញ្ចប់​ធំ​១) ព្រមទាំង​សម្ភារ​មួយ​ចំនួន​ទៀត​។

​មុខសញ្ញា និង​វត្ថុ​តាង​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ