ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​២​នាក់ របួសធ្ងន់​ស្រាល​២២​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណ​:​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​១៤ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៨ ​កើត​ឡើ​៨​លើក​(​យប់​២​លើក​) ស្លាប់​ប្រុស​២​នាក់ របួសធ្ងន់​៦​នាក់​(​ស្រី​២​នាក់​) របួសស្រាល​១៦​នាក់​(​ស្រី​២​នាក់​) ។…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណ​:​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​១៤ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៨ ​កើត​ឡើ​៨​លើក​(​យប់​២​លើក​) ស្លាប់​ប្រុស​២​នាក់ របួសធ្ងន់​៦​នាក់​(​ស្រី​២​នាក់​) របួសស្រាល​១៦​នាក់​(​ស្រី​២​នាក់​) ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​១​លើក​ស្លាប់​១​នាក់​, មិន​គោរព​សិទ្ធិ​៤​លើក​, មិន​ប្រកាន់​ស្តាំ​២​លើក​ស្លាប់​១​នាក់​, ងងុយដេក​១​លើក ។ សរុប​ស្លាប់​២​នាក់ : ម៉ូត​២​នាក់​(​មិន​ពាក់មួក​២​នាក់​) ។

គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​នឹង​ម៉ូតូ​១​លើក​, ម៉ូតូ​នឹង​រថយន្ត​ធំ​២​លើក​ស្លាប់​២​នាក់​, ម៉ូតូ​នឹង​រថយន្ត​តូច​៣​លើក​, ម៉ូតូ​នឹង​ថ្មើរជើង​១​លើក​, រថយន្ត​ធំ​នឹង​រថយន្ត​ធំ​១​លើក ។ បណ្តាល​ឲ្យ​ខូចខាត​យាន​១៣​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​៦​គ្រឿង​, រថយន្ត​ធំ​៤​គ្រឿង​, រថយន្ត​តូច​៣​គ្រឿង​, ថ្មើរជើង​១​នាក់​។ យានយន្ត​បង្កហេតុ : ម៉ូតូ​៣​លើក​, រថយន្ត​ធំ​៣​លើក​, ម៉ូតូ​កង់​បី​២​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៥​លើក​, ផ្លូវ​ខេត្ត​៣​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ខេត្តកំពង់ចាម​១​លើក ស្លាប់​១​នាក់ និង​ខេត្តតាកែវ​១​លើក​ស្លាប់​១​នាក់ ។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​១៤ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៨ : មធ្យោបាយ​ចូល​គោលដៅ​៥៩៥៤​គ្រឿង​(​ម៉ូតូ​៦១%), មធ្យោបាយ​ល្មើស​១២៥៨​គ្រឿង​(​ម៉ូតូ​៨៤%), អប់រំ​៣៤២​គ្រឿង​(​ម៉ូតូ​២៧%),​មធ្យោបាយ​ពិន័យ​៩១៦​គ្រឿង (​ម៉ូតូ​៨៩%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​១៤ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៨ : បាន​ចុះ​អនុវត្ត​ចំនួន​៥៩​គោលដៅ ម៉ូតូ​ចូល​គោលដៅ​២៩៤៦​គ្រឿង​, អប់រំ​១៧២​គ្រឿង​, ពិន័យ​ចំនួន​សរុប​៤២៣​គ្រឿង (​មួក​២២៨​គ្រឿង​, កញ្ចក់​១០៤​គ្រឿង​, ស្រវឹង​៤​គ្រឿង​, ផ្សេង​ៗ២៦​គ្រឿង​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ