ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​គ្មាន​ច្បាប់ ហើយ​ថែម​ទាំង​ក្លែងក្លាយ​ទៀត​នោះ ចាំ​មើល​ម្តងនេះ​ម៉េច​ដែរ​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ សមត្ថកិច្ច​ចម្រុះ​ចុះ​សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក សឿ​ន សេន នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប និង​ក្រោម​ការ​ដឹកនាំ​សម្របសម្រួល​ផ្ទាល់​ដោយ​លោក ជួន សុ​បញ្ញា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តសៀមរាប​បានឱ្យ​កម្លាំង​ចុះ​បង្ក្រាប​ទីតាំង​គ្រឹះស្ថាន​លក់​គ្រឿងក្រអូប​ចម្រុះ​យីហោ…

ខេត្តសៀមរាប ៖ សមត្ថកិច្ច​ចម្រុះ​ចុះ​សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក សឿ​ន សេន នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប និង​ក្រោម​ការ​ដឹកនាំ​សម្របសម្រួល​ផ្ទាល់​ដោយ​លោក ជួន សុ​បញ្ញា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តសៀមរាប​បានឱ្យ​កម្លាំង​ចុះ​បង្ក្រាប​ទីតាំង​គ្រឹះស្ថាន​លក់​គ្រឿងក្រអូប​ចម្រុះ​យីហោ សុខ បញ្ញា​ពេជ្រ ពី​បទ​បើក​គ្មាន​ច្បាប់ទម្លាប់ និង​លក់​ផលិត​ក្លែងក្លាយ (​ឡេ​លាយ​) ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ពិន័យ​អន្តរការណ៍ និង​ធ្វើ​កិច្ចសន្យា​អប់រំ ។

ហេតុ​ការ​ចុះ​បង្ក្រាប​ទីតាំង​លក់​គ្រឿងក្រអូប​ចម្រុះ​យីហោ សុខ បញ្ញា​ពេជ្រ នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១៣​និង​០០​នាទី​រសៀល​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ពី​ខាងលិច​ផ្សា​រលើ​ធំ​ថ្មី ចម្ងាយ​ប្រមាណ​១០០​ម៉ែត្រ ក្នុងភូមិ​ដក​ពោធិ៍ សង្កាត់​ស្ល​ក្រាម ក្រុង​-​ខេត្តសៀមរាប ។

បើ​តាម​លោក​វរសេនីយ៍ឯក សឿ​ន សេន នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប​បាន​ប្រាប់​តាម​ទូរស័ព្ទ​ឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ​ថា ដោយ​មានការ​ចង្អុលបង្ហាញ​ពី​លោកស្នងការ និង​ក្រោម​ការ​ដឹកនាំ​សម្របសម្រួល​ផ្ទាល់​ដោយ​លោក ជួន សុ​បញ្ញា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តសៀមរាប​បានឱ្យ​លោក​ដឹកនាំ​កម្លាំង​ការិយាល័យ​នគរបាល​សេដ្ឋកិច្ច​ខេត្ត​សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប​ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន​ចុះ​បង្ក្រាប​ទីតាំង​គ្រឹះស្ថាន​លក់​គ្រឿងក្រអូប​ចម្រុះ​យីហោ សុខ បញ្ញា​ពេជ្រ នេះ គឺ​យើង​បាន​ស្រាវជ្រាវ​រក​ឃើញ​ទីតាំង​ខាងលើ​នេះ បើក​គ្មាន​ច្បាប់ទម្លាប់ និង​លក់​ផលិត​ក្លែងក្លាយ ។

លោក​បាន​បញ្ជាក់​ថា ម្ចាស់​ទីតាំង​មានឈ្មោះ ជា ដា​រ៉េ​ត ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ដក​ពោធិ៍ សង្កាត់​ស្ល​ក្រាម ក្រុង​-​ខេត្តសៀមរាប ។ លោក​បាន​បញ្ជាក់​ទៀត​ថា វត្ថុ​តាង​ដែល​ដកហូត​បាន​រួម​មាន ឡេ​លាយ​គ្មាន​ច្បាប់ទម្លាប់​ចំនួន​១១​មុខ ស្មើនឹង​១៧០៦​ប្រអប់ ។ បន្ទាប់​ពី​ឆែកឆេរ​រក​ឃើញ​គ្រឿងក្រអូប (​ឡេ​លាយ​គ្មាន​ច្បាប់​នោះ​ត្រូវ​បាន​កម្លាំង​ជំនាញ​នាំ​ខ្លួន​ម្ចាស់​ទីតាំង​ឈ្មោះ ជា ដា​រ៉េ​ត យក​ទៅ​សាកសួរ​នៅ​ស្នងការ​ខេត្ត ដើម្បី​ស្រាវជ្រាវ​រក​អ្នក​ផលិត​ឡេ ក្លែងក្លាយ​ទាំងនេះ​យក​ផ្តន្ទាទោស​តាម​ផ្លួ​វ​ច្បាប់ ។

ក្រោយ​ពី​សាកសួរ​ម្ចាស់​ទីតាំង​ខាងលើ​រួច​មក​បាន​ឆ្លើយ​សារភាព​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ថា លោក​គ្រាន់តែ​ទិញ​បន្ត ដើម្បី​យក​មក​លក់​ប៉ុណ្ណោះ ហើយ​មិនដឹង​ពី​ផ្លូវច្បាប់​ទេ​បើ​ដឹង​ក៏​អត់​យក​មក​លក់​ដែរ ។ លោក​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ករណី​នេះ​សមត្ថកិច្ច​យើង​បានឱ្យ​ម្ចាស់​ទីតាំង​ធ្វើការ​ផាកពិន័យ​ទៅ​តាម​អន្តរការណ៍ និង​ធ្វើ​កិច្ចសន្យា និង​អប់រំ​បញ្ឈប់​សកម្មភាព​នោះ​បន្ត​ទៀត ខណៈ​ពេល​នោះ​ម្ចាស់​ទីតាំង​ក៏​បាន​យល់ព្រម​ពិន័យ​អន្តរកាណ៍​អនុលោម​ទៅ​តាម​ច្បាប់ ស្តី​ពី​ការ​គ្រប់គ្រង​ឱសថ ហេតុ​ដូច្នេះ​បទល្មើស​ដែល​បើក​អាជីវកម្ម​លក់​គ្រឿងសំអាង គ្មាន​លិខិតអនុញ្ញាត​ត្រូវ​បាន​រលត់ ។

ចំណែក​វត្ថុ​តាង​ដែល​ដកហូត​បាន​នោះ​ត្រូវ​កម្លាំង​ជំនាញ​ប្រគល់​ឱ្យទៅ​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប ដើម្បី​យក​ទៅ​កម្ទេច​ចោល ។ បច្ចុប្បន្ន​ម្ចាស់​ទីតាំង​គ្រឹះស្ថាន​លក់​គ្រឿងក្រអូប​ចម្រុះ យីហោ សុខ បញ្ញា​ពេជ្រ ចោទ​ពី​បទ​បើក​គ្មាន​ច្បាប់ទម្លាប់ និង​លក់​ផលិត​ក្លែងក្លាយ (​ឡេ​លាយ​) ដែល​សមត្ថកិច្ច​ចុះ​បង្ក្រាប​នោះ​បាន​ព្រមព្រៀង​ជាមួយ​សមត្ថកិច្ច​យល់ព្រម​ធ្វើការ​ផាកពិន័យ​អន្តរការណ៍​អនុលោម​ទៅ​តាម​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ឱសថ​ទៅ​តាម​ផ្លូវច្បាប់ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​រួច​ក៏​ឱ្យ​ត្រឡប់​មក​ផ្ទះ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ