ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ម៉ូតូ​បោះពួយ​ទៅ​បុក​គូទ​រថយន្ត​ខូច​ចត​ចោល ស្លា.ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម់​ៗ​នៅ​នឹង​កន្លែង ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​បាន​បើក​ម៉ូតូ បោះពួយ​យ៉ាង​លឿន​ទៅ​បុក​នឹង​រថយន្ត​១​គ្រឿង ដែល​ខូច​ហើយ​ចត​ចោល​នៅ​លើ​ទ្រូងផ្លូវ ក៏​ត្រូវ​ជន​រង​គ្រោះ​បើក​ម៉ូតូ​មិន​ប្រយ័ត្ន​ក៏​បុក​គូទ​រថយន្ត​ស្លាប់​ភ្លាម​យ៉ាង​អ​ណោ​ច​អាធ័ម​បំផុត​។ ហេតុការណ៍​នេះ​បាន​កើតឡើង​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨…

ខេត្តតាកែវ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម់​ៗ​នៅ​នឹង​កន្លែង ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​បាន​បើក​ម៉ូតូ បោះពួយ​យ៉ាង​លឿន​ទៅ​បុក​នឹង​រថយន្ត​១​គ្រឿង ដែល​ខូច​ហើយ​ចត​ចោល​នៅ​លើ​ទ្រូងផ្លូវ ក៏​ត្រូវ​ជន​រង​គ្រោះ​បើក​ម៉ូតូ​មិន​ប្រយ័ត្ន​ក៏​បុក​គូទ​រថយន្ត​ស្លាប់​ភ្លាម​យ៉ាង​អ​ណោ​ច​អាធ័ម​បំផុត​។ ហេតុការណ៍​នេះ​បាន​កើតឡើង​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង​៥ និង​៥០​នាទី​ល្ងាច នៅ​ត្រង់​ចំណុច​ភូមិ​ទទឹង ឃុំ​ភ្នំ​ដិ​ន ស្រុក​គិរីវង់ ខេត្តតាកែវ​។ ប៉ូលិស​ចរាចរ​ស្រុក​គី​រី​វង់​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរ​បាន​កើត​លើ​ដងផ្លូវ​ជាតិ​លេខ​២ ចន្លោះ​គីឡូម៉ែត្រ​លេខ​១២២-១២៣ រវាង​រថយន្ត​នឹង​ម៉ូតូ ដែល​មាន​ទិស​ដៅ​ស្រប​ទិស​គ្នា​ពី​ត្បូង​ទៅ​ជើង​។

រថយន្ត​បង្ក​មាន​ពណ៌​ស ពាក់​ស្លាក​លេខ ពោធិ៍សាត់ 3A-0113 ធ្វើ​ដំណើរ​ពី​ត្បូង​ទៅ​ជើង​អ្នកបើកបរ​មិន​បាន​ស្គាល់​អត្តសញ្ញាណ ក្រោយ​កើតហេតុ​បាន​រត់គេច​ខ្លួន​។ រីឯ​ម៉ូតូ​រង​គ្រោះ​ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​២០១០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1BE-7739 ដំណើរ​ពី​ជើង​ទៅ​ត្បូង​បើកបរ​ដោយ​ឈ្មោះ គៀវ គួ​ន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ នៅ​ភូមិ​ចេក ឃុំ​គិរី​ចុង​កោះ ស្រុក​គិរីវង់ ខេត្តតាកែវ មុខរបរ​កសិករ មិន​ពាក់មួក​សុ​វត្តិភាព​បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ​។

មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ខាងលើ​បាន​ខូច​បណ្ដាល​មក​ពី​រថយន្ត​អស់​ប្រេងម៉ាស៊ូត​ចត​លើ​ទ្រូងផ្លូវ​ពី​ខាងកើត​រីឯ​ម៉ូតូ​មាន​ល្បឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​បាន​បុក​គូទ​រថយន្ត​ពី​ខាងក្រោយ​។ ក្រោយ​ពេល​កើតហេតុ រថយន្ត និង​ម៉ូតូ​ត្រូវ​បាន​ដកហូតរ​យក​មក​ក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​គិរីវង់​ជា​បណ្ដោះអាសន្ន និង​កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ​រក​ម្ចាស់​រថយន្ត​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ