ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាប់​មាន​មេរៀន​ល្វីង​ជូរ​ចត់​… ទើប​លើកគ្នា​សង់​តូប​ខុសច្បាប់ (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ប្រជាពលរដ្ឋ​ដណ្ដើម​គ្នា​សង់​តូប​នៅ​លើ​ដី​សហគមន៍​ព្រៃកោងកាង គឺជា​ដី​សហគមន៍​ព្រៃកោងកាង​មួយ​កន្លែង​នៅ​ជាប់មាត់​សមុទ្រ​ដែល​គេ​ប៉ា​ន៉​ប្រមាណ​ថា ជាប់​10​ហិតា​ស្ថិត​នៅ​ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្តកំពត​។ ដី​សហគមន៍​ដែល​លាតសន្ធឹង​តាម​ឆ្នេរសមុទ្រ​មួយ​នេះ ប្រជាពលរដ្ឋ​បាន​ពឹងផ្អែក​ទាំង​ស្រុង​លើ​ផល​នេសាទ​មាន​បង្គារ ត្រី…

ខេត្តកំពត ៖ ប្រជាពលរដ្ឋ​ដណ្ដើម​គ្នា​សង់​តូប​នៅ​លើ​ដី​សហគមន៍​ព្រៃកោងកាង គឺជា​ដី​សហគមន៍​ព្រៃកោងកាង​មួយ​កន្លែង​នៅ​ជាប់មាត់​សមុទ្រ​ដែល​គេ​ប៉ា​ន៉​ប្រមាណ​ថា ជាប់​10​ហិតា​ស្ថិត​នៅ​ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្តកំពត​។

ដី​សហគមន៍​ដែល​លាតសន្ធឹង​តាម​ឆ្នេរសមុទ្រ​មួយ​នេះ ប្រជាពលរដ្ឋ​បាន​ពឹងផ្អែក​ទាំង​ស្រុង​លើ​ផល​នេសាទ​មាន​បង្គារ ត្រី ក្ដាម​ជាដើម ប៉ុន្តែ​នៅ​ដើមខែ​វិច្ឆិកា​នេះ ពលរដ្ឋ​នៅ​ក្នុង​សហគមន៍​បាន​នាំ​គ្នា​សំរុក​ទៅ​សង់​តូប​របៀប​ជា​ផ្ទះ​ស្នាក់​នៅ​បាន​។ ភ្លាម​ៗ​នោះ​អាជ្ញា​ធរ​ស្រុក​ទឹកឈូ​រួម​ទាំង​លោក ស សូ​រិ​ន នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត បាន​ចុះ​ទៅ​ហាមឃាត់​ពួក​អ្នក​សហគមន៍​មិន​ឱ្យ​សាងសង់​លើ​ដី​ព្រៃ​លិច​ទឹក​បន្ត​ទេ​។

បងស្រី ង៉ែត ញ៉ា​ញ់ អាយុ​55​ឆ្នាំ នៅ​ភូ​មិច​ង្ហោ​ន ឃុំ​ព្រែក​ត្នោត បាន​និយាយ​ប្រាប់​អ្នក​យក​ព័ត៌មាន​ឱ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​12 វិច្ឆិកា​ថា ប្រជាពលរដ្ឋ​នៅ​ឃុំ​ព្រែក​ត្នោត​ភាគ​ច្រើន​មិន​មាន​ដីស្រែ​សម្រាប់​ធ្វើស្រែ​ទេ ពួក​គាត់​ជា​ទូទៅ​មានមុខរ​បរជា​អ្នកនេសាទ​។ បងស្រី​និយាយ​ប្រាប់​បន្ត​ថា ជា​ពិសេស​ដី​សហគមន៍​ដែល​មាន​ព្រៃកោងកាង​នោះ គឺ​សំបូរ​ទៅ​ដោយ​ធនធានធម្មជាតិ​ណាស់ ពេល​ទឹកនាច​កូន​បង្គារ មឹក ត្រី ក្ដាម អាច​រកបាន​ដោយ​ងាយ​។

បងស្រី​ខាងលើ​និយាយ​បន្ត​ទៀត​ថា ពាក់ព័ន្ធ​នឹង​ពលរដ្ឋ​នាំ​គ្នា​សង់​តូប​ម្នាក់​មួយ​ៗ​លើ​ដី​សហគមន៍​នោះ ដោយសារ​តែ​ឮ​ពាក្យ​ល្ហៀ​ក​ល្ហៀ​ង​ថា ដី​ព្រៃកោងកាង​របស់​សហគមន៍​ច​ង្ហោ​ន​នោះ​ធ្លាក់​ទៅ​លើ​ដៃ​ឧកញ៉ា​ទៀត​ទៅ​ហើយ ។ មួយទៀត​ថា ក្រុមហ៊ុន​ចិន​ជា​អ្នក​យក​។

បងស្រី​និយាយ​ថា កន្លង​មក វា​មានរឿង​រួច​ទៅ​ហើយ​ដែល​មាន​គេ​យក​ដី​សហគមន៍​អ្នកនេសាទ​។ បើ​មាន​មេរៀន​រួច​ទៅ​ហើយ ទើប​ពួក​គាត់​មក​សង់​តូប​ដូច​ចាំ​ដី​ផង បើ​រដ្ឋ​ត្រូវការ​យក​វិញ​ទៅ​មិន​ចាំបាច់​ប្ដឹង​ពួក​គាត់​ទៅ​តុលារ​ធ្វើ​អី បើ​គេ​ចាក់​លប់​សមុទ្រ​រាប់​ខែ​ឆ្នាំទៅ​ហើយ ម៉េច​មិន​ប្ដឹង​គេ​ទៅ​។

លោក ស សូ​រិ​ន នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកំពត​កាលពី​ម្សិលមិញ​បាន​ថ្លែងប្រាប់​អោយ​ដឹង​ថា តូប​របៀប​ជា​ផ្ទះ​សាងសង់​លើ​ដី​សហគមន៍​ព្រៃ​លិច​ទឹក​នៅ​ច​ង្ហោ​ន​មាន​ចំនួន​51​កន្លែង​។ លោក ស សូ​រិ​ន បាន​អះអាង​ថា សំណុំរឿង​សង់​តូប​លើ​ដី​សហគមន៍​នោះ ខាង​ជំនាញ​បាន​ដាក់​ចូល​ដល់​តុលា​ខេត្តកំពត​ហើយ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ