ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​ឆាបឆេះ​ខ្ទេច​ផ្ទះ​មួយ​ខ្នង​រាប​ដល់​ដី

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ​មួយ​ខ្នងទាំងស្រុង​​កាល​វេលា​ម៉ោង​១​និង​៤០​នាទី​ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​សុភមង្គល ឃុំ​ក្រយា ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។…

ខេត្តកំពង់ធំ ៖ អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ​មួយ​ខ្នងទាំងស្រុង​​កាល​វេលា​ម៉ោង​១​និង​៤០​នាទី​ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​សុភមង្គល ឃុំ​ក្រយា ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ម្ចាស់ផ្ទះ​ឈ្មោះ ឌុ​ល ណាត ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ។ ផ្ទះ​កើតហេតុ​ខាងលើ​មាន​ទំហំ​១១​ម៉ែត្រ​គុណ​នឹង​៦​ម៉ែត្រ ធ្វើ​អំពី​ឈើ ដំបូល​ប្រក់​ក្បឿង ។

ក្នុង​ហេតុការណ៍​អគ្គី​ភ័យ​ឆេះ​ផ្ទះ​ខាងលើ​បាន​បណ្តាល​ឱ្យ​រង​ការ​ខូចខាត​ផ្ទះមួយខ្នង​​ទាំងស្រុង ស្រូវ​ចំនួន​២០​ថាំង ម៉ូតូ​ម៉ាក​វ៉េវ ចំនួន​២​គ្រឿង រួម​និង​សម្ភារ​សម្រាប់​ប្រើប្រាស់​ក្នុងផ្ទះ​មួយ​ចំនួន​ទៀត បើ​តាម​ការ​ស្រាវ
ជ្រាវ​។

តាម​ប្រភព​ព័ត៌មាន​ខាងលើ​បានឱ្យ​ដឹង​ថា ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​មូលហេតុ​គឺ​មក​ពី​ឆ្លង​ចរន្តអគ្គិសនី បណ្តាល​ឱ្យ​ឆាបឆេះ​ដល់​ប្រេងសាំង​១​កាន ​និង​ប្រេងម៉ាស៊ូត​១​កានទៀត​ ហើយក៏​​រាលដាល​ឆាបឆេះ​ដល់​តួ​ផ្ទះ​ទាំងមូលខ្ទេចអស់តែម្តង​ ។

នៅ​ក្នុង​ករណី​ខាងលើ​នេះ​ត្រូវ​បាន​កម្លាំង​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ស​ន្ទុ​កបាន​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ប្រើប្រាស់​ទឹក​អស់​ចំនួន​២​រថយន្ត ហើយ​ករណី​ខាងលើ​នេះ​មិន​បង្ក​ឲ្យមនុស្សណាម្នាក់​​រង​គ្រោះថ្នាក់នោះទេ​  ហើយ​ក៏មិន​​​រាលដាល​ដល់​អ្នក​ជិតខាង​ណាម្នាក់​ឡើយ​​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ