BBC ផ្សាយថា គូស្នេហ៍និស្សិតមហាវិទ្យាល័យបូស្តុន រដ្ឋតិចសាស់ សហរដ្ឋអាមេរិក ស្លាប់បាត់បង់ជីវិតក្រោយរៀបការរួចបានប្រហែលមួយម៉ោងកន្លះ ដោយសារឧទ្ធម្ភាគចក្រដែលពួកគេជិះទៅក្រេបទឹកឃ្មុំបានធ្លាក់ ។
ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីថ្ងៃទី៣ វិច្ឆិកា ២០១៨ លោក Wil Biller ជានិស្សិតឆ្នាំទី៤ ផ្នែកក្សេត្រសាស្ត្រ និងនាង Billy Ackerman Biller និស្សិតឆ្នាំទី៤ ផ្នែកព័ត៌មានកសិកម្ម នៅមហាវិទ្យាល័យហ៊ូស្ដុន បានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា ។
ក្រោយពីពិធីនេះបានបញ្ចប់ពួកគេក៏ជិះឧទ្ធម្ភាគចក្រត្រឡប់ទៅផ្ទះ បែរជាសំណាងអាក្រក់ធ្លាក់នៅឯកសិដ្ឋានបសុសត្វមួយរបស់ក្រុមគ្រួសារត្រកូល «Biller» ឆ្ងាយពីក្រុងសានអាន់តូរីយ៉ូនៅភាគខាងលិចប្រហែល១៣៥គីឡូម៉ែត្រ ៕
ចែករំលែកព័តមាននេះ