ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កោះ​តូច​មួយ​បាត់​យ៉ាង​ចម្លែក​​ក្នុង​មហាសមុទ្រគ្មាន​នរណា​ម្នាក់​ដឹង

5 ឆ្នាំ មុន

«​អេ​សាន់​បេ ហា​ណា​គី​តា កូ​ជី​ម៉ា​»( ESANBE HANAKITA KOJIMA) ជា​កោះ​តូច​ក្នុង​ខេត្ត​​ហុ​ក​កៃ​ដូ ប្រទេស​ជប៉ុន​បាន​បាត់​យ៉ាង​ចម្លែក​គ្មាន​នរណា​ម្នាក់​បានដឹង សូ​ម្បី​តែ​អ្នក​ភូមិ​Sarufutsu ឆ្ងាយ​ពី​កោះ​ត្រឹមតែ​៥០០​ម៉ែត្រ…

«​អេ​សាន់​បេ ហា​ណា​គី​តា កូ​ជី​ម៉ា​»( ESANBE HANAKITA KOJIMA) ជា​កោះ​តូច​ក្នុង​ខេត្ត​​ហុ​ក​កៃ​ដូ ប្រទេស​ជប៉ុន​បាន​បាត់​យ៉ាង​ចម្លែក​គ្មាន​នរណា​ម្នាក់​បានដឹង សូ​ម្បី​តែ​អ្នក​ភូមិ​Sarufutsu ឆ្ងាយ​ពី​កោះ​ត្រឹមតែ​៥០០​ម៉ែត្រ ក៏​មិនដឹង​ដែរ ។

កាសែត​«​អា​សាហ៊ី​»​របស់​ជប៉ុន​បញ្ជាក់​ថា អ្នកស្រុក​ទើបតែ​ដឹង​ថា កោះ​នោះ​បាន​បាត់​កាលពី​ខែកញ្ញា​កន្លង​មក ពេល​លោក​Hiroshi Shimizu អ្នកនិពន្ធ​សៀវភៅ​ពី​កោះ​នោះ​ទៅ​ទស្សនកិច្ច​ក្នុងភូមិ​Sarufutsu ហើយ​លោក​បាន​ប្រាប់​ទៅ​សហគមន៍​អ្នកនេសាទ​ពី​ការ​បាត់​ស្រមោល​កោះ ។ លឺ​ដូច្នោះ​សមាជិក​ក្នុង​សហគមន៍​ចេញ​ទូក​ទៅ​មើល​ទើប​ដឹង​ច្បាស់​ថា​បាត់​កោះ​មែន ។

អ្នកនេសាទ​បាន​សម្ភាសន៍​ប្រាប់​កាសែត​អា​សាហ៊ី​ថា ពួក​គេ​បានឃើញ​កោះ​នោះ​កាលពី​ច្រើន​ឆ្នាំ​មុន តែ​ព្យាយាម​គេច​ពី​វា​ព្រោះ​ប្រព័ន្ធ​ត្រីវិស័យ​បាន​ណែនាំ​ថា​មិន​គួរ​ទៅ ខ្លាច​ធ្វើ​ឲ្យ​ទូក​កល់​នឹង​ប្រជុំ​ផ្កាថ្ម​នៅ​ទីនោះ ។

ចំណែក​សមាជិក​ក្រុម​ឆ្មាំ​សមុទ្រ​របស់​ជប៉ុន​បញ្ជាក់​ថា ក្រុមការងារ​បាន​ត្រួតពិនិត្យ​កោះ​នោះ​លើក​ចុង​ក្រោយ​នៅ​ឆ្នាំ​១៩៨៧ បាន​ងើប​ផុត​ពី​ទឹក​ប្រហែល​១,៤​ម៉ែត្រ ។ ដោយសារ​តែ​ខ្យល់ និង​ទឹកកក​នៅ​ក្នុង​សមុទ្រ​បោកបក់​ប៉ះ​ធ្វើ​ឲ្យ​កោះ​សឹក​រេចរឹល​រហូត​បាត់​កោះ​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ