ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូ​ម្បី​តែ​មេក្រុម​គ្រូបង្វឹក​បិសាច​ក្រហម​ក៏​ថា Man Utd លែង​ធំ​ជាង Man City ដែរ

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Manchester Evening News បាន​ឲ្យ​ដឹង​ថា មេក្រុម​គ្រូបង្វឹក​របស់​ក្លិប​យុវជន Manchester United បាន​លើក​ឡើង​ថា បិសាច​ក្រហម…

តាម​ប្រភព​ព័ត៌មាន Manchester Evening News បាន​ឲ្យ​ដឹង​ថា មេក្រុម​គ្រូបង្វឹក​របស់​ក្លិប​យុវជន Manchester United បាន​លើក​ឡើង​ថា បិសាច​ក្រហម Manchester United ពេល​នេះ​មិនធំ​ជាង មេឃ​ខៀវ Manchester City ឡើយ ។

ក្លិប​បិសាច​ក្រហម​គឺ​ច្បាស់​ណាស់ ពេល​នេះ​ឈរ​នៅ​ក្រោម Manchester City ដោយសារ​តែ​ការ​លេង​ឡើង​ជើង​យ៉ាង​ខ្លាំង​របស់ City នៅ​កាលពី​រសៀល​ថ្ងៃអាទិត្យ ដែល​បាន​ធ្វើ​ឲ្យ​ខាង Man Utd មាន​១២​ពិន្ទុ​តិច​ជាង City នៅ​ដើមរដូវ​កាល​។

លោក Butt ទទួលស្គាល់​ថា អតីត​ក្លិប​ដែល​លោក​លេង ត្រូវ​តែ​ប្រើប្រាស់​ស្ថានភាព​នេះ​សម្រាប់​ជា​ការ​ជម្រុញ​ផ្លូវចិត្ត​ឲ្យ​ខំប្រឹង​ប្រែង​យក​ប្រៀប​លើសគេ​ក្នុង​បាល់ទាត់​អង់គ្លេស​។

លោក​បាន​និយាយ​នៅ​ក្នុង​សន្និសីទកាសែត​កាលពី​ថ្ងៃ​ចន្ទ ក្នុង​ទីក្រុង​ឡុ​ង​ដ៍​ថា ៖«​សម្រាប់ Man Utd នៅ​ពេល​នេះ ពួក​យើង​មាន​ឧបសគ្គ​ឈរ​ពាំង​លើ​ផ្លូវ​ត្រឡប់​ទៅ​ជា​ក្លិប​ខ្លាំង​ជាងគេ​ក្នុង​អង់គ្លេស​វិញ​។ ដូចនេះ​វា​គឺ​សម្រាប់​ម្ចាស់​ក្លិប ថ្នាក់ដឹកនាំ អ្នកគ្រប់គ្រង និង ក្លិប​ទាំងមូល ក្នុង​ការ​កំណត់​គោលដៅ​ដែល​ចង់ទៅ​។ និយាយ​ឲ្យ​ត្រង់​ទៅ គឺ​វា​ស្ថិត​នៅ​លើ​ការ​សម្រេចចិត្ត​របស់​ពួក​យើង​» ។

តើ Manchester United អាច​នឹង​ដណ្តើម​កន្លែង​របស់​ខ្លួន​អង្គុយ​កាលពីមុន​វិញ​បាន​ដែរ​ឬទេ? ចូរ​បញ្ចេញមតិ​ទាំងអស់​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ