ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កញ្ញា​រឿ​ន ណាត បេ​ក្ខ​នារី​កម្ពុជាចូលរួម​ប្រកួត​បវរកញ្ញា​ចក្កវាឡ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​កញ្ញា​រឿ​ន ណាត ប្រកបដោយ​រូបឆោម​ស្រស់​សោភា និង​សមត្ថភាព ជា​បេ​ក្ខ​នារី​កម្ពុ​ជាមួយ​រូប​ចូលរួម​ប្រកួត​បវរកញ្ញា​ចក្ក​វាល​(Miss Universe 2018)​ នៅ​ប្រទេស​ថៃ ។  កន្លង​មក​រាល់​ការ​បង្ហាញ​វត្តមាន​របស់​កញ្ញា​រឿ​ន…

រាជធានី​ភ្នំពេញ​៖​កញ្ញា​រឿ​ន ណាត ប្រកបដោយ​រូបឆោម​ស្រស់​សោភា និង​សមត្ថភាព ជា​បេ​ក្ខ​នារី​កម្ពុ​ជាមួយ​រូប​ចូលរួម​ប្រកួត​បវរកញ្ញា​ចក្ក​វាល​(Miss Universe 2018)​ នៅ​ប្រទេស​ថៃ ។  កន្លង​មក​រាល់​ការ​បង្ហាញ​វត្តមាន​របស់​កញ្ញា​រឿ​ន ណាត តាម​រយៈ​កម្មវិធី ផ្សេង​ៗ ម្ដង​ៗ តែងតែ​ទទួល​បានការ​ចាប់អារម្មណ៍​ពី​មហាជន ព្រោះតែ​រូប​សម្រស់​ដ៏​លេចធ្លោ​របស់​នាង ។

កញ្ញា​រឿ​ន ស៊ី​ណាត អាយុ​២១​ឆ្នាំ ជា​តំណាង​បេ​ក្ខ​នារី​កម្ពុជា​សម្រាប់​ការ​ប្រកួត​ក្នុង​កម្មវិធី​ដ៏​ធំ​មួយ​នោះ ។ នាង​ត្រូវ​ប្រកួតប្រជែង ដើម្បី​ទទួល​បាន​មកុដ​មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ក៏​ជា​មោទនភាព​ចំពោះ​ប្រជាជន​កម្ពុជា​ផង​ដែរ ។ ចំពោះ​ឈុត​សម្លៀក​បំពាក់​សម្រាប់​នាង​គ្រង​ចូលរួម​ប្រកួត​មាន​ភាព​ប្រណីត​គាប់​ភ្នែក មាន​ដូច​ជា​មកុដ​ក្បាល​នាគ និង​គ្រឿង​តុបតែង​លម្អ​ជា​ច្រើន​ទៀត ។ ក្រោយ​ពេល​បញ្ចេញ​ឈុត​សម្លៀក​បំពាក់​នោះ​មក មហាជន​បាន​សម្តែង​ការ​កោតសរសើរ ខណៈ​មកុដ​វិញ​ក៏​ប្រណីត​គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់​ដែរ ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​នាង​ស្រី​មុំ ជា​អ្នកគ្រប់គ្រង​ទូទៅ​នៅ​ក្នុង​ហាង​កាត់ដេរ​ដែល​ទទួល​បាន​ឱកាស​រៀបចំ​ច្នៃ​ម៉ូ​ដ​សម្លៀក​បំពាក់​នោះ ឲ្យ​ដឹង​ថា​ក្រុមការងារ​បាន​ប្រើប្រាស់​ពេលវេលា​ស្រាវជ្រាវ​យ៉ាង​ម៉ត់ចត់​មុន​ពេល​ចាប់ផ្តើម​ច្នៃ​វា​ឡើង ។

ក្រៅពី​ស្រស់​ស្អាត​ឈុត​តំណាង​ជាតិ​មួយ​នេះ​បង្កប់​ដោយ​អត្ថន័យ​ជ្រាលជ្រៅ គឺជា​ព្រះរាជាណាចក្រ​ដ៏​សម្បូរ​បែប​ដោយ​សម្បត្តិ​វប្បធម៌ ធនធានធម្មជាតិ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ដោយ​ទឹកដី​នេះ​បាន​ផ្តើម​ចេញពី​ក្ស​ត្រី​អំបូរ​នាគ​ដំបូង​បង្អស់​ដែល​បាន​សោយ​រាជ្យ​នៅ​លើ​ទឹកដី​សុវណ្ណ​ភូមិ​នេះ​ក្នុង​ស​.​តទី​១ ។ ព្រះ​នាង​លីវ​យី ឬ​សោ​មា​បាន​អភិសេក​ជាមួយនឹង​ព្រះថោង ដូចនេះ​ហើយ​ប្រទេស​កម្ពុជា​ក៏​បាន​ចាប់ផ្តើម​មាន​សន្តិ​វង្ស ឬ​រាជ​វង្ស​ដំបូង​ក្នុង​រជ្ជកាល​ព្រះ​អង្គ បាន​កើត​នូវ​ទំនៀមទម្លាប់ ប្រពៃណី សាសនា ភាសា អ្នក​ប្រាជ្ញា​អក្សរសាស្ត្រ និង​គោរព​លិ​ទ្ធិ​មាតា​ប្រជា​ធិ​តេ​យ្យ ។

ឈុត​នៃ​គ្រឿង​លម្អ​កាយ​ដែល​បាន​ធ្វើ​អស់​រយៈពេល​ជា​ច្រើន​ខែ​នោះ មាន​អត្ថន័យ​ដូច​ជា​«​មកុដ​ក្បាំង​នាគ​» ជា​និមិត្តរូប​នៃ​ភាព​ត្រជាក់ត្រជុំ ។ ទម្រង់​សម្លៀក​បំពាក់​តាម​បែប​សម័យ​កណ្តាល ស​.​តទី​១៥​ដល់​១៨ ។ ផែនទី​ដែល​មាន​ទម្រង់​ពណ៌​ទង់​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា អម​នឹង​ចម្លាក់​អង្គរ តំណាង​ឲ្យ​ជាតិ សាសនា ព្រះ​មហាក្រ​ត្ស និង​អរិយធម៌​ដល់​កំពូល​នៃ​ស្ថាបត្យកម្ម​ខ្មែរ​នា​អតីតកាល ។ ស្បៃ​វែង​ដណ្តប់​កាយ ជា​ទង់​ខ្មែរ អម​ដោយ​ទេព​រក្សា​គ្រឹះ​នគរ​ជាប់​ជាយ​ស្បៃ បង្ហាញ​ឲ្យ​ឃើញ​ដល់​កូន​ខ្មែរ​គ្រប់​រូប​ចេះ​ស្រលាញ់ ចេះ​ថែរក្សា រាល់​អ្វី​ដែល​ជា​សម្បត្តិ​នៃ​ជនរួមជាតិ​»​។

ដោយ​ក្នុង​នោះ​អ្នក​នាង ស្រី​មុំ បាន​រៀបរាប់​យ៉ាង​ដូច្នោះ​ថា ការ​ធ្វើ​ម៉ូត​នេះ​ឡើង គឺ​ប្រើប្រាស់​ពេលវេលា​នៅ​ក្នុង​ការ​ស្រាវជ្រាវ​យ៉ាង​ម៉ត់ចត់ និង​ធ្វើ​វា​ឡើង​គឺ​យូរ​រហូត​ដល់ ២ ខែ​ជាង​ឯណោះ​។

ការ​ច្នៃ​ឈុត​នេះ​ឡើង​គឺ​ត្រូវ​ប្រើប្រាស់​មនុស្ស​ច្រើន​នាក់ ដោយ​បែងចែក​គ្នា​ទៅ​តាម​ជំនាញ​​រៀង​ៗ​ខ្លួន ។ គ្រឿង​លម្អ និង​សម្លៀក​បំពាក់​តំណាង​ជាតិ​នេះ​បាន​ច្នៃ​ឡើង​អស់​តម្លៃ​ជាង​៣០០០​ដុល្លារ​អា​មេ​រិ​ក ។ ឈុត​តំណាង​ជាតិ គ្រង​ដោយ​កញ្ញា​ប៊ី សុធា​រី កាលពី​ឆ្នាំ​២០១៧ មាន​តម្លៃ​២៤០០ ដុល្លារ​អា​មេ​រិ​ក បើ​តាម​ការ​អះអាង​ពី​ក្រុមការងារ​ផេ​ក Miss Universe Cambodia ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ