ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Messi ថា La Liga មានការ​ប្រកួតប្រជែង​យ៉ាង​ខ្លាំង

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​អ្នកមាន​បុណ្យ Lionel Messi បាន​ចាត់​ទុក La Liga លើក​នេះ​មាន​ភាព​ប្រកួតប្រជែង​ច្រើន​ជាង​លើក​ណា​ៗ​ទាំងអស់…

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​អ្នកមាន​បុណ្យ Lionel Messi បាន​ចាត់​ទុក La Liga លើក​នេះ​មាន​ភាព​ប្រកួតប្រជែង​ច្រើន​ជាង​លើក​ណា​ៗ​ទាំងអស់ ។

Messi បាន​និយាយ​បែប​នេះ នៅ​ពេល​ឡើង​ទទួល​ពាន Trofeo Di Stefano កាល​ថ្ងៃ​ចន្ទ កន្លង​មកនេះ ពី​សារព័ត៌មាន​អេ​ស្ប៉ា​ញ Marca ក្នុង​នាម​ជា​កីឡាករ​ខ្លាំង​ផ្តាច់​គេ​ក្នុង​រដូវ​កាល 2017-18 សម្រាប់ La Liga ។

ខណៈ​ដែល Barcelona កំពុង​ឈរ​នៅ​លើ​កំពូល​តារាង La Liga រដូវ​កាល​នេះ ជាមួយនឹង​២៤​ពិន្ទុ ក្លិប​ផ្សេង​ៗ​ទៀត​ក៏​មាន​ពិន្ទុ​ប្រកិត​ៗ​ហ្នឹង​ដែរ ។ នេះ​សូ​ម្បី​តែ Top 6 ដែល​ជា Real Madrid ក៏​មាន​២០​ពិន្ទុ​ដែរ ដែល​តិច​ជាង Barcelona ត្រឹមតែ​៤​ប៉ុណ្ណោះ ។

Messi បាន​និយាយ​ក្នុង​ឱកាស​ទទួល​ពាន​ថា​៖«​វា​ពិតជា​ល្អ​ណាស់​ដែល​លី​គ​ទៅ​ជា​បែប​នេះ​។ វា​មាន​ភាព​ប្រកួតប្រជែង​ខ្លាំង​ជាង​ពេល​ណា​ៗ​ទាំងអស់​។ នរណា​ក៏​អាច​តាម​គ្នា​ទាន់​ដែរ​។ ខ្ញុំ​សង្ឃឹមថា វា​នឹង​នៅ​បែប​នេះ​ឲ្យ​យូរ​ទៅ​ចុះ​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា Messi បាន​លេង​យ៉ាង​ល្អ​នៅ​ក្នុង​ការ​ប្រកួត La Liga រដូវ​កាល 2018-19 ដែល​រកបាន​បាល់​៩​គ្រាប់ និង​ស៊ុត​ឌុ​ប​ពីរ​គ្រាប់​ជាប់​គ្នា​ក្នុង​ការ​ប្រកួត​ជាមួយនឹង Real Betis កាលពី​ថ្ងៃអាទិត្យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ