ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្សារ​រត់​ចោល​ទៅ​ដេក​ស្រាត​នៅ​មាត់សមុទ្រ​ធ្វើ​មិនដឹង

5 ឆ្នាំ មុន

នៅ​ប្រទេស​ថៃ បុរស​ម្នាក់​បាន​ដេក​ស្រាត និង​អង្គុយ​បោច​ផ្កា​កុលាប នៅ​ខាង​មុខ​ហាង​«Sea Food​» ​ក្បែរ​មាត់សមុទ្រ ក្នុង​ទឹកមុខ​ដ៏​ក្រៀមក្រំ បង្កើត​ការ​ភ្ញាក់ផ្អើល​ដល់​ភ្ញៀវ​ទេសចរ កាលពី​ថ្ងៃ​ទី​៧ វិច្ឆិកា…

នៅ​ប្រទេស​ថៃ បុរស​ម្នាក់​បាន​ដេក​ស្រាត និង​អង្គុយ​បោច​ផ្កា​កុលាប នៅ​ខាង​មុខ​ហាង​«Sea Food​» ​ក្បែរ​មាត់សមុទ្រ ក្នុង​ទឹកមុខ​ដ៏​ក្រៀមក្រំ បង្កើត​ការ​ភ្ញាក់ផ្អើល​ដល់​ភ្ញៀវ​ទេសចរ កាលពី​ថ្ងៃ​ទី​៧ វិច្ឆិកា ២០១៨ ។

បុរស​រូប​នោះ​ស្រាត​ននល​ដេក​នៅ​ក្បែរ​មាត់សមុទ្រ ហើយ​មាត់​របស់​គេ​និយាយ​រអ៊ូរទាំ​ហាក់ដូចជា​មនុស្ស​ម្នាក់​កំពុង​ខូចចិត្ត ។ ឃើញ​ដូច្នេះ​ប៉ូលិស​សួរនាំ ទើប​ដឹង​ថា​គេ​ឈ្មោះ​ថង​បៃ អាយុ​៤២​ឆ្នាំ​នៅ​ខេត្ត​លើ​យ និង​មាន​អាការ​ស្រវឹង​ព្រោះ​ធុំក្លិន​ស្រា ។ ប៉ូលិស​ឲ្យ​គេ​ស្លៀកពាក់ តែ​គេ​ប្រកែក​មិន​ឲ្យ​ចាប់ខ្លួន ក៏​ត្រូវ​ប៉ូលិស​ចាប់​វាយ​ខ្នោះដៃ​នាំ​ទៅ​ប៉ុស្ដិ៍ ។

ក្រោយ​ពី​លោក​ថង​បៃ ស្វាង​ពី​ស្រវឹង​បាន​រៀបរាប់​ថា «​ខ្ញុំ​មិនមែន​មនុស្ស​ឆ្កួត​ទេ ការ​មក​ដេក​ស្រាត​នេះ​ព្រោះ​ខឹង​គូស្នេហ៍​បោះបង់​ខ្ញុំ​ចោល ទើប​ទិញ​ស្រា​មក​ផឹក និង​នៅ​ពេល​មាន​អារម្មណ៍​ចង់​បញ្ឈឺចិត្ត​ក៏​ស្រាត​សម្លៀក​បំពាក់ រួម​ទាំង​យក​កុលាប​ដែល​ទិញ​លួង​ចិត្ត​មក​កម្ទេច​ចោល ។ ខ្ញុំ​ចង់​បង្ហាញ​ឲ្យ​ភ្ញៀវ​ទេសចរ​បានឃើញ​ថា គូស្នេហ៍​នឹង​មានការ​សោកស្ដាយ​ដែល​មិន​បានឃើញ​ពី​គុណ​តម្លៃ និង​សោកស្តាយ​ដែល​បាន​បោះបង់​ខ្ញុំ​ចោល​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ