ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុខ​ៗបែកកង់​ស្រាប់តែ​ក្រឡាប់​មិនដឹង​ថា ពង​នោះ​ខ្ទេច​យ៉ាងណា​ទេ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​សាំ​យ៉ុ​ង​ដឹក​ពង​ទា​មួយ​គ្រឿង​បាន​បើកបរ​ក្នុង​ល្បឿន​លឿន​ស្រាប់តែ​បែក​កង់​ក្រោយ បណ្តាល​ឲ្យ​ក្រឡាប់​ធ្លាក់​ផ្លូវ តែ​សំណាងល្អ​មិន​បណ្តាល​ឲ្យ​មនុស្ស​រង​របួស​ឡើយ ។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ ទី​១៤ ខែវិច្ឆិកា…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​សាំ​យ៉ុ​ង​ដឹក​ពង​ទា​មួយ​គ្រឿង​បាន​បើកបរ​ក្នុង​ល្បឿន​លឿន​ស្រាប់តែ​បែក​កង់​ក្រោយ បណ្តាល​ឲ្យ​ក្រឡាប់​ធ្លាក់​ផ្លូវ តែ​សំណាងល្អ​មិន​បណ្តាល​ឲ្យ​មនុស្ស​រង​របួស​ឡើយ ។

គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​៥ មុខ​អធិការដ្ឋាន​ខណ្ឌ​ព្រែក​ព្នៅ ភូមិ​សំរោង សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ ។ រថយន្ត​ដែល​ក្រឡាប់​ម៉ាក​សាំ​យ៉ុ​ង ពណ៌​ត្រី​ឆ្លូញ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 2B-4219 បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់ឈ្មោះ​ឡើយ ។

តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ឃើញ​រថយន្ត​បើកបរ​តាម​ផ្លូវជាតិ​លេខ​៥ ក្នុង​ទិស​ដី​ពី​ជើង​ទៅ​ត្បូង​ល្បឿន​លឿន​ដោយ​ដឹក​ពង​ទា​ពី​ខេត្តកំពង់ឆ្នាំង ទៅ​ដាក់​ឲ្យ​ម៉ូយ​នៅ​ម្តុំ​ផ្សារ​ដើម​គរ ។ ខណៈ​ពេល​បើក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​រថយន្ត​បែក​កង់​ក្រោយ បណ្តាល​ឲ្យ​ទាញ​ចង្កូត​មក​ស្តាំ​ដៃ​ធ្លាក់​ផ្លូវ​ក្រឡាប់​តែ​ម្តង ។

ភ្លាម​ៗ​នោះ​គេ​ឃើញ​អ្នកបើកបរ​បាន​លូន​ចេញ​ដោយ​ពុំ​មាន​រង​របួស​ឡើយ ។ គ្រោះថ្នាក់​នោះ​បណ្តាល​ឲ្យ​រថយន្ត និង​ពង​ទា​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ ។ បន្ទាប់​ពី​កើតហេតុ​ម្ចាស់​ក៏​បាន​ហៅ​រថយន្ត​មក​សាង​ពង់​ទា ហើយ​នគរបាល​ក៏​បាន​ហៅ​រថយន្ត​មក​ស្ទួ​ច​យក​ទៅ​ទុក​នៅ​អធិការដ្ឋាន​ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​ព្រោះ រថយន្ត​បង្ក​ក្រឡាប់​ប៉ះ​បង្គោល​បេតុង​សាធារណៈ​នៅ​តាម​ចិញ្ចើម​រង​ការ​ខូចខាត​អស់​២​ដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ