ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​គេ​លួច​វាយ ជិះ​ដេញ​តាម ហើយ​ស្រែក​«​ចោរ​ៗ» ផ្អើល​ផ្លូវ​នរោត្តម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​ឡែ​ត ទើបតែ​ចេញ​មក​ពី​ក្លឹ​ប​បើក​យ៉ាង​លឿន ហើយ​ដេញ​តាម​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រី​ម​ជិះ​គ្នា​៣​នាក់ (​ប្រុស​២​នាក់​និង​ស្រី​ម្នាក់​) ហើយ​ស្រែ​កថា «​ចោរ​ៗ» ជ្រុល​ទៅ​បុក​រថយន្ត​កាម​រី​បា​ឡែ​ន​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​អោយ​រង​របួសធ្ងន់​២​នាក់ និង​ស្រាល​ម្នាក់…

រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​ឡែ​ត ទើបតែ​ចេញ​មក​ពី​ក្លឹ​ប​បើក​យ៉ាង​លឿន ហើយ​ដេញ​តាម​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រី​ម​ជិះ​គ្នា​៣​នាក់ (​ប្រុស​២​នាក់​និង​ស្រី​ម្នាក់​) ហើយ​ស្រែ​កថា «​ចោរ​ៗ» ជ្រុល​ទៅ​បុក​រថយន្ត​កាម​រី​បា​ឡែ​ន​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​អោយ​រង​របួសធ្ងន់​២​នាក់ និង​ស្រាល​ម្នាក់ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​រំលង​អាធា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម នៅ​ចំណុច​មុខ​ផ្ទះ​សម្តេច​ក្រឡា​ហោម​ ស ខេ​ង ស្ថិត​នៅ​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​យុវជន​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​ឡែ​ត ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ ១CY-០៥៩០​បើកបរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​យ៉ាង​លឿន​ជិះ​ដេញ​តាម​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ កណ្តាល ១P-៨៣៧៧ បើកបរ​ស្រប​ទិស​ដៅ​គ្នា ។

ប្រភព​ដដែល​បាន​បន្ត​ថា ភាគី​ខាង​ម៉ូតូ​ស៊ុ​យ​សុ​គី​ឡែ​ត​នោះ​ដេញ​តាម​ពីក្រោយ​ហើយ​ស្រែ​កថា​ចោរ​ទើប​ម៉ូតូ​ហុងដា​ឌ្រី​មភ័យ​ស្លន់​ស្លោក​ពេក​ក៏​រេ​ចង្កូត​ជ្រុល​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ ២AB-៩៧៤៩ បើកបរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ត្រូវ​ហុងដា​ឌ្រី​ម​បុក​យ៉ាង​ពេញទំហឹង​បណ្តាល​អោយ​រថយន្ត​រង​ការ​ខូចខាត​ខ្ទេច​អស់​មួយ​កំណាត់​ខាង​មុខ​ផ្នែក​ខាងឆ្វេង រីឯ​ម៉ូតូ​ហុងដា​ឌ្រី​ម​វិញ​រង​ការ​ខូចខាត​វៀច​កង់​មុខ​នឹង​ដាច់​ស្លាក​លេខ ។

ចំណែក​ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​ឡែ​ត​នោះ​វិញ ពេល​ដែល​ឃើញ​ជន​រង​គ្រោះ​២​នាក់​រង​របួស​ហើយ​បំរុង​នឹង​ឈប់​ម៉ូតូ​ចុះ​វាយ​ម៉ូតូ​ជន​រង​គ្រោះ​ទៀត តែ​បាន​សមត្ថកិច្ច​ប្រចាំ​គោលដៅ​មុខ​ផ្ទះ​សម្តេច​ក្រឡា​ហោម​ ស ខេ​ង ជួយ​អន្តរាគមន៍ ទើប​ឃាត់ខ្លួន​បាន​ម្នាក់​យក​ទៅ​ប៉ុស្តិ៍​ចតុមុខ​ភ្លាម​ៗ​ផង​ដែរ ។

បន្ទាប់​ពី​កើតហេតុ រថយន្ត​សង្គ្រោះ​របស់​គ្លីនិក​ឯកជន​បាន​មក​ដឹក​យក​ជន​រង​គ្រោះ​ទៅ​ព្យាបាល ចំណែកឯ​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់​យក​ទៅ​ប៉ុស្តិ៍​គឺ​សារភាព​ប្រាប់​ថា​ខ្លួន​ទើបតែ​ចេញ​មក​ពី​ក្លឹ​ប​ម្តុំ​ចាក់​អង្រែ​ក្រោម ក្នុ​ហ​គោលបំណង​ជិះ​ទៅ​ផ្ទះ​នៅ​ឯ​ចាក់​អង្រែ​លើ ប៉ុន្តែ​កំពុង​តែ​ជិះ​តាម​ផ្លូវ​ក៏​ត្រូវ​គេ​លួច​វាយ​មួយ​មួក​សុវត្ថិភាព ហើយ​ភាគី​ខាង​ម៉ូតូ​ស៊ុ​យ​ហ្ស៊ុ​យ​គី​ឡែ​ត ខឹង​ក៏​ដេញ​វាយ​គេ​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ ខាង​រថយន្ត​ម្ចាស់​រថយន្ត​តាក់ស៊ី​មិន​ចង់អោយ​មានរឿង​រាវ​ច្រើន​ក៏​សុខចិត្ត​យក​រថយន្ត​យក​ទៅ​ជួសជុល​ដោយ​ខ្លួនឯង ចំណែក​ជន​បង្ក​វិញ​ត្រូវ​បាន​សមត្ថកិច្ចកសាង​សំណុំ​ចាត់ការ​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ