ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​អនុវត្ត​សាល​ដី​កា​ទទួល​រង​ការ​ប្រមាថ​ធ្ងន់​ៗ​ពី​អ្នក​ចាញ់ក្តី(មានវីដេអូ)

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ កម្លាំង​សមត្ថកិច្ច​ផ្នែក​អនុវត្ត​ដីកា​ដែល​ដឹកនាំ​ដោយ​មន្ត្រី​អាជ្ញាសាលា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បាន​ចុះ​រឹបអូស​យក​រថយន្ត​១​គ្រឿង និង​ត្រាក់ទ័រ​១​គ្រឿង តាម​រយៈ​ការ​ចុះ​អនុវត្ត​សាលដីកា​តុលាការ​កំពូល​ដ៏​ច​ម្រោ​ង​ចម្រាស​មួយ កាលពី​វេលា​ម៉ោង​៩​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៤ វិច្ឆិកា លើ​ភាគី​ដែល​ចាញ់ក្ដី ដែល​ស្ថិត​នៅ​ភូមិ​សូ​ភី​២ សង្កាត់​រតនៈ…

ខេត្តបាត់ដំបង ៖ កម្លាំង​សមត្ថកិច្ច​ផ្នែក​អនុវត្ត​ដីកា​ដែល​ដឹកនាំ​ដោយ​មន្ត្រី​អាជ្ញាសាលា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បាន​ចុះ​រឹបអូស​យក​រថយន្ត​១​គ្រឿង និង​ត្រាក់ទ័រ​១​គ្រឿង តាម​រយៈ​ការ​ចុះ​អនុវត្ត​សាលដីកា​តុលាការ​កំពូល​ដ៏​ច​ម្រោ​ង​ចម្រាស​មួយ កាលពី​វេលា​ម៉ោង​៩​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៤ វិច្ឆិកា លើ​ភាគី​ដែល​ចាញ់ក្ដី ដែល​ស្ថិត​នៅ​ភូមិ​សូ​ភី​២ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ដែល​ជា​ការ​ចុះ​អនុវត្ត​លើក​ទី​២ ខណៈ​ការ​ចុះ​អនុវត្ត​លើក​ទី​១ កាលពី​ខែ​មុន​មិន​បាន​សម្រេច ដោយសារ មានការ​ជំទាស់​ខ្លាំង​ពី​ភាគី​ចាញ់ក្ដី ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ការ​ចុះ​អនុវត្ត​សាល​​ដី​កា​តុលាការ​កំពូល ដែល​ដឹកនាំ​ដោយ លោក ញ៉ិ​ប និ​ន អាជ្ញាសាលា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​នេះ ហាក់​ទទួល​រង​នូវ​ពាក្យ​តិះដៀល និង​ការ​ប្រមាថ​យ៉ាង​គ្រោ​ធ​គ្រា​ត​បំផុត​ពី​ក្រុម​គ្រួសារ​នៃ​ភាគី​ចាញ់ក្ដី ។

សមត្ថកិច្ច​បាន​ប្រាប់​ថា នៅ​ក្នុង​កិច្ច​ប្រតិបត្តិការ​ចុះ​អនុវត្ត​ច្បាប់​នេះ គឺ​ត្រូវធ្វើ​ឡើង​ព្រម​គ្នា ២​ករណី​ក្នុង​សំណុំរឿង​តែ​១ គឺ​ទី​១-​កម្លាំង​ផ្នែក​អនុវត្ត​ដីកា​ត្រូវ​ចុះ​អនុវត្ត​ដិ​កា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ទណ្ឌិត​២​នាក់ គឺ​ឈ្មោះ សើ ហ្វា​រ៉ាត់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ និង​ឈ្មោះ សើ វ៉ា​ន់​ឌី​អះ​ម៉ាត់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ដែល​រស់នៅ​ក្នុងភូមិ ឃុំ​កើតហេតុ​ខាងលើ​ពី​បទ «​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស » ដែល​ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​២២ មិ​នា ២០១៤​កន្លង​ទៅ ។

ទី​២- ចុះ​អនុវត្ត​សាលដីកា តុលាការ​កំពូល​លើ​សំណុំរឿង​ដដែល​នេះ ដោយ​រឹបអូស​យក​រថយន្ត និង​ត្រាក់ទ័រ ក្រោយ​ពី​តុលាការ​សម្រេច ឲ្យ​ភាគី​នេះ​ចាញ់ក្ដី ជា​បន្តបន្ទាប់​ចាប់តាំងពី​សាលាដំបូង​ខេត្ត​រហូត​ដល់​តុលាការ​កំពូល ។ ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ