ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូរស័ព្ទហៅឱ្យមកធ្វើការ បែរជាត្រូវ​គេប្រទះឃើញ​…គួរ​ឱ្យអាណោចអាធ័ម​

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​ដេក​ស្លាប់​ក្នុង​ដី​ឡូត៍​មួយ​កន្លែង​ បង្ក​ឱ្យមាន​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​ចំណុច​ក្នុង​ដី​ឡូត៍​​មួយកន្លែង​ ក្នុងភូមិ​កណ្តាល ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល…

ខេត្តកណ្ដាល ៖ ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​ដេក​ស្លាប់​ក្នុង​ដី​ឡូត៍​មួយ​កន្លែង​ បង្ក​ឱ្យមាន​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​ចំណុច​ក្នុង​ដី​ឡូត៍​​មួយកន្លែង​ ក្នុងភូមិ​កណ្តាល ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ហ៊ាន សុផល ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មានស្រុក​កំណើត​នៅ​ភូមិ​វាល​ឃុំ គោក​ចក ក្រុង​សៀមរាប ខេត្តសៀមរាប ។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ធ្លាប់​មាន​ជំងឺសរសៃប្រសាទ ដោយសារ​ផឹកស្រា ហើយ​បាន​លែងលះ​ជាមួយ​ប្រពន្ធ​ប្រហែល​៣​ទៅ​៤​ឆ្នាំ​មក​ហើយ​។

តាម​ប្រភព​ព័ត៌មាន​ពី​ឈ្មោះ​គង់ សា​ឃឿ​ន ត្រូវជា​មិត្តភក្តិ​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា គាត់​​បាន​ទូរស័ព្ទ​ហៅ​ជន​រង​គ្រោះ​ឲ្យ​មក​ធ្វើការ​សំណង់​ជាមួយ​នៅ​រោងចក្រ​SK ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ហើយ​ជន​រង​គ្រោះ​បាន​ជិះ​តាក់ស៊ី​ពី​សៀមរាប​មក​ការដ្ឋាន​សំណង់​SK ហើយ​នៅ​វេលា​ម៉ោង​៨​យប់ ជន​រង​គ្រោះ​ដេក​រហូត​ដល់​ភ្លឺ​។

នៅ​ថ្ងៃ​ទី​១០ វិច្ឆិកា ដោយសារ​ជន​រង គ្រោះ​មាន​ជម្ងឺសរសៃប្រសាទ​បាន​និយាយ​ផ្ដេសផ្ដាស និង​ដើរ​ចុះឡើង​ៗ រហូត​ដល់​ម៉ោង​២​យប់​។ លុះដល់​ថ្ងៃ​ទី​១២ វិច្ឆិកា ២០១៨ ជន​រង​គ្រោះ​បាន​ដើរ​ចេញ​បាត់​ពី​ការដ្ឋាន ហើយ​គាត់ បាន​នាំ​គ្នា​ដើរ​រក​ដែរ​តែ​រក​មិនឃើញ​។

រហូត​ដល់​ម៉ោង​៩​និង​៣០​នាទី​ថ្ងៃ​ទី​១២ វិច្ឆិកា ជន​រង គ្រោះ​បាន​ដើរ​ស្រាត​ចូល​ក្នុង​រោង​មុខ​ផ្ទះ​របស់​ឈ្មោះ​កេង សុខ​ឃី​ម នៅ​ភូមិ​លើ ឃុំ​ព្រែក​អញ្ចាញ ហើយ ម្ចាស់ផ្ទះ​បាន​ឲ្យ​ខោអាវ​ស្លៀកពាក់​រួច​ឲ្យ ដើរ​ចេញពីផ្ទះ​ខ្លួន ទៅ​ត្បូង ។

ពេល​នោះ​ជន​រង​គ្រោះ​បាន​ដើរ​ឆ្លងផ្លូវ​ជាតិក៏ទៅ​ជាមួយ​ប៉ះ​ម៉ូតូ​ដែល​គេ​កំពុង​ជិះ​តាម​ផ្លូវ បណ្ដាល​ឲ្យ​ម៉ូតូ​នោះ​ដួល និង​ធ្វើ​ឲ្យ អ្នកបើកបរ​ម៉ូតូ​​បាន​​រង​របួស ហើយ​អ្នកបើកបរ​បាន​ជិះ​ម៉ូតូ​ចេញ​​បាត់​ទៅ ចំណែក​ជន​រង​គ្រោះ​បាន​រង​របួសស្រាល រួច​ដើរ​រ​ទៅ​ទិស​ខាង​ជើង​បាត់​ដែរ​។

លុះដល់​វេលា​ម៉ោង​៤​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៣ វិច្ឆិកា ២០១៨ ឈ្មោះ​កេង សុខ​ឃី​ម បានឃើញ​ជន​រង​គ្រោះ​មក​អង្គុយ​ក្រោម​ដើម​ស្វាយ​ជិត​ផ្ទះ​ខ្លួន​ម្ដងទៀត បាន​មួយសន្ទុះ ជន​រង​គ្រោះ​ក៏​ដើរទៅ​ត្បូង​បាត់​ទៅ រហូត​ដល់​វេលា​ម៉ោង​៨ ព្រឹក​ថ្ងៃ​ទី​១៣ វិច្ឆិកា ឈ្មោះ​ប៊ុ​ន វណ្ណៈ បាន​ទៅ​ច្រូតស្មៅ​ក៏​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ដេក​ស្លាប់​នៅ​ចំណុច​ដី​ឡូត៍ខាងលើ​ រួច​ក៏​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ដើម្បី​ឱ្យ​ចុះ​មក​ពិនិត្យ​កន្លែង​កើតហេតុ ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​រួច​មក នៅ​វេលា​ម៉ោង​៩​និង​១៣​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ វិច្ឆិកា ២០១៨ មន្ត្រី​ជំនាញ​ផ្នែក និង​ប៉ុស្តិ៍​រដ្ឋបាល រួម​ជាមួយ​អាជ្ញាធរ​ភូមិ ឃុំ និង​គ្រូពេទ្យ​បាន​ចុះ​មក​ពិនិត្យ​កន្លែង​កើតហេតុ ឃើញ​សព​ដេក​ស្លាប់​ផ្កាប់មុខ ស្លៀកខោ​ខ្មៅ​ជើងវែង គ្មាន​ពាក់អាវ ដោយ​មាន​ស្លាកស្នាម រលាត់ស្បែក​នៅ​លើ​កូនដៃ​ខាងឆ្វេង​១​សង្ទីម៉ែត្រ រលាត់ស្បែក​នៅ​លើ​នាងដៃ​ឆ្វេង​៤​សង្ទីម៉ែត្រ រលាត់ស្បែក​នៅ​លើ​កែងដៃ​ឆ្វេង​២​សង្ទីម៉ែត្រ រលាត់ស្បែក​នៅ​លើ​កែងដៃ​ស្តាំ​២​សង្ទីម៉ែត្រ​។

ផ្នែក​ជំនាញ​បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​បាន​ស្លាប់​ដោយសារ​ខ្យល់គរ នៅ​ចន្លោះ​ពី​ម៉ោង​៧​ទៅ​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​១៣ វិច្ឆិកា ២០១៨ ។ សព​ត្រូវ​បាន​ប្រគល់​ជូន​ឲ្យ​ឈ្មោះ​គង់ សា​ឃឿ​ន ដែល​ត្រូវជា​មិ​ត្ភ​ភក្តិ​ជន​រង​គ្រោះ​រក្សា​ទុក​ដើម្បី​រង់ចាំ​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ