ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​មិ​ញ​នេះ​ឡើង​ផ្អើល​ពេញ​ផ្សារ​សាមគ្គី​តែ​ម្តង​ករណី​ចោរលួច(មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ មាន​ករណី​ចោរ​គាស់​តូប​លក់​គ្រឿងមាស និង​ផ្លា​ក​ទី​ន​ដែល​មាន​យីហោ…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ មាន​ករណី​ចោរ​គាស់​តូប​លក់​គ្រឿងមាស និង​ផ្លា​ក​ទី​ន​ដែល​មាន​យីហោ «ហាង​មាស​ផ្លា​ក​ទី​ន » មាន​លក់​គ្រឿង​អ​ល​ង្ក័​ការ​គ្រប់​ប្រភេទ ដែល​តូប​លេខ​៥១AB (​តង់​៣AB) ស្ថិត​នៅ​ផ្សារ​សាមគ្គី ផ្លូវ​ម៉ៅ​សេ​ទុង សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក ។

សេចក្តីរាយការណ៍​បន្ត​ថា ម្ចាស់​ហាង​ឈ្មោះ ជា ធឿ​ន អាយុ​៤៥​ឆ្នាំ មុខរបរ​ជា​អ្នកលក់​មាស និង​ផ្លា​ក​ទី​ន ។ នៅ​ខណៈ​វេលា​ម៉ោង​៨​ព្រឹក ម្ចាស់​ក៏​បាន​មក​បើក​តូប​របស់​ខ្លួន ស្រាប់តែ​មានការ​ផ្ញា​ក់​ផ្អើល​ដែល​តូប​ត្រូវ​បាន​ចាក់សោ​ទ្វារ និង​បាន​បាត់​មាស និង​ផ្លា​ក​ទី​ន ដែល​គិត​ជា​តម្លៃ​អស់​៥០​ម៉ឺន​ដុល្លារ ។

ខណៈ​ព្រឹក​នេះ​សមត្ថកិច្ច​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ និង​ធ្វើការ​ស៊ើបអង្កេត​ផង​ដែរ ហើយ​នៅ​ផ្សារ​សាមគ្គី​ខាងលើ​នេះ​ក៏​មាន​សន្តិសុខ​ការពារ​ដែរ តែ​មិន​ម៉េច​នៅ​តែ​មាន​ករណី​នេះ​កើតឡើង​ទៀត ។

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ក្នុង​ផ្សារ​សាមគ្គី​នេះ​ក៏​មានការ​បំពាក់​កា​មេ​រា​ពេញ​ហ្នឹង​ដែរ តែ​ត្រូវ​បានប្រធានផ្សារខាងលើដែលចូលថ្មី​បិទ​ទាំងអស់ និង​នៅ​ពេល​យប់​មិន​មាន​បើកភ្លើង​បំភ្លឺ​ទៀត ចឹ​ង​ហើយ​ទើប​ងងុយ​ទាំងអស់ ចំណែកប្រធានផ្សារនេះ និងសន្តិសុខត្រូវនគរបាលហៅសារសួរនាំ ផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ