ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​! ដេក​ដួល​រដូករណែល​ពេញ​ផ្លូវ

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​៤​នាក់​ទាំង​អ្នក​បង្ក និង​អ្នក​រង​គ្រោះ​បាន​រង​របួសធ្ងន់​និង​ស្រាល បន្ទាប់​ពី​ភាគី​បង្ក​បើកបរ​ម៉ូតូ​ក្នុង​ស្ថានភាព​ស្រវឹង​ជោកជាំ​ទៅ​បុក​ភាគី​ម្ខាង​ទៀត​ពេញទំហឹង​ដួល​រដូករណែល​ពេញ​ផ្លូវ ។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​បញ្ជូន​អ្នក​របួស​ទាំងអស់​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ​ផង​ដែរ ចំពោះ​រឿង​ខុស និង​ត្រូវ​រង់ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ។…

ខេត្តកំពង់ស្ពឺ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​៤​នាក់​ទាំង​អ្នក​បង្ក និង​អ្នក​រង​គ្រោះ​បាន​រង​របួសធ្ងន់​និង​ស្រាល បន្ទាប់​ពី​ភាគី​បង្ក​បើកបរ​ម៉ូតូ​ក្នុង​ស្ថានភាព​ស្រវឹង​ជោកជាំ​ទៅ​បុក​ភាគី​ម្ខាង​ទៀត​ពេញទំហឹង​ដួល​រដូករណែល​ពេញ​ផ្លូវ ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​បញ្ជូន​អ្នក​របួស​ទាំងអស់​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ​ផង​ដែរ ចំពោះ​រឿង​ខុស និង​ត្រូវ​រង់ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​១៨​និង​៤០​នាទី​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​លើ​ផ្លូវជាតិ​លេខ​៤៤ ចន្លោះ​គីឡូ​ម៉ែ​ត​លេខ​៨០-៨១ ស្ថិត​ក្នុងភូមិ​អូរ​អង្គុំ ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ។

ភាគី​បង្ក​ម៉ូតូ​ម៉ាក​ស្មា​ក់​គ្មាន​អាវ​គ្មាន​ស្លាក​លេខ​គ្មាន​ភ្លើង​ជិះ​គ្នា​២​នាក់ បើក​ក្នុង​ទិស​ដៅ​ពី​លិច ទៅ​កើត​អ្នក​បើក​ឈ្មោះ ឡុ​ក លឿន (​ហៅ​អា​ពូថៅ​) ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​គោ​គ ឃុំ​អម​លាំង ស្រុក​ថ្ពង គ្មាន​មួក​សុវត្ថិភាព រង​របួសស្រាល និង​អ្នក​រួម​ដំណើរ​ឈ្មោះ សុង ពុធ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ នៅ​ភូមិ​វាល​លៀង ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង គ្មាន​មួក រង​របួសធ្ងន់​ទាំង​២​នាក់ ។

ចំណែក​ភាគី​ម្ខាង​ទៀត​ម៉ាក C125 ពណ៌​ខ្មៅ​សេរី ២០១៥ ពាក់​ស្លាក​លេខ​កំពង់ស្ពឺ 1G- 26 68 បើកបរ​ដោយ​ឈ្មោះ ឈឺ​ន ចាន់​រ៉ា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ នៅ​ភូមិ​ក្រាំ​ចំបក់ ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ គ្មាន​មួក​រង​របួសធ្ងន់ បញ្ជូន​ទៅ​ពេទ្យ​កំពង់ស្ពឺ និង​អ្នក​រួម​ដំណើរ ឈ្មោះ គែល សា​រ៉ាត់ ភេទ​ប្រុស អាយុ​២៩ ឆ្នាំ នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា គ្មាន​មួក​រង​របួសស្រាល ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​ភាគី​ម៉ូតូ​ស្មាស​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង ហើយ​ម៉ូតូ​អត់​មាន​ភ្លើង​បំភ្លឺ​ផ្លូវ​ទៀត លុះដល់​ចំណុច​កើតហេតុ ស្រាប់តែ​រេ​ចង្កូត​ទៅ​បុក​សេ​១២៥ ដែល​ជិះ​បញ្ច្រាសទិស​គ្នា​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ដួល​រដូករណែល​ពេញ​ផ្លូវ​តែ​ម្តង ។ ប្រភព​បន្ត​ថា ភាគី​បង្ក​ម៉ូតូ​ម៉ាក​ស្មា​ក់​គ្មាន​អាវ​គ្មាន​ស្លាក​លេខ​គ្មាន​ភ្លើង ជិះ​គ្នា​២​នាក់ បើក​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ក្នុង​ស្ថានភាព​ស្រវឹងស្រា ពេល​បើកបរ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​បាន​រេ​ចង្កូត​ទៅ​បុក​ម៉ូតូ​១​គ្រឿង​ម៉ាក C125 ពណ៌​ខ្មៅ​សេរី ២០១៥ ពាក់​ស្លាក​លេខ​កំពង់ស្ពឺ 1G -2668 បណ្តាល​ឲ្យ​រង​របួស​ជា​ទម្ងន់ ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ធ្វើ​កំណត់ហេតុ និង​បញ្ជូន​អ្នក​រង​របួស​ទាំងអស់​ទៅ​កាន់​ពេទ្យ​កំពង់ស្ពឺ ដើម្បី​ជួយ​សង្គ្រោះ ។ ចំណែក​ម៉ូតូ​ទាំង​២​ខូចខាត​ស្រាល​សមត្ថកិច្ច​ជំនាញ​បាន​យក​មក​រក្សារ​ទុក​នៅ​អធិការ​នគរបាល​ស្រុក​ថ្ពង ដើម្បី​ចាត់ការ​តាម​នីតិវិធី​នៅ​ពេល​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ