ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្វី​គួរ​យល់​ដឹង​ពី​ការ​លាង​ច្រមុះ​កូន

5 ឆ្នាំ មុន

ការ​លាង​ច្រមុះ អាច​ជួយ​កម្ចាត់​មេរោគ និង​សំបោរ​ចេញពី​ក្នុង​ច្រមុះ ហើយ​វា​ពិតជា​ល្អ​ណាស់ សម្រាប់​អ្នកមាន​ជំងឺ​ផ្តា​យ​សាយ ប៉ុន្តែ​អ្នក​គួរ​មានការ​ប្រុង​ប្រយ័ត្ន ចំពោះ​ការ​លាង​ច្រមុះ​នេះ ពីព្រោះ​វា​អាច​បង្ក​ជា​បញ្ហា​មួយ​ចំនួន ដល់​បងប្អូន​ផង​ដែរ ។…

ការ​លាង​ច្រមុះ អាច​ជួយ​កម្ចាត់​មេរោគ និង​សំបោរ​ចេញពី​ក្នុង​ច្រមុះ ហើយ​វា​ពិតជា​ល្អ​ណាស់ សម្រាប់​អ្នកមាន​ជំងឺ​ផ្តា​យ​សាយ ប៉ុន្តែ​អ្នក​គួរ​មានការ​ប្រុង​ប្រយ័ត្ន ចំពោះ​ការ​លាង​ច្រមុះ​នេះ ពីព្រោះ​វា​អាច​បង្ក​ជា​បញ្ហា​មួយ​ចំនួន ដល់​បងប្អូន​ផង​ដែរ ។

១.​ត្រួតពិនិត្យ​មើល ផលិតផល​ដែល​អ្នក​យក​មក​ប្រើ ដើម្បី​ប្រាកដ​ថា គ្រឿងផ្សំ​ត្រឹមត្រូវ ហើយ​មិន​ហួស​ថ្ងៃ​កំណត់​ប្រើប្រាស់ ។

២.​យក​ល្អ​ប្រឹក្សា​ជាមួយ​ឱសថការី ឬ​គ្រូពេទ្យ​របស់​អ្នក មុន​នឹង​ប្រើ ដើម្បី​ដឹង​កាន់តែ​ច្បាស់ ពី​ផលវិបាក និង​វិធី​ប្រើប្រាស់ ។

៣.​ប្រសិនបើ​អ្នក មាន​ផលវិបាក​ច្រើន ត្រូវ​បញ្ឈប់​ការ​ប្រើប្រាស់​ភ្លាម ដូច​ជា ៖ ឈឺក្បាល វិលមុខ ចង្អោរ ក្អួត រាក ។ ស្ងួត​ច្រមុះ ស្ងួត​មាត់ រលាក ឬ​ក្រហាយ​ក្នុង​ច្រមុះ ។ មាន​ឈាម​ចេញ​តាម​ច្រមុះ ឬ​សម្បោរ, ឈឺ​ខ្លាំង​ក្នុង​ច្រមុះ, គ្រុនក្តៅ, ឈឺបំពង់ក បបូរមាត់ ឬ​ភ្នែក, រមាស់ ឬ​ឡើង​កន្ទួល នៅ​ខាងក្នុង ឬ​លើ​ច្រមុះ, ​លឺ សំឡេង ប្លែក​ៗ ចេញពី​ច្រមុះ ដូច​ជា សម្លេង​ហួច ឬ​ទឹក​ហូរ​ជាដើម។ ប្រសិនបើ​អ្នក ទើប​ទទួល​ការ​ព្យាបាល ឬ​វះកាត់​ច្រមុះ អ្នក​គួរ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជា​មុន​សិន (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ