ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រុក​ទេស​វឹកវរ​កើត​អំពី​មនុស្ស​អត់​សីល

5 ឆ្នាំ មុន

នៅ​ក្នុង​សិក្ខាបទ​ទី​២​ត្រង់​អទិន្នា​ទានា វេរមណី ចេតនា​វៀរចាក​ការ​លួច​ទ្រព្យ​អ្នក​ដទៃ គឺជា​ធម៌​របស់​មនុស្ស បើ​គ្រប់​គ្នា​គោរព​តាម​សីល​ទី​២​នេះ គេ​នឹង​មានឈ្មោះ​ថា​ជា​អ្នក​មានធម៌ សម្មាអាជីវៈ គឺ​ការ​ចិញ្ចឹមជីវិត​ត្រូវ មុខរបរ​សុចរិត​ ។…

នៅ​ក្នុង​សិក្ខាបទ​ទី​២​ត្រង់​អទិន្នា​ទានា វេរមណី ចេតនា​វៀរចាក​ការ​លួច​ទ្រព្យ​អ្នក​ដទៃ គឺជា​ធម៌​របស់​មនុស្ស បើ​គ្រប់​គ្នា​គោរព​តាម​សីល​ទី​២​នេះ គេ​នឹង​មានឈ្មោះ​ថា​ជា​អ្នក​មានធម៌ សម្មាអាជីវៈ គឺ​ការ​ចិញ្ចឹមជីវិត​ត្រូវ មុខរបរ​សុចរិត​ ។

កាលណា​សង្គមមនុស្ស​មានធម៌​សម្មាអាជីវៈ នោះ ចោរ​រមែង​មិន​មាន​ឡើយ ។ អំពើ​ឆក់​ប្លន់ អំពើ​ចាប់​ជំរឹត​ជាដើម ដែល​នាំ​ឱ្យ​មាន​ភាព​វឹកវរ​នៅ​ក្នុង​សង្គម មិន​ដែល​កើតមក​អំពី​អ្នកមាន​សីល​ទេ គឺ​កើតមក​អំពី​តែ​មនុស្ស​គ្មាន​សីល​តែ​ប៉ុណ្ណោះ​ ។

បើ​ទាំងអស់​គ្នា​មាន​សីល​បរិបូណ៌​ហើយ មនុស្ស​ម្នា​មិន​ចាំបាច់ ចាក់សោ​ទ្វារផ្ទះ​ក៏​បាន​ព្រោះ​គ្មាន​ចោរ ដូច្នេះ​សង្គម​ជាតិ​ពិតជា​មាន​សុខ​សន្តិភាព​ត្រូវការ​មនុស្ស​មាន​សីល​ខ្លាំង​ណាស់ ។