ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហា​គ្រឿងញៀ.ន​កំពុង​កក្រើក​យ៉ាង​ខ្លាំង ធ្វើ​ឱ្យ​ពលរដ្ឋ​​មានការ​ភ័យ​ខ្លាច

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ពលរដ្ឋ​ជា​ច្រើន​ដែល​រស់នៅ​ភូមិ​ត្រពាំង​យោង ឃុំ​ពា​រាម ភូមិ​ត្រពាំង​ត្រ​យឹ​ង ភូមិ​សីហា ភូមិ​បឹង​លា​ច ឃុំ​ចំបក់​ស្រុក​បាទី ខេត្តតាកែវ បាន​ទទូច​ហើយ​ទទូច​ទៀត…

ខេត្តតាកែវ ៖ ពលរដ្ឋ​ជា​ច្រើន​ដែល​រស់នៅ​ភូមិ​ត្រពាំង​យោង ឃុំ​ពា​រាម ភូមិ​ត្រពាំង​ត្រ​យឹ​ង ភូមិ​សីហា ភូមិ​បឹង​លា​ច ឃុំ​ចំបក់​ស្រុក​បាទី ខេត្តតាកែវ បាន​ទទូច​ហើយ​ទទូច​ទៀត សុំ​អោយ​អាជ្ញាធរ​មូលដ្ឋាន​ក៏​ដូច​ជា​លោក​វរសេនីយ៍ ង៉ា​ន់ សារី អធិការ​ស្រុក​បាទី និង​លោក​វរសេនីយ៍ ម៉េ​ង ម៉ា​រី​ដា មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​បាទី មេត្តា​ជួយ​បង្ក្រាប​ករណី​គ្រឿងញៀន​នៅ​ក្នុង​មូលដ្ឋាន​របស់​ពួក​គាត់​ផង ដោយ​មួយ​រយៈ​នេះ បញ្ហា​គ្រឿងញៀន​កំពុង​កក្រើក​យ៉ាង​ខ្លាំង ដែល​ធ្វើ​អោយ​ពួក​គាត់​រស់នៅ​ក្នុង​ភាព​ភ័យ​ខ្លាច​។

មិនតែប៉ុណ្ណោះ ពលរដ្ឋ​ខ្លះ​បាន Comment នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កដោយ​បញ្ចេញមតិ​ថា «​បើ​នៅ​ឃុំ​ត្នោត​វិញ និយាយ​លែង​ចេញ​ហ្មង សំបូរ​ខាប់​ហ្មង​» និង​«​ម្តុំ​ភូមិ​ខ្ញុំ​ក៏​មាន​ដែរ​រឿងចឹ​ង​ៗ​នោះ​» ។​ពួក​គាត់ Comment បន្ទាប់​ពី​កម្លាំង​អាវុធហត្ថ​ខេត្តតាកែវ​ឃាត់ខ្លួន​ជនសង្ស័យ ២​នាក់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​កាល ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៨​នោះ​។

ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ​ដែរ លោក ភួ​ន ឈី​ម អភិបាលស្រុក​បាទី​បាន​មាន​ប្រសាសន៍​ថា លោក​តែងតែ​លើក​ឡើងជា​រឿយ​ៗ​ក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​ជាមួយ​កងកម្លាំង​អោយ​ធ្វើការ​បង្ក្រាប​ដូច​ភ្លៀងរលឹម និង​ជា​ពិសេស​គឺ​អោយ​ប៉ុស្តិ៍​រដ្ឋបាល​ចុះ​ធ្វើការ​ណែនាំ និង​ចូលរួម​បង្ក្រាប​ជាមួយ​កម្លាំង​ស្រុក​ផង​ដែរ​។

ពលរដ្ឋ​សង្ឃឹមថា សមត្ថកិច្ច​នឹង​សហការ​គ្នា​ធ្វើការ​បង្ក្រាប​អោយ​មាន​ប្រសិទ្ធភាព ដើម្បី​ធ្វើ​អោយ​ភូមិ​ឃុំ​មាន​សុវត្ថិ​ភាពល្អ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ