ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ចំណាយ​តិច​តែ​ចំណេញ​ច្រើន​សម្រាប់​ការ​លូតលាស់​មុខរបរ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ម្ចាស់​អាជីវកម្ម​ជា​ច្រើន​នៅ​កម្ពុជា ដែល​ចង់​បង្កើត​នូវ​សក្ដានុពល​ផលិតផល ឬ​សេវាកម្ម​របស់​ខ្លួន​ទៅ​ដល់​អតិថិជន ហាក់​កំពុង​មានការ​ពិបាកចិត្ត​ក្នុង​ការ​ជ្រើសរើស​យកដៃ​គូរ​ផ្សព្វផ្សាយ​ណា ដែល​មាន​ឥទ្ធិពល និង​មាន​ភាព​ទូលំទូលាយ ខណៈ​បណ្ដាញ​ផ្សព្វផ្សាយ​កាន់តែ​ច្រើន​កំពុង​តែ​កកើត ឡើង…

រាជធានី​ភ្នំពេញ ៖ ម្ចាស់​អាជីវកម្ម​ជា​ច្រើន​នៅ​កម្ពុជា ដែល​ចង់​បង្កើត​នូវ​សក្ដានុពល​ផលិតផល ឬ​សេវាកម្ម​របស់​ខ្លួន​ទៅ​ដល់​អតិថិជន ហាក់​កំពុង​មានការ​ពិបាកចិត្ត​ក្នុង​ការ​ជ្រើសរើស​យកដៃ​គូរ​ផ្សព្វផ្សាយ​ណា ដែល​មាន​ឥទ្ធិពល និង​មាន​ភាព​ទូលំទូលាយ ខណៈ​បណ្ដាញ​ផ្សព្វផ្សាយ​កាន់តែ​ច្រើន​កំពុង​តែ​កកើត ឡើង ថ្មី​ៗ នៅ​ក្នុង​សង្គម​កម្ពុជា ។

ជា​ការ​ពិត ការ​ជ្រើសរើស​យកដៃ​គូ​ផ្សព្វផ្សាយ​ដែល​ត្រូវ នឹង​ធ្វើ​ឱ្យ​ម្ចាស់​អាជីវកម្ម ឬ​ម្ចាស់​ផលិតផល​នោះ​នឹង​ទទួល​បាន​ផ្លែផ្កា​ភ្លាម​ៗ ដោយ​មិន​ចាំបាច់​ប្រើ​ពេលវេលា​យូរ​នោះ​ទេ ជាក់ស្ដែង​បណ្ដា​ក្រុមហ៊ុន​ផ្សព្វ​ផ្សាយ ក៏​តែងតែ​រិះរក​វិធីសាស្ត្រ​យ៉ាងណា​ផ្ដល់​ជូន​ដៃគូរ​របស់​ខ្លួន​ឱ្យ​ប្រើ​ពេល​ខ្លី និង​ថវិកា​តិច ។

អ្នកស្រី ថុ​ង សុវណ្ណ​រង្សី នាយក​គ្រប់គ្រង​ផ្នែក​លក់​នៃ​សារព័ត៌មាន​កោះសន្តិភាព បានឱ្យ​ដឹង​ថា កោះ​សន្តិភាព​ប្រកាន់​យក​គោល​កាណ៍​មួយ គឺ​ជោគជ័យ​របស់​អតិថិជន គឺជា​ជោគជ័យ​របស់​កោះសន្តិភាព​។ ដូច្នេះ ហើយ​កោះសន្តិភាព​តែងតែ​រិះរក​គ្រប់​វិធី ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ដៃគូ​ផ្សាយពាណិជ្ជកម្ម​ជាមួយ​កោះសន្តិភាព​ចំណាយ​ទទួល​ជោគជ័យ​នៅ​ក្នុង​មុខ​ជំនួញ​របស់​ពួក​គេ ដោយ​ធ្វើ​យ៉ាងដូចម្តេច​ឱ្យ​ពួក​គេ​ចំណាយ​តិច​នៅ​ក្នុង​ការ​ផ្សព្វផ្សាយ ប៉ុន្តែ​ទទួល​បាន​ជោគជ័យ​។

មាន​មនុស្ស​ភាគច្រើន​កាន់​ទូរស័ព្ទ​ដៃ និង​អ្នក​នៅ​មុខ​កុំព្យូទ័រ​ស្ទើរតែ​៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ ដូចនេះ​ហើយ​ទើប​កោះសន្តិភាព បាន​បង្កើត​នូវ​ផលិតផល​ផ្សព្វផ្សាយ​ថ្មី​ៗ ដែល​នឹង​ទៅ​ដល់​កុំព្យូទ័រ និង​ទូរ​សព្ទ័​ដៃ របស់​មនុស្ស​គ្រប់​គ្នា​។ អតិថិជន​អ្នក​តាមដាន​ព័ត៌មាន​គ្រប់​ទម្រង់​របស់​កោះសន្តិភាព​តែងតែ​គាំទ្រ និង​សរសើរ​ពី​ទម្រង់​ផ្សព្វផ្សាយ​របស់​យើង ។

អ្នក​នាង គុ​ច ណា​រ៉េ​ន ប្រធាន​ផ្នែក​ទំនាក់ទំនង​សាធារណៈ​ស្ថាប័ន​កោះសន្តិភាព​ក៏​បានឱ្យ​ដឹង​ថា សព្វ​ថ្ងៃនេះ កោះសន្តិភាព​មាន​ច្រើន​ទម្រង់​ដោយ​ផ្ដោត​ទៅ​លើ​អន​ឡាញ ផ្ដល់​ជូន​ទាំង​សម្លេង និង​រូបភាព ហើយ​កោះសន្តិភាព​មាន​ក្រុមការងារ​ដែល​មាន​ជំនាញ ដែល​បាន​ទៅ​បណ្ដុះបណ្ដាល​ទាំង​ក្នុង និង​ក្រៅ​ស្រុក ព្រោះ​កោះសន្តិភាព​មាន​គោលដៅ​មួយ គឺ​រក្សា​កេរ្តិ៍ឈ្មោះ​កំពូល​ដដែល ។

អ្នក​នាង​បន្ត​ថា កន្លង​មក កោះសន្តិភាព​បាន​ជួយ​អតិថិជន​របស់​ខ្លួន​ទទួល​បាន​ជោគជ័យ​ក្នុង​មុខ​ជំនួញ ពោល​គឺ​ផលិតផល និង​សេវាកម្ម​របស់​អតិថិជន​ដែល​បាន​ផ្សព្វផ្សាយ​ជាមួយ​កោះសន្តិភាព បាន​ទៅ​ដល់​ដៃ​មនុស្ស​ជា​ច្រើន ហើយ​នេះ​គឺជា​អ្វី​ដែល​ដៃគូរ​របស់​យើង​ចង់បាន ។ ដូចនេះ​យើង​អាច​សរុប​បាន​ថា ការ​ផ្សាយ​ជាមួយ​កោះសន្តិភាព ចំណេញ​តិច​តែ​ចំណេញ​ច្រើន ទាំង​ថវិកា និង​ពេលវេលា ។

គួរ​បញ្ជាក់​ថា បច្ចុប្បន្ន កោះសន្តិភាព​មាន កាសែត វែ​ប​សាយ គេហទំព័រ ហ្វេ​ស​ប៊ុ​ក ដែល​មាន​អ្នក​ចូល​ចិត្ត​រាប់​លាន​នាក់ ។ ក្រៅពី​នោះ កោះសន្តិភាព​ក៏​មាន​ផលិតផល​ផ្សព្វផ្សាយ​ជា​ច្រើន​ទៀត សម្រាប់​ឱ្យ​ម្ចាស់​អាជីវកម្ម​ជ្រើសរើស​ក្នុង​ការ​ផ្សព្វផ្សាយ ដូច​ជា 60Buzz , Facetaste , TV Online និង MyLand ជាដើម ។ ទាំងនេះ មាន​ទាំង​រូបភាព វី​ដេ​អូ សម្លេង និង​អត្ថបទ​, ដូចនេះ វា​អាច​សបញ្ជាក់​យ៉ាង​ច្បាស់​ថា អតិថិជន​មិន​ចាំបាច់​ចំណាយ​ប្រាក់​ក្នុង​ការ​ស្វែងរក​ដៃគូ​ផ្សព្វផ្សាយ​ច្រើន​ស្ថាប័ន​ទៀត​នោះ​ឡើយ ។

មិនតែប៉ុណ្ណោះ ដោយសារ​តែ​កោះសន្តិភាព​មានកេរ្តិ៍ឈ្មោះ​ល្បី​យូរ​ឆ្នាំ​មក​ហើយ​នោះ បុគ្គលិក​របស់​កោះសន្តិភាព ក៏​សុទ្ធ​សឹង​ជា​អ្នកមាន​ជំនាញ​ច្បាស់លាស់ ក្នុង​ការ​បង្កើត​អត្ថបទ​ផ្សព្វផ្សាយ​ពោរពេញ​ដោយ​ភាព​ទាក់ទាញ​សម្រាប់​អតិថិជន​។

សម្រាប់​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​ការ​ផលិត​អត្ថបទ​និង​វី​ដេ​អូ​អំពី​ផលិតផល និង​សេវាកម្ម​របស់​លោក​អ្នក សូម​ទំនាក់ទំនង​មក​កាន់​លេខ​៖ 098 555-627/076 6868-000 ៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ