ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គេ​ថា ​កូរ៉េ​ខាងជើង​លាក់​បណ្ដា​មូលដ្ឋាន​មី​ស៊ី​ល

5 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ យោង​តាម​របាយការណ៍​មួយ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១២ ​វិច្ឆិកា​ថា កូរ៉េ​ខាងជើង​បាន​​លាក់​ទីតាំង​មី​ស៊ី​ល​បាលី​ស្ទិ​ក​ចល័ត មាន​សមត្ថភាព​នុយក្លេអ៊ែរ​យ៉ាងតិច​១៣​កន្លែង​។ ចាប់តាំងពី​ការ​ជួប​គ្នា​កំពូល​រវាង​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ​ត្រាំ ​និង​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម​ជុង…

ប្រទេស​កូរ៉េ​ខាងជើង ៖ យោង​តាម​របាយការណ៍​មួយ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១២ ​វិច្ឆិកា​ថា កូរ៉េ​ខាងជើង​បាន​​លាក់​ទីតាំង​មី​ស៊ី​ល​បាលី​ស្ទិ​ក​ចល័ត មាន​សមត្ថភាព​នុយក្លេអ៊ែរ​យ៉ាងតិច​១៣​កន្លែង​។

ចាប់តាំងពី​ការ​ជួប​គ្នា​កំពូល​រវាង​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ​ត្រាំ ​និង​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម​ជុង ​អ៊ុ​ន ​នៅ​សិង្ហ​បុរី​មក កូរ៉េ​ខាងជើង​បាន​បោះបង់​ចោល ការ​សាកល្បង​មី​ស៊ីល​បាលី​ស្ទិ​ក ​និង​នុយក្លេអ៊ែរ បំផ្លាញ​ចោល​បណ្ដា​ទីតាំង​សាកល្បង​មី​ស៊ី​ល ហើយ​សន្យា​ប្រសិនបើ​សហរដ្ឋអាមេរិក​ព្រម​ធ្វើ​សម្បទាន​នានា កម្ទេច​ចោល​ប្លុក​នុយក្លេអ៊ែរ​សំខាន់​របស់​ខ្លួន​។​ ប៉ុន្តែ​ពួក​អ្នក​ស្រាវជ្រាវ​នៃ​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ​ និង​អន្តរជាតិ CSIS​ អះអាង​ថា បាន​ស្រាវជ្រាវ​ឃើញ​ទីតាំង​មី​ស៊ី​ល​មិន​ប្រកាស​១៣​កន្លែង ហើយ​អាច​មាន​ដល់​២០​កន្លែង​ផង​។

ទោះបី​យ៉ាងណា​ពួក​អ្នកវិភាគ​ក៏​ដូច​ជា​ក្រុង​សេ​អ៊ូ​ល​បាន​និយាយ​សម្រាល​ការ​លើក​ឡើង​នោះ ដោយ​គូសបញ្ជាក់​ថា ទីតាំង​ទាំងនោះ​តាម​ពិត​ទៅ​គេ​ដឹង​ចាប់តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ និង​ថា​ក្រុង​ព្យុ​ង​យ៉ាង​ពុំដែល​និយាយ​ពី​ការ​កម្ទេច​ចោល​ទីតាំង​ទាំងនោះ​ឡើយ​។

វិមាន​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ថ្លែង​ថា ភ្នាក់ងារ​ស៊ើប​ការណ៍​កូរ៉េ​ខាងត្បូង​និង​អា​មេ​រិ​ក បានដឹង​រួច​ទៅ​ហើយ បណ្ដា​ព័ត៌មាន​ដែល​និយាយ​ក្នុង​របាយការណ៍​នោះ រួច​ក្នុង​ចំណោម​ទីតាំង​ទាំងនេះ ដូច​ជាទី​តាំង​SAKKANMOL​ជាដើម ពុំ​ទាក់ទិន​នឹង​មី​ស៊ីល​រំលង​ទ្វីប​ICBM​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ