ឆ្កែចិញ្ចឹមមួយក្បាលត្រូវបានគេចាត់ទុកថា ជាឆ្កែវៃឆ្លាតបំផុត ហើយចេះជួយធ្វើការងារសម្រាប់ម្ចាស់របស់វា បានជាច្រើនប្រភេទដូចជា ប្រើមាត់របស់វាខាំយួរកន្ត្រកបន្លែពីផ្សារទៅផ្ទះ និងចេះទៅទិញកាសែតឱ្យម្ចាស់របស់វាជាដើម ។ឆ្កែនេះឈ្មោះ Mao Mao នៅពេលទៅផ្សារជាមួយម្ចាស់វាម្តងៗ ធ្វើឱ្យមនុស្សផងទាំងឡាយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារភាពវៃឆ្លាត និងភាពរហ័សរហួនរបស់វា ។
ឆ្កែឈ្មោះ Mao Mao នេះចិញ្ចឹមដោយបុរសម្នាក់រស់នៅក្នុងទីក្រុងជីហាន ខេត្តសានទុង ភាគខាងកើតប្រទេសចិន ហើយត្រូវបានហ្វឹកហ្វឺនឱ្យទម្លាប់ធ្វើការងារផ្សេងៗតាំងពីវានៅតូចម៉្លេះ ៕
ចែករំលែកព័តមាននេះ