ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភិក្ខុ​អេ​ន បញ្ញា ម្ចាស់​ជ័យ​លា​ភី​វី​ដេ​អូ​ខ្នាត​ខ្លី​ស្តី​ពី​បរិស្ថាន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្មវិធី​ប្រកួត​វី​ដេ​អូ​ខ្នាត​ខ្លី​ស្តី​ពី​បរិស្ថាន ពានរង្វាន់​អប្សរា ឆ្នាំ​២០១៨ បាន​បិទ​បញ្ចប់​នា​រសៀល​ថ្ងែ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៨ ហើយ​ជ័យ​លា​ភី​លេខ​១​បាន​ទៅ​លើ ភិក្ខុ​អេ​ន…

រាជធានី​ភ្នំពេញ ៖ កម្មវិធី​ប្រកួត​វី​ដេ​អូ​ខ្នាត​ខ្លី​ស្តី​ពី​បរិស្ថាន ពានរង្វាន់​អប្សរា ឆ្នាំ​២០១៨ បាន​បិទ​បញ្ចប់​នា​រសៀល​ថ្ងែ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៨ ហើយ​ជ័យ​លា​ភី​លេខ​១​បាន​ទៅ​លើ ភិក្ខុ​អេ​ន បញ្ញា និ​ព​ន្ឋ​រឿង​«​ដៃ​របស់ខ្ញុំ​» ។

ជ័យ​លា​ភី​លេខ​១​ទទួល​បាន​ពាន​១ ប័ណ្ណសរសើរ​១ និង​ប្រាក់​៥​លាន​រៀល ។  ជ័យ​លា​ភី​លេខ​២​បាន​ទៅ​លើ​ក្រុម​លោក បូ ភក្ត្រា «​រឿង​ភ្លើង​សំរាម​»​ទទួល​បា​នប​ណ្ណ័​សរសើរ​១ ប្រាក់​៣​លាន​រៀល ។ ជ័យ​លា​ភី​លេខ​៣​បាន​ទៅ​លើ​ក្រុម លោក​មៃ លី​អ៊ា​ង រឿង​«​ក្រោម​មេឃ​តែ​មួយ​» ទទួល​បាន​ប័ណ្ណសរសើរ​១ ប្រាក់​២​លាន​រៀល ។ ជ័យ​លា​ភី​លេខ​៤ បាន​ទៅ​លើ​ក្រុម​លោក​ម៉ើ​ត អះ​ម៉ាត់ និពន្ធ​រឿង​«​បរិស្ថាន​» ទទួល​បា​នប​ណ្ណ័​សរសើរ​១ និង​ប្រាក់​១​លាន​រៀល ។

ពិធី​ប្រគល់​ពានរង្វាន់​ក្រោម​អធិបតីភាព​លោក​ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​។ មានការ​ចូលរួម​ពី​លោក​នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន តំណាង​លោក​រដ្ឋមន្ត្រី​សាយ សំ​អាល់ ថ្នាក់ដឹកនាំ​ក្រសួង​ព័ត៌មាន ក្រសួងបរិស្ថាន វិស័យ​ឯកជន អង្គការ​សង្គម​ស៊ី​វិល​ធ្វើការ​លើ​វិស័យ​បរិស្ថាន សិស្ស និស្សិត​ជា​ច្រើន​នាក់ ។

លោក​ខ្វៃ អាទិ​ត្យា អគ្គនាយក​វិទ្យុ និង​ទូរទស្សន៍​អប្សរា ឲ្យ​ដឹង​ថា ដោយ​មានការ​គាំទ្រ​ពី​ក្រសួងបរិស្ថាន និង​ក្រសួង​ព័ត៌មាន កម្មវិធី​ការ​ប្រកួត​វី​ដេ​អូ​ខ្លី​ស្តី​ពី​បរិស្ថាន​ពានរង្វាន់​ទូរទស្សន៍​អប្សរា​ឆ្នាំ​២០១៨ បាន​ចាប់ផ្តើម​ក្រោម​ប្រធានបទ ការ​អភិរក្ស​ជីវៈចម្រុះ និង​ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លា​ស្ទិ​ក​នៅ​កម្ពុជា ។

កម្មវិធី​នេះ​ផ្តល់​ឱកាស​សម្រាប់​យុវជន​កម្ពុជា អាយុ​ចន្លោះ​ពី​១៨​ឆ្នាំ ទៅ​២៥​ឆ្នាំ បាន​បញ្ចេញស្នាដៃ និង​គំនិត​ច្នៃប្រឌិត តាម​រយៈ​ការ​ផលិត​ជា​វី​ដេ​អូ​ខ្នាត​ខ្លី ដើម្បី​ចូលរួម​អប់រំ និង​ផ្សព្វផ្សាយ​បរិស្ថាន ។ ការ​ប្រកួត​ស្នាដៃ​យុវជន រៀបចំ​ឡើង​លើកទឹកចិត្ត​ដល់​យុវជន​ផ្សេង​ទៀត ក៏​ដូច​មហាជន​ទូទៅ​ផ្លាស់​ប្តូរ​ទម្លាប់ មាន​អនាម័យ គ្រប់គ្រង​សំរាម ប្លា​ស្ទិ​ក និង​ចូលរួម​ការពារ​បរិស្ថាន តាម​រយៈ​ការ​ផ្សព្វផ្សាយ​ឯកសារ​នៃ​វី​ដេ​អូ​ខ្លី តាម​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​នានា ។

លោក​រដ្ឋមន្ត្រី​ខៀវ កា​ញា​រី​ទ្ធ បាន​កោតសរសើរ និង​គាំទ្រ​ចំពោះ​ក្រសួងបរិស្ថាន និង​ស្ថានីយទូរទស្សន៍​អប្សរា​ដែល​បាន​បង្កើត​កម្មវិធី​ប្រកួត​នេះ​ឡើង និង​លើកទឹកចិត្ត​ពលរដ្ឋ​ឱ្យ​ស្រឡាញ់ និង​គោរព​បរិស្ថាន ។

ការ​រៀបចំ​ការ​ប្រកួត​វី​ដេ​អូ​ខ្លី​ស្តី​ពី​បរិស្ថាន​បង្កើត​បាន​ផលិតករ​វ័យក្មេង​ដែល​ផលិត​បាន​នូវ​វី​ដេ​អូ​ខ្លី មាន​ខ្លឹមសារ​អប់រំ​ប្រកបដោយ​គុណភាព ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​បានការ​យល់​ដឹង​អំពី​គ្រោះថ្នាក់​បណ្តាល​មក​ពី​ប្លា​ស្ទិ​ក ហើយ​ជួយ​ឲ្យ​ពួក​គាត់​ចេះ​រក្សា​ទុក​ថង់​ប្លា​ស្ទិ​ក​ឲ្យ​បាន​ត្រឹមត្រូវ​។

កម្មវិធី​ប្រកួត​វី​ដេ​អូ​ខ្នាត​ខ្លី​ស្តី​ពី​បរិស្ថាន​ពានរង្វាន់​អប្សរា​ឆ្នាំ​២០១៨ ដំណើរការ​ចាប់ពី​ខែកញ្ញា ឆ្នាំ​២០១៨ ដោយ​មាន​បេក្ខជន​ជា​យុវជន​យុវនារី អាយុ​ចន្លោះ​ពី​១៨ ទៅ​២៥​ឆ្នាំ ចំនួន​៣៥​ក្រុម​ដាក់​ពាក្យ​ចូលរួម​ប្រកួត ។ ឆ្លងកាត់​វគ្គ​ជម្រុះ​មាន​២១​ក្រុម​បាន​ឈាន​ជើង​ចូល​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ ជា​លទ្ធផល​កម្ម​វិធី​ជ្រើសរើស​បាន​ចំនួន​៤​ក្រុម​ចុង​ក្រោយ​ឈាន​ចូល​វគ្គ​ផ្តាច់ព្រ័ត្រ​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៨​តាម​រយៈ​ការ​វាយតម្លៃ​របស់​គណៈកម្មការ​៣​នាក់​ពី​ក្រសួងបរិស្ថាន ក្រសួង​ព័ត៌មាន និង​ផលិតករ​ឯករាជ្យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ