ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងត្បូង​ត្រូវ​បង្កើន​ភាព​ប្រកួតប្រជែង​ផ្នែក​គ្រឿងយន្ត

5 ឆ្នាំ មុន

ទីក្រុង​សេ​អ៊ូ​ល ៖ វិទ្យាស្ថាន​សេដ្ឋកិច្ច​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​កូរ៉េ (KIET) បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃអាទិត្យ​មក​ថា ប្រទេស​កូរ៉េ​ខាងត្បូង​ត្រូវ​តែ​បង្កើន​ភាព​ប្រកួតប្រជែង​ក្នុង​វិស័យ​គ្រឿងយន្ត ខណៈ​ដែល​មាន​ឧបសគ្គ​កាន់តែ​ច្រើន​កើត​មាន​ឡើង​ព្រោះតែ​ដៃគូ​ប្រកួតប្រជែង​ចិន ។ វិទ្យាស្ថាន​ខាងលើ​បាន​រាយការណ៍​មក​ថា…

ទីក្រុង​សេ​អ៊ូ​ល ៖ វិទ្យាស្ថាន​សេដ្ឋកិច្ច​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​កូរ៉េ (KIET) បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃអាទិត្យ​មក​ថា ប្រទេស​កូរ៉េ​ខាងត្បូង​ត្រូវ​តែ​បង្កើន​ភាព​ប្រកួតប្រជែង​ក្នុង​វិស័យ​គ្រឿងយន្ត ខណៈ​ដែល​មាន​ឧបសគ្គ​កាន់តែ​ច្រើន​កើត​មាន​ឡើង​ព្រោះតែ​ដៃគូ​ប្រកួតប្រជែង​ចិន ។ វិទ្យាស្ថាន​ខាងលើ​បាន​រាយការណ៍​មក​ថា សហគ្រាស​ផ្នែក​គ្រឿងយន្ត​ក្នុង​ប្រទេស​ចិន​បាន​លូតលាស់​ជា​មធ្យម​១៩,៦%​ក្នុង​មួយ​ឆ្នាំ​នៅ​អំឡុង​ពី​ឆ្នាំ​២០១៣ មក​ដល់​២០១៨​នេះ ។

ពួក​គេ​បាន​បន្ត​ទៀត​ថា ទំហំ​ទីផ្សារ​សរុប​នឹង​កើន​ដល់​៨,៧៤​ប៊ី​លាន​ដុល្លារ​ទៀត​ផង​ក្នុងឆ្នាំនេះ ដោយ​ប្រទេស​ចិន​ស្មើ​១​ភាគ​៣​នៃ​គ្រឿងយន្ត​ទាំងអស់​ក្នុង​វិស័យ​ឧស្សាហកម្ម ។ កាលពី​ឆ្នាំ​២០១៧ ការ​លក់​គ្រឿងយន្ត​ទាំងនេះ​បាន​កើនឡើង​៣០,២% មក​ស្មើ​៥,១២​ប៊ី​លាន​ដុល្លារ​ផង​ដែរ ។

KIET បាន​ឲ្យ​ដឹង​ទៀត​ថា រដ្ឋាភិបាល​ចិន​កំពុង​តែ​ចូលរួម​ខិតខំ​ប្រឹងប្រែង​ដើម្បី​ស្ថាបនា​វិស័យ​គ្រឿងយន្ត ខណៈ​ដែល​ពួក​គេ​ចង់​ក្លាយជា​ប្រទេស​ជាប់​ចំណាត់ថ្នាក់​លេខ​មួយ​ក្នុង​ផ្នែក​ផលិតកម្ម និង​បាន​ផ្តោត​ធន​ធាន​ដែល​មាន​លើ​គោលដៅ​នេះ​ជាដើម ។

វិទ្យាស្ថាន​ខាងលើ​បាន​និយាយ​ថា​៖«​ប្រទេស​ចិន​បាន​រៀបចំ​គម្រោង​អភិវឌ្ឍន៍​រយៈពេល​៣​ឆ្នាំ​ដើម្បី​ស្ថាបនា​គ្រឿងយន្ត​ក្នុង​វិស័យ​ផ្ទះ​វ័យឆ្លាត និង​វិស័យ​សាធារណៈ​ជាដើម រួម​ទាំង​សម្រាប់​ផ្នែក​សុខាភិបាល និង​ការ​ឆ្លើយ​តប​បន្ទាន់​ផង​ដែរ »​។ ពួក​គេ​បាន​បន្ត​ថា ប្រទេស​ចិន​បាន​វិនិយោគ​យ៉ាង​សកម្ម​លើ​ផ្នែក​ស្រាវជ្រាវ និង​ការ​អភិវឌ្ឍ​ព្រមទាំង​ទិញ​ក្រុមហ៊ុន​បរទេស​ដែល​ជាប់​ទាក់ទិន​ដើម្បី​ធានា​ដល់​ការ​គ្រប់គ្រង​ទីផ្សារ​ទៀត​ផង។

KIET បាន​បន្ថែម​ថា ខណៈ​ដែល​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី​៤​បាន​មក​ដល់ កូរ៉េ​ខាងត្បូង​ត្រូវ​តែ​បង្កើន​ភាព​ប្រកួតប្រជែង​ក្នុង​ផ្នែក​ថ្មី​ៗ​ដែល​អាច​ជំរុញ​ដល់​ការ​លូតលាស់ និង​ការ​បង្កើត​ថ្មី ដោយ​មាន​ផ្នែក​គ្រឿង​យន្ត​អ​ចូលរួម​ដល់​គោល​ជំហរ​របស់​ប្រទេស​ក្នុង​ការ​បន្ត​ទៅ​មុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ