ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហៅ​ឱ្យ​ឈប់​…​បោះ​ថង់​ចោល រួច​ប្រវាយប្រតប់​ជាមួយ​សមត្ថកិច្ច

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អូ​បែក​ក្អម​ជិះ​ល្បាត​ក្នុង​មូលដ្ឋាន​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់​និង​ដកហូត​ថ្នាំ​ញៀន​ចំនួន​១៤​កញ្ចប់​តូច​ធំ កាលពី​វេលា​ម៉ោង​១​និង​១០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៣ ខែ​វិ​ច្ឆិ​កា ឆ្នាំ​២០១៨ ​ត្រង់​ចំណុច​ខាង​មុខ​ស្ថានីយប្រេងឥន្ធនៈ​តូ​តា​ល់ តាម​បណ្តោយ​ផ្លូវ​ណ​ត​ប្រ៊ី​ដ ស្ថិត​ក្នុង​សង្កាត់​អូ​រ​បែក​ក្អម ខណ្ឌ​សែន​សុខ​។…

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អូ​បែក​ក្អម​ជិះ​ល្បាត​ក្នុង​មូលដ្ឋាន​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់​និង​ដកហូត​ថ្នាំ​ញៀន​ចំនួន​១៤​កញ្ចប់​តូច​ធំ កាលពី​វេលា​ម៉ោង​១​និង​១០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៣ ខែ​វិ​ច្ឆិ​កា ឆ្នាំ​២០១៨ ​ត្រង់​ចំណុច​ខាង​មុខ​ស្ថានីយប្រេងឥន្ធនៈ​តូ​តា​ល់ តាម​បណ្តោយ​ផ្លូវ​ណ​ត​ប្រ៊ី​ដ ស្ថិត​ក្នុង​សង្កាត់​អូ​រ​បែក​ក្អម ខណ្ឌ​សែន​សុខ​។

ជនសង្ស័យ​ខាងលើ​ឈ្មោះ ហេង ស៊ុ​ង អាយុ​២៥​ឆ្នាំ មុខរបរ​និង​កន្លែង​ស្នាក់​នៅ​មិន​ពិតប្រាកដ​។

បើក​តាម​សម្តី​ពី​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អូ​បែក​ក្អម​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ កម្លាំង​ពួក​គាត់​បាន​ធ្វើការ​ល្បាត​នៅ​ក្នុង​មូលដ្ឋាន​ដើម្បី​ទប់ស្កាត់​បទល្មើស​ផ្សេង​ៗ​ដែល​កើតឡើង​ដោយ​ប្រការ​ណាមួយ​។

ពេល​ដែល​ជិះ​ល្បាត​ដល់​ចំណុច​ក៏​ឃើញ​ជនសង្ស័យ​ខាងលើ និង​បក្ខពួក​ម្នាក់​ទៀត​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក គុប​ជ្រុង មិន​ចាំ​ស្លាក​លេខ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ណ​ត​ប្រ៊ី​ដ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​។

ដោយ​ប្រទះ​ឃើញ​មានការ​សង្ស័យ កម្លាំង​ពួក​គាត់​ក៏​បាន​ហៅ​អោយ​ឈប់​ដើម្បី​ធ្វើការ​ឆែកឆេរ ខណៈ​ពេល​នោះ​ជនសង្ស័យ​ខាងលើ​បាន​បោះ​ថង់​ថ្នាំ​ដែល​កាន់​នៅ​នឹង​ដៃ​ចោល​ទៅ​ក្នុង​ធុងសំរាម ឃើញ​ដូច្នេះ​សមត្ថកិច្ច​ក៏​ស្ទាក់​ឃាត់​បាន តែ​ភ្លាម​នោះ​ជនសង្ស័យ​ខាងលើ​បាន​ប្រវាយប្រតប់​ជាមួយ​សមត្ថកិច្ច និង​ព្យាយាម​រត់គេច​ខ្លួន តែ​រត់​មិន​រួច​ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​វាយ​ខ្នោះ ចំណែកឯ​បក្ខពួក​ម្នាក់​ទៀត​បាន​ឆ្លៀតឱកាស​លើក​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ស្រមោល​ដោយ​សុវត្ថិភាព​។

បន្ទាប់​មក​កម្លាំង​សមត្ថកិច្ច​ក៏​បាន​រើស​យក​ថង់​ដែល​ជនសង្ស័យ​ខាងលើ​បាន​បោះចោល​យក​មក​ឆែកឆេរ​ក៏​ប្រទះ​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​ក្រាម​ស​ថ្លា​ចំនួន​១៣​កញ្ចប់​តូ​ និង​១​កញ្ចប់​ធំ​ល្មម​។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​រួម​និង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​សាកសួរ​នាំ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អូរ​បែក​ក្អម និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរ​បាន​ខណ្ឌ​សែន​សុខ​ដើម្បី​​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ