ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពាន​មួយទៀត​ហើយ​ត្រូវ​បាន​បាក់​ខ្ទេចខ្ទី​ដោយសារ​រថយន្ត​ដឹកឈើ​លើស​ទម្ងន់

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ តាម​សេចក្តី​​រាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​យប់​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ ២០១៨ នេះ​ស្ពាន​មួយទៀត​ហើយ ដែល​ឋិត​នៅ​តាម​បណ្តោយ​ផ្លូវ ពី​ក្រាំង​ស្រម៉…

ខេត្តកំពង់ឆ្នាំង ៖ តាម​សេចក្តី​​រាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​យប់​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ ២០១៨ នេះ​ស្ពាន​មួយទៀត​ហើយ ដែល​ឋិត​នៅ​តាម​បណ្តោយ​ផ្លូវ ពី​ក្រាំង​ស្រម៉ ទៅ​រលាំង​នាគ ដែល​មាន​ទីតាំង​ឋិត​នៅ​ក្នុងស្រុក​សាមគ្គី​មាន​ជ័យ ខេត្តកំពង់ឆ្នាំង ត្រូវ​បាន​បាក់​ខ្ទេចខ្ទី​ដោយសារ​រថយន្ត​ដឹកឈើ​ធុន​ធ្ងន់​ឆ្លងកាត់ ។

សេចក្តីរាយការណ៍បន្តថា រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ រថយន្ត​បង្ក​នៅ​មិន​ទាន់​ស្ទូច​ចេញពី​ទីតាំង​កើតហេតុ​នៅឡើយ​​ទេ ធ្វើ​ឱ្យ​មានការ​រាំងស្ទះ​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ប្រជាជន​យ៉ាង​ខ្លាំង ។

សូម​បញ្ជាក់​ថា នៅ​ក្នុង​ខែវិច្ឆិកា​នេះ នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង​ស្ពាន​២​ហើយ ដែល​ត្រូវ​បាក់​ដោយសារ​តែ​រថយន្ត​ធុន​ធ្ងន់​ដឹក​លើស​ទម្ងន់ តើ​អាជ្ញាធរ និង​អង្គភាព​ដែល​ពាក់ព័ន្ធ​គួរ​មាន​ចំណាត់ការ​បែប​ណា​ទៅ​លើ​រថយន្ត​ទាំង​អស់នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ