ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គុណធម៌​៦​ចំណុច​នាំ​ឱ្យ​ការ​រស់នៅ​មូល​មិត្ត​គ្នា

5 ឆ្នាំ មុន

សារាណីយ​ធម៌​ជា​គោលធម៌​សម្រាប់​ការ​រស់នៅ​រួម​គ្នា​ឱ្យ​មាន​ភាព​មូល​មិត្ត​គ្នា នឹករលឹក​គិត​រកគ្នា​មិន​ដាច់ និង​ជា​គោល​ធម៌​សម្រាប់​សម្របសម្រួល​មូលមតិ​ជា​ធ្លុង​មួយ​ជួយ​ឱ្យ​បាន​សុខ​យូរអង្វែង​។ គុណធម៌​នេះ​មាន​៦​យ៉ាង​គឺៈ 1-​ការងារ​ដែល​ធ្វើ​ដោយ​កាយ​ប្រកបដោយ​មេត្តា​គឺ​ការ​សម្តែង​កិរិយា​សុភាព​រាបសា គោរព​រាប់អាន​គ្នា​ដោយ​ទឹកមុខ​ញញឹម​រាក់ទាក់ ។ 2-​ជួយ​ចង្អុល ជួយ​ប្រាប់​នូវ​អ្វី​ដែល​ជា​ប្រយោជន៍ ដាស់តឿន​ក្រើនរំលឹក​ដោយ​បំណង​ល្អ…

សារាណីយ​ធម៌​ជា​គោលធម៌​សម្រាប់​ការ​រស់នៅ​រួម​គ្នា​ឱ្យ​មាន​ភាព​មូល​មិត្ត​គ្នា នឹករលឹក​គិត​រកគ្នា​មិន​ដាច់ និង​ជា​គោល​ធម៌​សម្រាប់​សម្របសម្រួល​មូលមតិ​ជា​ធ្លុង​មួយ​ជួយ​ឱ្យ​បាន​សុខ​យូរអង្វែង​។ គុណធម៌​នេះ​មាន​៦​យ៉ាង​គឺៈ

1-​ការងារ​ដែល​ធ្វើ​ដោយ​កាយ​ប្រកបដោយ​មេត្តា​គឺ​ការ​សម្តែង​កិរិយា​សុភាព​រាបសា គោរព​រាប់អាន​គ្នា​ដោយ​ទឹកមុខ​ញញឹម​រាក់ទាក់ ។

2-​ជួយ​ចង្អុល ជួយ​ប្រាប់​នូវ​អ្វី​ដែល​ជា​ប្រយោជន៍ ដាស់តឿន​ក្រើនរំលឹក​ដោយ​បំណង​ល្អ សម្តី​សុភាព​រាបសា សម្តែង​សេចក្តី​គោរព​រាប់អាន​គ្នា​ពោល​វាចា​ទន់ភ្លន់​។

3-​តាំងចិត្ត​គិត​ល្អ គឺ​គិត​អ្វី​ដែល​ជា​ប្រយោជន៍​ដល់​គ្នា​ទៅ​វិញ​ទៅ​មក នឹកគិត​រកគ្នា​ដោយ​សុទិដ្ឋិនិយម គិត​ក្នុង​គោលបំណង​រក​វិធីសាស្ត្រ​ល្អ​ៗ​ក្នុង​នាម​ជា​មនុស្ស​រស់នៅ​រួម​គ្នា​។

4-​កាលបើ​បាន​នូវ​វត្ថុ​ណាមួយ​ដោយ​អំពើ​សុចរិត ទោះ​តិចតួច​ក្តី​ក៏​យក​មក​ចែករំលែក​ឱ្យ​គ្នា​បរិភោគ​តាម​លទ្ធភាព​ពោល​គឺ​មិន​ហួងហែង​លាក់​ទុក​តែ​ម្នាក់ឯង​ឡើយ​។

5-​ប្រព្រឹត្ត​សុចរិត​ត្រឹមត្រូវ គោរព​ច្បាប់ គោរព​វិន័យ​ស្មើគ្នា​តាម​នាទី​ដែល​មាន គោរព​សិទ្ធិ​សេរីភាព​គ្នា​ទៅ​វិញ​ទៅ​មក​។

6-​មានការ​ឯកភាព​គ្នា​ដែល​ជា​គោលការណ៍​ដ៏​សំខាន់ មាន​ឆន្ទៈ​និង​ឧត្តមគតិ​ឆ្ពោះទៅ​រក​សេចក្តីសុខ ។
ក្រុម ឬ​សហគមន៍​ណា​មានគុណ​ធម៌​ទាំង​៦​ចំណុច​នេះ​នឹង​បាន​សុខ​ជា​រៀងដរាប​ទៅ ។