ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃនេះ​អចិន្ត្រៃយ៍​រដ្ឋសភា​បើក​កិច្ចប្រជុំ​ពិភាក្សា​លើ​របៀបវារៈ​សំខាន់​ៗ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បាន​បើក​កិច្ច​ប្រ​ពិភាក្សា​លើ​របៀបវារៈ​សំខាន់​ៗ​មួយ​ចំនួន មុន​នឹង​ដាក់​បញ្ចូល​ក្ន​ង​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា​នៅ​ពេល​ខាង​មុខ​នេះ ។ កិច្ចប្រជុំ​បាន​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​១៣ វិច្ឆិកា នៅ​វិមាន​រដ្ឋសភា​ដឹកនាំ​ដោយ​សម្តេច ហេង សំ​រិ​ន…

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បាន​បើក​កិច្ច​ប្រ​ពិភាក្សា​លើ​របៀបវារៈ​សំខាន់​ៗ​មួយ​ចំនួន មុន​នឹង​ដាក់​បញ្ចូល​ក្ន​ង​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា​នៅ​ពេល​ខាង​មុខ​នេះ ។

កិច្ចប្រជុំ​បាន​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​១៣ វិច្ឆិកា នៅ​វិមាន​រដ្ឋសភា​ដឹកនាំ​ដោយ​សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា​ដោយ​មានការ​ចូលរួម​ពី​សមាជិក​គ​ម្មា​ធិ​ការ​អចិន្ត្រៃយ៍​រដ្ឋសភា​ទាំងអស់ ។ កិច្ចប្រជុំ​បាន​លើកយករ​បៀ​វារៈ​ដូច​ជាទី ១- សេចក្តីព្រាងច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៩ ។ ទី​២- សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​ទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៧ ។

សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម – កិច្ចព្រមព្រៀង​រវាង​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ស្តី​ពី​ការ​ចៀសវាង​ការ​យកពន្ធ​ត្រួត​គ្នា និង​ការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់​ចំណូល ។ – កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ឥណ្ឌូ​នេ​ស៊ី​ស្តី​ពី​ការ​ចៀសវាង​កា​យកពន្ធ​ត្រួត​គ្នា​នឹង​ការ​បង្ការ​ការ​កិបកេង​បន្លំ​ពន្ធ​ពាក់​ពន្ធ​នឹង​ពន្ធ​លើ​ប្រាក់​ចំណូល ។ ទី​៣- សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា​ស្តី​បត្យាប័ន រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សហព័ន្ធ​រុ​ស្ស៊ី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ