ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចការ​អ្វី​ៗ​សុទ្ធតែ​សម្រេច​អំពី​ចៅហ្វាយ​ធំ​គឺ​ចិត្ត

5 ឆ្នាំ មុន

នៅ​ក្នុង​គម្ពីរ​ធម្មបទដ្ឋកថា​មាន​សម្តែង​ថា មនោ​បុព្វ​ង្គ​មា ធ​ម្មា មនោ​សេដ្ឋា មនោ​ម​យា​។​បេ​។ ធម៌​ទាំងឡាយ​មាន​ចិត្តជា​ធំ មានចិត្ត​ប្រសើរ​បំផុត កិច្ចការ​អ្វី​ៗ​សម្រេច​មក​អំពី​ចិត្ត តែបើ​បុគ្គល​មានចិត្ត​ត្រូវ​ទោស​ប្រទូស្ត​រ៉ា​យ​ហើយ ទោះបី​និយាយ​ក្តី…

នៅ​ក្នុង​គម្ពីរ​ធម្មបទដ្ឋកថា​មាន​សម្តែង​ថា មនោ​បុព្វ​ង្គ​មា ធ​ម្មា មនោ​សេដ្ឋា មនោ​ម​យា​។​បេ​។ ធម៌​ទាំងឡាយ​មាន​ចិត្តជា​ធំ មានចិត្ត​ប្រសើរ​បំផុត កិច្ចការ​អ្វី​ៗ​សម្រេច​មក​អំពី​ចិត្ត តែបើ​បុគ្គល​មានចិត្ត​ត្រូវ​ទោស​ប្រទូស្ត​រ៉ា​យ​ហើយ ទោះបី​និយាយ​ក្តី ធ្វើ​ក្តី​ក៏​អាក្រក់​ដែរ ដូច្នេះ​ការ​ទូន្មាន ការ​អប់រំ​ចិត្ត​ឱ្យ​ដើរ​តាម​គន្លង​ផ្លូវ​ដ៏​ត្រឹម​ត្រូវជា​ការងារ​សំខាន់​ជាងគេ​ទាំងអស់​នៅក្នុង​លោក​នេះ ព្រោះ​សេចក្តី​ស្រឡាញ់ ឬ​ស្អប់ គាប់ចិត្ត ឬ​ទាស់ចិត្ត ការ​ត្រេកអរ រំជើបរំជួល ឬ​ការ​ភ័យ​ព្រួយ សុទ្ធតែ​កើត​ចេញ​មក​ចិត្ត​នេះ​ទាំងអស់ ។

រឿង​ចិត្ត​នេះ នៅ​ក្នុង​ពេល​ណា ខណៈ​ណា​ក៏​មានចិត្ត​នៅ​ជាមួយ​ដែរ ហើយ​នៅ​ក្នុង​វេលា​ណា​ក៏​យើង​អាច​អប់រំ​ចិត្ត​របស់​ខ្លួនឯង​បាន​ដោយ​មិន​ចាំបាច់​ខ្ចី ឬ​សុំ​ចិត្ត​អ្នក​ដទៃ​ដើម្បី​យក​មក​អប់រំ​ទូន្មាន​ឡើយ ។

បុគ្គល​ដែល​រក្សាសីល​៥ សីល​៨ សុទ្ធតែ​ជា​អ្នក​បាន​អប់រំ​ចិត្តល្អ​ហើយ ជា​ម្លប់​ត្រជាក់​របស់​ចិត្ត ជា​គ្រឿងអលង្ការ​របស់​ចិត្ត ចិត្ត​មាន​សេចក្តីសុខ​ច្រើន​ព្រោះ​មាន​សីល​នេះឯង​ជា​បង្អែក ជាទី​ពឹង​។ អ្នកមាន​សីល​បានឱ្យ​សេចក្តីសុខ​ដល់​អ្នក​ដទៃ​ច្រើន​ណាស់ ព្រោះតែ​ខ្លួនឯង​ជា​អ្នក​សម្បូរ​សេចក្តីសុខ​។

អ្នកមាន​សីល​បានឱ្យ​ជីវិត​គឺ​ការ​រស់នៅ​ដល់​មនុស្ស សត្វ​ទាំងឡាយ​ពេញ​ពិភពលោក ព្រោះ​ចេតនា​វៀរចាក​ស្រឡះ​នូវ​ការ​សម្លាប់​ជីវិត​សត្វ ការ​បៀតបៀន និន្ទាឈ្នានីស​អ្នក​ដទៃ​អស់ហើយ ។