ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រីស្រស់​ខឹង​តា​ចិញ្ចឹម​… ធ្វើ​ឱ្យ​ផ្អើល​អស់​ស្ពាន​ជ្រោយ​ចង្វារថ្មី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ខូចចិត្ត​តា​ចិញ្ចឹម​ជា​ជនជាតិ​ខ្មែរ​អ៊ិ​ស្លា​ម វាយ​ធ្វើបាប​នឹង​យក​ទូរស័ព្ទ​ដៃ​ម៉ាក iPhone XS វិញ សម្រេចចិត្ត​គិត​ខ្លី​ជិះ​ម៉ូតូ Zoomer-X ទៅ​លោតទឹក​នៅ​លើ​ស្ពាន​ជ្រោយចង្វារ​សម្លាប់​ខ្លួន…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ខូចចិត្ត​តា​ចិញ្ចឹម​ជា​ជនជាតិ​ខ្មែរ​អ៊ិ​ស្លា​ម វាយ​ធ្វើបាប​នឹង​យក​ទូរស័ព្ទ​ដៃ​ម៉ាក iPhone XS វិញ សម្រេចចិត្ត​គិត​ខ្លី​ជិះ​ម៉ូតូ Zoomer-X ទៅ​លោតទឹក​នៅ​លើ​ស្ពាន​ជ្រោយចង្វារ​សម្លាប់​ខ្លួន សំណាងល្អ​សមត្ថកិច្ច​ឃាត់​ទាន់​យក​ទៅ​ប៉ុស្តិ៍​ជ្រោយចង្វារ កាលពី ម៉ោង​7​និង​30​នាទី​យប់ ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ នៅ​ចំណុច​លើ​ស្ពាន​ជ្រោយចង្វារ​ថ្មី ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។

ស្ត្រី​ប៉ុនប៉ង​លោតទឹក​សម្លាប់​ខ្លួន​មិន​បាន​សម្រេច​មានឈ្មោះ លី លី អាយុ​៣៤​ទៅ​៣៥​ឆ្នាំ ស្នាក់​នៅ​ម្តុំ​បឹង​សាឡា​ង ខណ្ឌទួលគោក ។

តាម​សាក្សី​ដែល​ឃើញ​ហេតុការណ៍​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក Zoomer-X ពណ៌​ស្វាយ ពាក់​ស្លាក​លេខ​ភ្នំពេញ​1GL2238 ធ្វើ​ដំណើរ​ឆ្លងស្ពាន​ជ្រោយចង្វារ​ថ្មី​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ខណៈ​ពេល​ជិះ​ដល់​ពាក់កណ្តាល​ស្ពាន​បាន​ឈប់​ម៉ូតូ រួច​ចុះ​ពីលើ​ម៉ូតូ​ប៉ុនប៉ង​ទៅ​លោត​ទឹក​សម្លាប់​ខ្លួន​ក៏​ត្រូវ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លងកាត់​លើ​ស្ពាន​នាំ​គ្នា​ជួយ​ចាប់ និង​ស្រែកហៅ​សមត្ថកិច្ច​ដែល​យាម​នៅ​គោលដៅ​ស្ពាន​ជ្រោយចង្វារ​ចាប់​ឃាត់​យក​ទៅ​រង្វង់​មូល​ព្រហ្ម​មុខ​បួន ដើម្បី​ធ្វើការ​សួរនាំ ។

តាម​សម្តី​ស្ត្រី​ដែល​ប៉ុនប៉ង​លោត​ទឹកបាន​បង្ហើប​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​គាត់​មក​លោតទឹក​សម្លាប់​ខ្លួន​មក​ពី​គាត់​មាន​តា​ចិញ្ចឹម​ម្នាក់​ជា​ជនជាតិ​ខ្មែរ​អ៊ិ​ស្លា​ម​រកស៊ី​ខាង​ទិញ​លក់​ដី ហើយ​បាន​ចិញ្ចឹម​រូប​គាត់​រយៈពេល​១០​ឆ្នាំ​មក​ហើយ​។ ស្ត្រី​រូប​នេះ​បញ្ជាក់​ប្រាប់​ថា គាត់​មាន​ប្តី​មុន​បានកូន​ស្រី​ម្នាក់​អាយុ​១៥​ឆ្នាំ ទើប​មាន​ទំនាក់​ទំនង​ជាមួយ​តា​ខ្មែរ​អ៊ិ​ស្លា​មរ​ហូត​មក ស្រាប់តែ​កន្លង​មក​ថ្មី​ៗ​នេះ តា​ចិញ្ចឹម​រូប​នោះ​វាយ​ធ្វើបាប និង​ដកហូត​យក​ទូរស័ព្ទ​ដៃ​របស់​គាត់​ម៉ាក iPhone XS តម្លៃ​ជាង​1300​ដុល្លារ​យក​ទៅ​វិញ​ធ្វើ​ឲ្យ​គាត់​តូចចិត្ត ក៏​សម្រេចចិត្ត​ទៅ​លោតទឹក​សម្លាប់​ខ្លួន​តែ​ម្តង ។

បន្ទាប់​ពី​សួរនាំ​ដឹង​រឿង​ហើយ​សមត្ថកិច្ច​បាន​ធ្វើការ​ណែនាំ និង​យក​ទៅ​ប៉ុស្តិ៍​ជ្រោយចង្វារ​រួច​ក៏​បាន​ទំនាក់ទំនង​ហៅ​សាច់ញាតិ​មក​យក​ត្រឡប់​ទៅ​ផ្ទះ​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ