ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លក់ និង​ឆ្លាក់​វត្ថុ​ស័ក្ដិសិទ្ធិ តែ​ពេល​នេះ​គ្មាន​វត្ថុ​ស័ក្ដិសិទ្ធិ​ណា​ជួយ​បាន​ឡើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​អន្ដរាគមន៍​បង្ក្រាបបទល្មើស​សត្វព្រៃ​ចល័ត​នៃ​រដ្ឋបាល​ព្រៃឈើ​កាល ពី​រសៀល​ថ្ងៃ​១២ ខែវិច្ឆិកា សហការ​ជាមួយ​កង​រាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក្រោម​ការ​សម្រប សម្រួល​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ឆែកឆេរ​ទីតាំង​លក់​គ្រឿង​ចម្លាក់​មួយ​កន្លែង​នៅ​ក្នុង​សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ…

រាជធានី​ភ្នំពេញ ៖ ក្រុម​អន្ដរាគមន៍​បង្ក្រាបបទល្មើស​សត្វព្រៃ​ចល័ត​នៃ​រដ្ឋបាល​ព្រៃឈើ​កាល
ពី​រសៀល​ថ្ងៃ​១២ ខែវិច្ឆិកា សហការ​ជាមួយ​កង​រាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក្រោម​ការ​សម្រប
សម្រួល​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ឆែកឆេរ​ទីតាំង​លក់​គ្រឿង​ចម្លាក់​មួយ​កន្លែង​នៅ​ក្នុង​សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ ។

ទីតាំង​ដែល​សមត្ថកិច្ច​ចុះ​ពិនិត្យ​និង​ឆែកឆេរ​នេះ​មាន​យីហោ​«​ចឹក ម៉េ​ង លក់​និង​ឆ្លាក់​វត្ថុ​ស័ក្ដិសិទ្ធិ​» មាន​ម្ចាស់​ឈ្មោះ ម៉ុ​ក ទិព្វ​រាសី ភេទ​ស្រី អាយុ​២២​ឆ្នាំ ទីលំនៅ​ផ្ទះ​លេខ​១៦៦ ផ្លូវ​លេខ​៣៦៩ ភូមិ​ដើម​ចាន់ សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ ។

នៅ​ក្នុង​ការ​ឆែកឆេរ​នេះ សមត្ថកិច្ច​បាន​រក​ឃើញ​វត្ថុ​តាង​បទល្មើស​ជា​សំណាក​សត្វព្រៃ​រួម​មាន សំណាក​ភ្លុក​ដំរី សំណាក​ភ្លុក​ដំរី​កែ​ច្នៃ ចែ​ជ្រូកព្រៃ ធ្មេញ​និង​ក្រចក​ខ្លាឃ្មុំ ចុង​ស្នែង​ប្រើស​ជើង​ឈ្លូស​ក្រៀម នប់​ប្រើស ស្នែង​កែះ និង​សម្ភារ​ផ្សេង​ៗ​មួយទៀត ។

ដោយសារ​វត្ថុ​តាង​បទល្មើស​សំណាក​សត្វព្រៃទាំងអស់ ដែល​យក​មក​ធ្វើ​សន្និធិ​ពុំ​មាន​លិខិត​អនុ
ញ្ញាត​ពី​រដ្ឋបាល​ព្រៃឈើ ក្រុម​មន្ត្រី​ក៏​បាន​សម្រេច​ដកហូត​សំណាក​សត្វព្រៃ​ទាំង​អស់នោះ​ជា​បណ្ដោះអាសន្ន ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ