ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លាម​ៗ​ផង​ដែរ​ក្នុង​១​ថ្ងៃ​អភិបាលខេត្ត​ប្រកាស​អភិបាលក្រុង​-​ស្រុក​ចំនួន​២​នាក់

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ លោក​បណ្ឌិត ឃឹម ប៊ុ​ន​សុង អភិបាលខេត្ត​សៀមរាប​បាន​ថ្លែង​នៅ​ក្នុង​ពិធី​ចូល​កាន់​តំណែង​ថ្មី​នា​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ របស់​លោក នួន…

ខេត្តសៀមរាប ៖ លោក​បណ្ឌិត ឃឹម ប៊ុ​ន​សុង អភិបាលខេត្ត​សៀមរាប​បាន​ថ្លែង​នៅ​ក្នុង​ពិធី​ចូល​កាន់​តំណែង​ថ្មី​នា​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ របស់​លោក នួន ពុទ្ធា​រ៉ា អតីត​នាយក​រដ្ឋបាល​សាលាខេត្ត​សៀមរាប ត្រូវ​បាន​ផ្លាស់​ប្តូរ​មក​ជា​អភិបាលក្រុង​សៀមរាប​ជំនួស​លោក សូ ប្លា​តុង ដែល​ជា​អតីត​អភិបាលក្រុង​សៀមរាប​ទៅ​ទទួល​មុខ​តំណែង​ថ្មី​ជំនួស​លោក ម៉ក់ សំភា អតីត​អភិបាលស្រុក​ប្រាសាទបាគង ដែល​ត្រូវ​ចូល​និវត្តន៍ ។

ក្នុង​ពិធី​នោះ​ដែរ​លោក នួន ពុទ្ធា​រ៉ា ឋានន្តរស័ក្តិ​វរមន្ត្រី​ថ្នាក់​លេខ​១ នាយក​រដ្ឋបាល​សាលាខេត្ត​សៀមរាប​ត្រូវ​បាន​ប្រកាស​ចូល​កាន់​តំណែង​ថ្មី​ជា​អភិបាល​នៃ​គណ​អភិបាលក្រុង​សៀមរាប ខណៈ​ពេល​ដែល​លោក សូ ប្លា​តុង ឋានន្តរស័ក្តិ​វរមន្ត្រី​ថ្នាក់​លេខ​១​ត្រូវ​ផ្ទេរ​ភារកិច្ច​ពី​អភិបាលក្រុង​សៀមរាប​ទៅ​ទទួល​មុខ​តំណែង​ថ្មី​ជា​អភិបាល​នៃ​គណ​អភិបាលស្រុក​ប្រាសាទបាគង ដោយសារ​តែ​លោក ម៉ក់ សំភា ដែល​ជា​អភិបាលស្រុក​ប្រាសាទបាគង​មុន​នោះ​ត្រូវ​បាន​ចូល​និវត្តន៍ ។ មាន​ប្រសាសន៍​ក្នុង​ឱកាស​នោះ​ដែរ​លោក​បណ្ឌិត ឃឹម ប៊ុ​ន​សុង អភិបាលខេត្ត​សៀមរាប​បាន​ថ្លែង​នៅ​ក្នុង​ពិធី​ចូល​កាន់​តំណែង​ថ្មី​របស់​លោក នួន ពុទ្ធា​រ៉ា ជា​អភិបាលក្រុង​សៀមរាប​ក្រោយ​ពេល​ដែល​បាន​ប្រកាស​ផ្ទេរ​ភារកិច្ច​ថ្មី​របស់​លោក សូ ប្លា​តុង ជា​អភិបាលស្រុក​ប្រាសាទបាគង​នោះ​លោក​បណ្ឌិត​បាន​បញ្ជាក់​ថា ការ​ផ្លាស់​ប្តូរ​ភារកិច្ច​ចូល​កាន់​មុខ​តំណែង​ថ្មី​របស់​មន្ត្រីរាជការ​វា​មិនមែន​ជា​ព្រឹត្តិការណ៍​អ្វី​ចម្លែក​ក្នុង​វិបត្តិ​អវិជ្ជមាន​នោះ​ទេ ។

លោក​បណ្ឌិត បញ្ជាក់​ទៀត​ថា ការ​រៀបចំ​តែងតាំង​មន្ត្រីរាជការ​ក្នុង​អាណត្តិ​មន្ត្រី​នោះ​ត្រូវ​បាន​កាន់​តំណែង​មុន​ចូល​និវត្តន៍​ចំនួន​២​អាណត្តិ​ក្នុង​១​អាណត្តិ​មាន​រយៈពេល​៤​ឆ្នាំ ។ ក្នុង​ករណី មន្ត្រីរាជការ​ក្នុង​អាណត្តិ​ដែល​បង្ក​បញ្ហា ឬ​មាន​កំហុស​មិន​ត្រូវ​បាន​រក្សា​តំណែង បន្ត​អាណត្តិ ឬ​ផ្ទេរ​ភារកិច្ច​នោះ​ឡើយ គឺ​នឹង​ត្រូវ​ដកហូត​តំណែង ឬ​ក៏​បញ្ឈប់​ការងារ ។ លោក​បណ្ឌិត ឃឹម ប៊ុ​ន​សុង បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ការ​បន្ត​អាណត្តិ​ការ​ផ្លាស់​ប្តូរ​ភារកិច្ច​មន្ត្រីរាជការ​ក្នុង​តំណែង​គឺជា​តួនាទី​ដ៏​សំខាន់​សម្រាប់​គោលដៅ​ពង្រឹង​ភារកិច្ច​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ។

លោក​បណ្ឌិត​បាន​ជម្រុញ​ឲ្យ​លោក​អភិបាលក្រុង​សៀមរាប​ដែល​ទើប​ចូល​កាន់​តំណែង​ថ្មី​ត្រូវ​តែ បន្ត​ការ​អភិវឌ្ឍ​ក្រុង​ប្រកបដោយ​ចីរភាព​ឆ្លើយ​តប​ទៅ​នឹង​កំណើន​ប្រជាពលរដ្ឋ​កំណើន​ភ្ញៀវ​ទេសចរ​ដែល​ទាំងនោះ គឺ​ផ្តោត​ទៅ​លើ​បញ្ហា​សន្តិសុខ​សណ្តាប់​សាធារណៈ​បរិស្ថាន​អនាម័យ​និង​សោភ័ណ​ភាព ។

លោ​កប​ណ្ឌ​តិ​ក៏​បាន​ផ្តល់​អា​នុ​សាសន៍​ផង​ដែរ​សម្រាប់​លោក​អភិបាលស្រុក​ប្រាសាទបាគង​ដែល​ទើប​ចូល​កាន់​តំណែង​ថ្មី​ត្រូវ​ត្រៀមលក្ខណៈ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ សម្រាប់​ការ​បន្ត​អភិវឌ្ឍ​មូលដ្ឋាន​ប្រកបដោយ​និរន្ត​ភាព​ទាំងនោះ គឺ​ផ្តោត​សំខាន់​ទៅ​លើ​ការ​រៀបចំ​ប្លង់​មេ ប្រើប្រាស់​ដីធ្លី​ដោយសារ​តែ​បច្ចុប្បន្ន​ការ​រីក​ចម្រើន​របស់​ក្រុង​សៀមរាប​នឹង​អាច​ពង្រីក​ចូល​ដល់​ដែន​ភូមិសាស្ត្រ​នៃ​ស្រុក​ប្រាសាទបាគង​ក្នុង​អនាគត​ដ៏​ខ្លី​ខាង​មុខ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ