ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីយ៉ាស់! យប់​ម៉ិញ​ចៅខ្មែរ​រៀប​ការ​ហើយ​ជា​មួយ​ភេទ​ដូច​គ្នា​…​អត់​ខ្វល់​ការ​ម៉ាក់​ងាយ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នា​យប់មិញ​នេះ​ចៅ​ខ្មែរ ​បាន​រៀប​ការ​យ៉ាង​គគ្រឹកគគ្រេង​ជាមួយ​ស្វាមី​ដោយ​មង្គលការ​នេះ​​ជា​ការ​រៀប​ការ​រវាង​បុរស​ និង​បុរស​មិន​ធ្លាប់​មាន​ក្នុង​ពិភព​សិល្បៈ​។​ ឆ្លងកាត់​ការ​រាប់​រង​តាមដាន​ចិត្ត​គ្នា​ជាង​​៣​ឆ្នាំ​ អ្នក​ទាំង​២​សុខចិត្ត​ប្រកាស​រួម​រស់នៅ​ជាមួយ​គ្នា​ពេញ​មួយ​ជីវិត​ ចង់​អ្នក​ណា​ពេបជ្រាយ​ គឺ​មិន​សំខាន់​​កុំ​ឲ្យ​តែ​ធ្វើ​ខុស​ និង​សង្គម​ដែល​គេ​ស្អបខ្ពើម​។…

រាជធានី​ភ្នំពេញ ៖ នា​យប់មិញ​នេះ​ចៅ​ខ្មែរ ​បាន​រៀប​ការ​យ៉ាង​គគ្រឹកគគ្រេង​ជាមួយ​ស្វាមី​ដោយ​មង្គលការ​នេះ​​ជា​ការ​រៀប​ការ​រវាង​បុរស​ និង​បុរស​មិន​ធ្លាប់​មាន​ក្នុង​ពិភព​សិល្បៈ​។​ ឆ្លងកាត់​ការ​រាប់​រង​តាមដាន​ចិត្ត​គ្នា​ជាង​​៣​ឆ្នាំ​ អ្នក​ទាំង​២​សុខចិត្ត​ប្រកាស​រួម​រស់នៅ​ជាមួយ​គ្នា​ពេញ​មួយ​ជីវិត​ ចង់​អ្នក​ណា​ពេបជ្រាយ​ គឺ​មិន​សំខាន់​​កុំ​ឲ្យ​តែ​ធ្វើ​ខុស​ និង​សង្គម​ដែល​គេ​ស្អបខ្ពើម​។

អ្នក​ទាំង​២​រៀប​ការ​ឃើញ​ថា ​ទាំង​សាច់ញាតិ​​សង​ខាង​មក​បំពេញចិត្ត​កូន​ទាំង​២​ ដោយ​ទឹកមុខ​ញញឹម​ញញែម ​ហើយ​ជូនពរ​ជ័យ​គ្រប់​គ្នា​មិន​ថា ​ឡើយបងប្អូន ​សូ​ម្បី​តែ​អ្នកសិល្បៈ​ មិត្តភក្តិ​ក៏​លើកទឹកចិត្ត​។​ អ្វី​ដែល​សំខាន់​អ្នកចូលរួម​បាន​និយាយ​ថា​ តស៊ូ​ទៀត​កុំ​ស្តាប់​អ្នក​និយាយ​មិនល្អ​ ខំ​ស្រឡាញ់​គ្នា ​ខំ​រក​លុយ​ ធ្វើបុណ្យ​សាង​កុសល​ជួយ​សង្គម​ជាតិ​ ជួយ​អ្នក​ទន់ទាប​ កុំ​យក​អារម្មណ៍​ទៅ​ខ្វល់ខ្វាយ​អ្នក​ថា ​សំខាន់​យើង​រើស​​បាន​អ្នក​ល្អ​។ ​គ្មាន​អ្នក​ណា​គេ​ចង់​កើតមក​ខុស​គេ​នោះ​ទេ​។

កាលពី​ថ្ងៃ​ទី​១២ វិច្ឆិកា តារា​សម្ដែង​លោក ចៅ​ខ្មែរ និង​កូនកំលោះ លោក ខុន ខេ​ម​រិ​ន្ទ បាន​ប្រារព្ធ​ពិធី​រៀប​ការ​​ជាមួយ​គ្នា​យ៉ា​ងអ​ធឹ​ក​អធម ដោយ​មាន​មេបា​ទាំង​សងខាង​អបអរសាទរ​។ ពិធី​មង្គលការ​របស់​អ្នក​ទាំង​ពីរ មាន​ទាំង​អ្នកជំនួញ តារា​សិល្បៈ និង​អ្នក​សារ​ព័​ត៌​មាន​ចូលរួម​យ៉ាងច្រើន​កុះករ នៅ​បុរី​ដែល​គូស្នេហ៍​ភេទ​ដូច​គ្នា​មួយគូ​នេះ ទិញ​ផ្ទះ​រួម​គ្នា​ធ្វើ​ជា​ចំណងដៃ​។

លោក ចៅ​ខ្មែរ និយាយ​ថា ដ្បិតតែ​លោក​រៀប​ការ​ភេទ​ដូច​គ្នា ដែល​ច្បាប់​រដ្ឋ​មិន​អនុញ្ញាតិ ប៉ុន្តែ​លោក​បាន​ធ្វើ​ឡើង​​ធំដុំ ដោយ​មាន​ពិធីសូត្រមន្ត និង​ចងដៃ​មិន​ខុស​ពី​មង្គល​ប្រុស​ស្រី​ទូទៅ​នោះ​ទេ ដ្បិតថា​ ពិធី​ខ្លះ​គ្រាន់​តែ​ធ្វើ​របៀប​ឧ​ប​កិច្ច​ៗ​។ ពិធី​នោះ ក៏ភ្ជាប់​នឹង​ពិធី​ឡើងផ្ទះ និង​សម្ពោធ​ហាង​លក់​ផលិតផល ដែល​អ្នក​ទាំង​ពីរ​សន្សំ​លុយកាក់​រួម​គ្នា​ទិញ​បាន​។

ភ្ញៀវ​ពិតជា​ច្រណែន​ឃើញ​ពួក​គេ​ស្វី​ត​ដាក់​គ្ នា​ព្រមទាំង​ស្នើ​ឲ្យ​មហាជន​កុំ​រើសអើង​ពិធី​មង្គលការ​ភេទ​ដូច​គ្នា​នៅ​ក្នុង​សង្គម​ខ្មែរ​ដែល​កើត​មាន​នេះ​ ធ្វើ​ម្តេច​ជា​និស្ស័យ​ធម្មជាតិ​ គ្មាន​អ្នក​ណា​ចង់​ប្រឆាំង​ធម្មជាតិ​បែប​ផ្ទុយ​នាំ​ឲ្យ​លំបាក​ឡើយ​ ជាពិសេស​ចំពោះ​អ្នក​ដែល​ចូល​ចិត្ត​ចំអក​។

លោក​សុ​គ​ន្ឋ​ រដ្ឋ​ ហៅ​ចៅ​ខ្មែរ​ និង​ចាត់​ខ្លួនឯង​ជា​ភរិយា​របស់​ស្វាមី​លោក​ខេ​ម​រិ​ន្ឋ​ បាន​ឲ្យ​ដឹង​ក្នុង​ពេល​កំពុង​ទទួល​ភ្ញៀវ​ថា​ យើង​ទាំង​២​ស្រឡាញ់​គ្នា​ជាង​៣​ឆ្នាំ​មក​ហើយ ដោយ​បាន​តាមដាន​ចិត្ត​គ្នា​ជា​រៀងរាល់ថ្ងៃ​។​ស្វាមី​​របស់​លោក​គាត់​ជា​មនុស្ស​ម្នាក់​ដែល​មិន​ចេះ​ចង់បាន​របស់​អ្នក​ដទៃ​ងាយ​ៗ ​ដោយសារ​ធ្លាប់​ទិញ​កាដូ​មាន​​តម្លៃ​ជូន​គាត់​ តែងតែ​ណែនាំ​ឲ្យទុក​លុយ​ប្រើ​ការ​ផ្សេង​ដែល​ចាំបាច់​។​ ជា​ពិសេស​គាត់​បាន​ស្រឡាញ់​ក្រុម​សាច់ញាតិ​ខាង​ខ្ញុំ​ច្រើន ​ហើយ​តាំងពី​ពេល​នោះ​មក​យើង​ចាប់ផ្តើម​ឈ្វេង​យល់​ចិត្ត​គ្នា​។

ចៅ​ខ្មែរ​បន្ត​ថា យើង​ទាំង​២​រំពឹង​ថា​ខាង​រដ្ឋាភិបាល​នឹង​ចេញ​ច្បាប់​ការ​រៀប​ការ​ដល់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នា​ពេល​ណាមួយ​។​ ទាក់ទិន​នឹង​រឿង​យក​កូនចៅ​យើង​បាន​សម្រេចចិត្ត​សុំ​កូន​គេ​មក​ចិញ្ចឹម​ធ្វើ​ជា​កូនបង្កើត​ ដោយ​មិន​ចាំបាច់​គិតគូ​ច្រើន​អ្វី​ ដែល​រំពឹង​ទុក​សង្ឃឹមថា​ ស្នេហា​យើង​ពិត​ត​ភ្ជាប់​និស្ស័យ​ទៅ​ថ្ងៃ​អនាគត​ចាស់​​កោង​ខ្នង​។

ទន្ទឹម​នឹង​នេះ​ផង​ដែរ ឃើញ​ថា​ ទិដ្ឋភាព​នៅ​ក្នុង​ថ្ងៃ​ពិសេស​របស់​តារា​រូប​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ព្រោះថា​ នេះ​ជា​លើក​ទី​១​ហើយ​ ដែល​អ្នក​នៅ​ក្នុង​រង្វង់​សិល្បៈ​ដាច់​ចិត្ត​រៀប​ការ​ភេទ​ដូច​គ្នា​បែប​នេះ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ពួក​គេ​ក៏​បាន​ចូលរួម​អបអរសាទរ​ដល់​អ្នក​ទាំង​២ ឲ្យ​ស្រលាញ់​គ្នា​ជា​រៀង​រហូត​។ ថ្ងៃជ័យ​សិរី​មង្គល​ចូល​រោងការ របស់​អ្នក​ទាំង​ពីរ ដែល​បាន​កាន់​ដៃ​គ្នា​ចូល​រោង​ជ័យ​យ៉ាង​ពោរពេញ​ដោយ​ក្តី​សុខ និង​ស្នាមញញឹម ស្រប​ពេល​ដែល​ជា​ថ្ងៃ​ពិសេស ឡើង​គេហដ្ឋាន​ថ្មី​តម្លៃ​រាប់​ម៉ឺន​ដុល្លារ ដែល​បាន​មក​ពី​ប្រាក់​ខិតខំ​រកស៊ី​មិន​ថា​ ថ្ងៃ​យប់​របស់​អ្នក​ទាំង​ពីរ​។

ចៅ​ខ្មែរ​ក៏​ជា​បុគ្គល ដែល​ធ្វើ​សកម្មភាព​មនុស្សធម៌​ក្នុង​សង្គម​ដែល និង​បាន​ឧបត្ថម្ភ​ដល់​បេក្ខភាព​ប្រឡង​កម្ម​វិធី The Voice Kids Cambodia រដូវ​កាល​ទី​១ គឺ​កុមារី ឃុ​យ មួយ​ហៀ​ង​។ ហើយ​នេះ​ជា​អាពាហ៍​ពិពាហ៍ ដែល​អាច​និយាយ​បាន​ថា ជា​មង្គលការ​របស់​អ្នកសិល្បៈ​ទី​១ ដែល​ហ៊ាន​រៀប​ការ​ជាមួយ​បុរស​ដូច​គ្នា ដោយ​មិន​ខ្វល់​ពី​ការ​រិះគន់ ខណៈដែល​គ្រាន់តែ​លោក​ប្រកាស​ឲ្យ​ដឹង​ពី​ថ្ងៃ​ចូល​រោង ក៏​មានការ​ចាប់​អារម្មណ៍​ពី​ស្រទាប់​មហាជន​បាត់​ទៅ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ