ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាថ៌​កំបាំង​អ្វី​ម្ល៉េះ​! ហាម​អ្នក​សារព័ត៌មាន​មិន​ឲ្យ​ចូល​ថត​យក​រូបភាព

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ក្រុម​អ្នក​សារព័ត៌មាន​មួយ​ក្រុម​ដែល​មាន​គ្នា​ប្រមាណ​ជាង ២០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ បាន​នាំ​គ្នា​ទៅ​កាន់​ទំនប់​កុមារ ស្ថិត​នៅ​ភូមិ​អ្នកតា​ហាង ឃុំ​កំពង់ត្រឡាច…

ខេត្តកំពង់ឆ្នាំង ៖ ក្រុម​អ្នក​សារព័ត៌មាន​មួយ​ក្រុម​ដែល​មាន​គ្នា​ប្រមាណ​ជាង ២០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ បាន​នាំ​គ្នា​ទៅ​កាន់​ទំនប់​កុមារ ស្ថិត​នៅ​ភូមិ​អ្នកតា​ហាង ឃុំ​កំពង់ត្រឡាច ស្រុក​កំពង់ត្រឡាច ដើម្បី​ចង់​ដឹង​ថា តើ​ការ​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន លោក រឿង ថាវ​រឹទ្ធ មាន​ទីលំនៅ​ខេត្ត​ព្រះ​សីហ​នុ បាន​អនុវត្ត​ទៅ​តាម​ច្បាប់​ស្នើ​សុំ​ទៅ​អាជ្ញាធរ​ខេត្ត​ដែរ​ឬទេ? ព្រោះ​កន្លង​ទៅ​ក្រុមហ៊ុន​នេះ​មិន​បាន​គោរព​កិច្ចសន្យា នោះ​ទេ បែរជា​យក​គ្រឿងចក្រ​បូម​ខ្សាច់​ធ្វើ​អាជីវកម្ម​ខុស​នឹង​ច្បាប់​ស្មើ​សុំ​ទៅ​វិញ?ទោះ​យ៉ាងនេះ​ក្តី ក្រុម​អ្នក​សារព័ត៌មាន​ទាំង​អស់នោះ​មិន​អាច​ចូល​ទៅ​ថត​ផ្តិត​យក​រូបភាព​ពី​ការ​បូម​ខ្សាច់​ខាងលើ​បាន​ទេ ដោយ​ក្រុមហ៊ុន​បាន​ដាក់​បា​រ៉ា​ស់ រារាំង​ក្រុម​អ្នក​សារព័ត៌មាន​មិន​ឲ្យ​ចូល​ទៅ​ថតរូប​ភាព​ឡើយ​។

ការ​រារាំង​របស់​ក្រុមហ៊ុន​នេះ អាច​បញ្ជាក់​ថា ក្រុមហ៊ុន​នេះ​ពិតជា​មាន​ភាព​ទុច្ចរិត ក្នុង​ការ​អនុវត្ត​នូវ​អ្វី ដែល​បាន​ស្នើ​សុំ​ទៅ​អាជ្ញាធរ​ខេត្ត​។ ក្រុម​អ្នក​សារព័ត៌មាន​ទាំងនោះ បាន​លើក​ឡើង​ថា បើសិន​ការ​អភិវឌ្ឍ គឺ​ត្រូវ​តែ​ថត​ចុះ​ផ្សាយ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បានដឹង នឹង​មិន​ត្រូវ​លាក់បាំង​បែប​នេះ​ឡើយ ហើយ​នេះ​ជា​ការ​ពិត​សិទ្ធិ​ដល់​អ្នក​សារព័ត៌មាន​។ ក្រុម​អ្នក​សារព័ត៌មាន​ទាំងនោះ​បាន​បញ្ជាក់​ថា មាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា​ការ​អភិវឌ្ឍ​ទំនប់​កុមារ​ខាងលើ​នេះ មិន​ត្រូវ​ទៅ​តាម​គោលការណ៍ នៃ​ច្បាប់​ស្នើ​សុំ​នោះ​ឡើយ បែរជា​ដាក់​គ្រឿងចក្រ​បូម​ខ្សាច់​ធ្វើ​អាជីវកម្ម​ទៅ​វិញ​ម្យ៉ាង​វិញ​។

តាម​ការ​អះអាង​របស់​ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ទៀត​ថា នៅ​តំបន់​នោះ​សម្បូរ​ដោយ​ផ្នូរ​បូរាណ ដែល​ក្រុមហ៊ុន​បាន​ឈូស​ឆាយ​ប៉ះពាល់​ទៀត​ផង​។ ពួក​គាត់​បាន​ស្នើ​សុំ​ដល់​អាជ្ញាធរ​ស្រុក​អាជ្ញាធរ​ខេត្ត ជួយ​អន្តរាគមន៍​ឲ្យ​បើក​ទូលាយ​ដើម្បី​អ្នក​សារព័ត៌មាន​ចុះ​ទៅ​ថត​យក​រូបភាព​បង្ហាញ​ការ​ពិត​ដល់​ប្រជាពលរដ្ឋ​បាន​ដឹងផង​។ ជុំវិញ​បញ្ហា​នេះ យើង​មិន​អាច​សុំ​ការ​បំភ្លឺ ពី​ក្រុមហ៊ុន លោក​រឿង ថាវ​រឹទ្ធ បាន​ទេ បាន​ត្រឹមតែ​ជួប​អ្នកយាម​ផ្លូវ ដែល​ហាម​មិន​ឲ្យ​ចូល​តែ​ប៉ុណ្ណោះ​។ គួរ​រំលឹក​ដែរ​ថា ក្រុមហ៊ុន​រឿង​ថា​រិ​ទ្ធ បាន​ធ្វើ​ពាក្យ​ស្នើ​សុំ​ទៅ ធនធានទឹក និង​អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង ដើម្បី​សុំ​អភិវឌ្ឍន៍​ដោយសារ​បណ្តាញ​ជួសជុល​ទ្វារ​ទឹក និង​ទំនប់​កុមារ ប៉ុន្តែ បែរជា​ដាក់​គ្រឿងចក្រ​បូម​យក​ខ្សាច់​ធ្វើ​អាជីវកម្ម​ខុសច្បាប់​ទៅ​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ