ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញ​ឈើ​ខឹង​គេ​ទារ​លុយ​មាន់​ជល់​ចាញ់ ទាញ​កាំបិត​កា.ប់​របួសធ្ងន់

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ មេ​ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ល្បីឈ្មោះ​ពេញ​ស្រុក​គងពិសី​ម្នាក់ បាន​បង្ក​របួស​ស្នាម ក្នុង​សង្វៀន​បញ្ជល់មាន់​មួយ​កន្លែង បណ្តាល​ឲ្យ​ភាគី​ម្ខាង​ទៀត​របួសធ្ងន់​។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​ម៉ោង​៥ និង​១០​នាទី​ថ្ងៃ​ទី​១០ ខែវិច្ឆិកា…

ខេត្តកំពង់ស្ពឺ ៖ មេ​ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ល្បីឈ្មោះ​ពេញ​ស្រុក​គងពិសី​ម្នាក់ បាន​បង្ក​របួស​ស្នាម ក្នុង​សង្វៀន​បញ្ជល់មាន់​មួយ​កន្លែង បណ្តាល​ឲ្យ​ភាគី​ម្ខាង​ទៀត​របួសធ្ងន់​។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​ម៉ោង​៥ និង​១០​នាទី​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​ព្រៃ​ពង្រ ឃុំ​រកា​កោះ ស្រុក​គងពិសី​។ ជន​រង​គ្រោះ​ឈ្មោះ ប៊ុ​ន សីហា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​បឹង ឃុំ​រកា ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។

ចំណែក​ជនសង្ស័យ​មាន​គ្នា​៣​នាក់ ទី​១-​ឈ្មោះ យ៉ុ​ង ផាត់ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជា​មេ​ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ល្បី​ប្រចាំ​ស្រុក​គងពិសី​,​ឈ្មោះ ផាត់ វើ​យ ជា​កូនប្រុស​បង្កើត​របស់​ជន​ទី​១, រស់នៅ​ភូមិ​ព្រៃ​ពង្រ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​,​ទី​៣ ឈ្មោះ ហុង ហួត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជា​កម្មករ​របស់​ថៅកែ យ៉ុ​ង ផាត់ រស់នៅ​ភូមិ​អង្គ​មេត្រី ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។ ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ទាំង​ជនសង្ស័យ​ឈ្មោះ យ៉ុ​ង ផាត់​,​ផាត់ វើ​យ និង​ជន​រង​គ្រោះ បាន​ណាត់គ្នា​ជល់​មាន់​ភ្នាល់​ដាក់​លុយ ស្ថិត​នៅ​សង្វៀន​ក្នុងភូមិ​ព្រៃ​ពង្រ ឃុំ​រកា​កោះ ស្រុក​គងពិសី ដោយ​ដាក់​លុយ​ភ្នាល់​ចំនួន​៣០០​ដុល្លារ និង​ចាប់​ក្រៅ​ចំនួន​២០០០​ដុល្លារ​ទៀត ស្រាប់តែ​មាន់​របស់​ឈ្មោះ យ៉ុ​ង ផាត់ ចាញ់​មាន់​របស់​ឈ្មោះ ប៊ុ​ន សីហា​។

ប្រភព​ដដែល​បន្ត​ថា នៅ​ពេល​ចាញ់ ជនសង្ស័យ​បាន​ប្រើ​កូនប្រុស បី​មាន់​ទៅ​ផ្ទះ​មិន​ព្រម​ស៊ីសង លុយ ទើប​ជន​រង​គ្រោះ​តាម​ទារ​រហូត​ដល់​ជនសង្ស័យ​ច្រឡោតខឹង ចុច​ទូរស័ព្ទ​ហៅ​កូន និង​កម្មករ​ជា​ជន​ដៃដល់​ទាំង​២​នាក់​ត្រឡប់​មក​វិញ មាន​កាន់ដំបង និង​កាំបិត ហើយ​បាន​កាប់ សំពង​លើ​ជន​រង​គ្រោះ បណ្តាល​ឲ្យ​រង​របួស​ដៃ​ឆ្វេង ហើយ​ត្រូវ​បាន​អ្នក​ស្គាល់ ជួយ​ដឹក​យក​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន​។ ក្រោយ​បង្កហេតុ ជនសង្ស័យ​ទាំង​៣​នាក់ បាន​រត់គេច​ខ្លួន ហើយ​ត្រូវ​សមត្ថកិច្ច កំពុង​តាម​ស្រាវជ្រាវ​ចាប់ខ្លួន ចាត់ការ​ផ្តន្ទាទោស​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ