ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅក្រមសម្រេច​ចេញ​ដីកាឃុំខ្លួន ក្រុម​ចោរប្លន់​ប្រដាប់​ដោយ​កាំភ្លើងខ្លី

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ នៅ​ល្ងាច​ថ្ងៃ​ទី​១២ វិច្ឆិកា ២០១៨​នេះ លោក ងួ​ន វុ​ទ្ធី ចៅក្រម​ស៊ើបសួរ​សាលាដំបូង ខេត្តកណ្តាល…

ខេត្តកណ្តាល ៖ នៅ​ល្ងាច​ថ្ងៃ​ទី​១២ វិច្ឆិកា ២០១៨​នេះ លោក ងួ​ន វុ​ទ្ធី ចៅក្រម​ស៊ើបសួរ​សាលាដំបូង ខេត្តកណ្តាល បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន ក្រុម​ចោរប្លន់​ប្រដាប់​ដោយ​កាំភ្លើងខ្លី វែង ដែល​ក្រុម​ចោរ ទិញ​ពី​អ្នកទោស​នៅ​គុក​ព្រៃ​ស និង​ជា​មុខសញ្ញា​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ត្រូវ​បាន​នគរបាល​ស្រុក​អង្គស្នួល​ធ្វើការ​បង្ក្រាប​បាន​ពីរ​នាក់​នោះ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ពី​បទ ” ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ” ដែល​ប្រព្រឹត្ត​នៅ ភូមិ​វែង ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​០៩ វិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៧ និង​៣០​នាទី តាម​មាត្រា ៤០​នៃ​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន​។

ចំណែក​ក្រុម​ចោរប្លន់​ដែល​ធ្វើ​សកម្មភាព បាន​សម្រេច​កន្លង​មក​នោះ​មិន​ត្រូវ​បាន​ចោទប្រកាន់​ទេ​។ ជន​ត្រូវ​ចោទ​ទី​០១-​ឈ្មោះ កែវ ក្រូច ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិត នៅ​ភូមិ​វែង ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល និង​ទី​០២-​ឈ្មោះ សយ យ៉ា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិត នៅ​ភូមិ​វែង ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ លោក​វរសេនីយ៍ មាន សំណាង អធិការ​នគរបាល​ស្រុក​អង្គស្នួល​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ខាងលើ កម្លាំង​ជំនាញ​បាន​ទទួល​ព័ត៌មាន​ថា មាន​ជនសង្ស័យ ត្រៀម​ធ្វើ​សកម្មភាព​ប្លន់ កងកម្លាំង​ជំនាញ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប ដោយ​មាន​បទបញ្ជា​ពី​ឯកឧត្ដម​ស្នងការ លោកស្នងការ​រង

និង​មានការ​សម្របសម្រួល​ពី​លោក ឯក ស៊ុន​រស្មី ព្រះរាជ​អ​ជ្ញា​រង​អម​សាលាដំបូង​ខេត្តកណ្ដាល កងកម្លាំង​ជំនាញ បាន​ធ្វើការ​ឆែកឆេរ និង​ចាប់​យក​វត្ថុ​តាង កាំភ្លើងខ្លី​ម៉ាក CF98-9 លេខ​៖ 00498007236 គ្រាប់​ចំនួន​២០​គ្រាប់ សម្បក​កា​ទូ​ស​ចំនួន​០១ អាវុធ​ច្នៃ​បាញ់​គ្រាប់​កាំ​កង់​០២​ដើម ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន​០១ ម្សៅ​ពណ៌​ស​ថ្លា​សង្ស័យ​ថា​សារធាតុ​ញៀន ០៣​កញ្ចប់​ធំ ខោអាវ​ប៉ា​រ៉ា​០១​កំ​ប្លេ ឧបករណ៍​ប្រើប្រាស់​សារធាតុ​ញៀន មួយ​ចំនួន​។

លោក​អធិការ​បាន​បញ្ជាក់​ថា ជនសង្ស័យ​បាន​ឆ្លើយ​ថា ខ្លួន​ធ្លាប់​ឲ្យ​ឈ្មោះ សយ ម៉ៅ ភេទ​ប្រុស អាយុ​២២​ឆ្នាំ និង​ឈ្មោះ សយ យ៉ា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ អ្នក​ទាំង​០២ នៅ​ភូមិ​វែង​ឃុំ​ម្កាក់ ស្រុក​អង្គស្នួល​ខេត្តកណ្តាល ធ្វើ​សកម្មភាព​យក​កាំភ្លើង​ម៉ាក CF98-9 របស់​ខ្លួន​ទៅ​ប្លន់​យក បាន​ម៉ូតូ​ម៉ាក SERUS១​គ្រឿង ក្នុង​ខែ​១០​ឆ្នាំ ២០១៨ មិន​ចាំ​ថ្ងៃ​។ ចំពោះ​កាំភ្លើងខ្លី ខ្លួន​បាន​ទិញ​ពី​ឈ្មោះ​ល័​ក្ខ ភេទ​ប្រុស អាយុ​ខ្ទង់​២៨​ឆ្នាំ បច្ចុប្បន្ន​កំពុង​ជាប់​ពន្ធនាគារ​ព្រៃ​ស ទាក់ទង​តាម​ទូរស័ព្ទ ចេញពី​ពន្ធនាគារ លក់​(​តម្លៃ​២.០០០​ដុល្លារ​) ហើយ​គេ​ប្រាប់​ឲ្យ​ខ្លួន​ទៅ យក​នៅ​ទំនប់​កប់​ស្រូវ​(​ទិញ​ដើមខែ​០៨​ឆ្នាំ​២០១៨) និង​ជា​មុខសញ្ញា​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។

ចំពោះ​មុខ​ជនសង្ស័យ​មាន​ដីកាចាប់ខ្លួន​លេខ​៖ ០១០ ដ​.​ក​.​ប​.​ច ខ​/១៧​ចុះ​ថ្ងៃ​ទី​០៣ ខែមករា ឆ្នាំ​២០១៨ ពី​បទ​៖ ជួញដូរ​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន ចេញ​ដោយ​លោក ចៅក្រម គឹ​ម ម៉េ​ង នៅ​ថ្ងៃ​ទី​១០ វិច្ឆិកា ២០១៨ វេលា​ម៉ោង​១១ និង​៣០​នាទី កម្លាំង​ជំនាញ​ស្រាវជ្រាវ ឃាត់ខ្លួន​បាន​ឈ្មោះ សយ យ៉ា​នៅ​ចំណុច​ភូមិ​វែង ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល ករណី​នេះ​កម្លាំង​ជំនាញ​កំពុង​បន្ត ធ្វើការ​ស្រាវជ្រាវ​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ